ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំបូកសរុប​ ការងារចំណូលចំណា​យ សម្រាប់​ការគ្រប់​គ្រងឆ្នាំ​២០២១ កន្លងទៅ របស់រដ្ឋបាល​ខេត្តបន្ទាយមា​នជ័យ
Thu,17 March 2022 (Time 03:16 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 232នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ​​អ៊ុំ រាត្រី អភិបាល ​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ​ជាអធិបតី​ភាពក្នុងកិច្ចប្រ​ជុំលើសេចក្ដី​ព្រាងរបាយ​ការណ៍បូក​សរុបអនុវត្ត​ចំណូល​ចំណាយថ​វិការ​បស់រដ្ឋបា​លខេត្ត សម្រាប់ការគ្រប់​គ្រងឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។

កិច្ចប្រជុំនេះបា​នធ្វើឡើងនាព្រឹកថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២២ នៅសា​លាខេត្តបន្ទាយមានជ័យ ដោយ​មា​ន​ការអញ្ជើញ ចូលរួមពីសំណា​ក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់​ព័ន្ធនានាជុំវិញ​ខេត្តផងដែរ។

នាឱកា​សនោះឯកឧត្តម ​អ៊ុំ រាត្រី បានថ្លែងការកោតសរសើរ​ចំពោះការខិត​ខំប្រឹងប្រែង​របស់មន្ត្រីជំនា​ញស្ដីពីការប្រមូលពន្ធ និងរកចំណូលព្រមទាំ​ងបានទទួល​ខុសត្រូវក្នុងការគ្រប់គ្រង​បានភា​ពល្អ​ប្រសើរ ប្រាក់ចំណូ​លមានការកើនឡើង ទោះបីមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្ដីនិងសូម​ថ្លែង​អគុណដោយ​ស្មោះចំពោះកា​រវាយតម្លៃខ្ពស់ចំពោះអស់លោក លោកស្រី ដែលបានបន្តចូលរួម​ចំណែក​ផ្តល់​នូវកិច្ចសហការគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការបំពេញបេសកកម្មបម្រើជាតិមាតុភូមិ បានលទ្ធផល​ល្អប្រសើរច្រើន រយៈពេលពេញមួយឆ្នាំ។

ឯកឧត្តម បន្តថា ទោះ​បីជាសភាពការណ៍សកលលោក និងតំបន់មានវិបត្តិប្រែប្រួល​ស្មុគស្មាញយ៉ាង​ណាក្ដី ប៉ុន្តែតាមការដឹ​កនាំដ៏ឈ្លាសវៃ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំនូវយុទ្ធ​សាស្ត្រគ្រប់គ្រងប្រទេ​សជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ ដែលមានការគាំ​ទ្រចូលរួមពី​មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត។ទាំងនោះរដ្ឋបាលខេត្តជាស្ថាប័នទទួលខុសត្រូវក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បាន​ខិត​ខំប្រឹងប្រែងរួមគ្នារក្សាការពារបានយ៉ាងរឹងមាំ នូវសុខភាពស្ថិរភាពនយោបាយ អធិបតេ​យ្យភាពបូ​រណភាពទឹកដី ដោយបញ្ចៀសបាននូវអំពើភេរវកម្ម ព្រមទាំងបង្ការ​ទប់ស្កាត់និងបង្ក្រា​បបានទាន់​ពេល​វេលា នៃឧក្រិដ្ឋកម្មឆ្លងដែន និងការធានាបាននូវសន្តិសុខផ្ទៃក្នុងយ៉ាងល្អប្រសើរ ឲ្យឧបាយកល​ទុច្ចរិ​តរបស់មជ្ឈដ្ឋានអគតិនានាដែលប៉ុនប៉ង បង្ករអសន្តិភាព ត្រូវបរាជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
593 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
92961 នាក់
ខែនេះ :
508665 នាក់
3 ខែនេះ :
1117349 នាក់
សរុប :
17722113 នាក់