ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័ ២នាក់ទៅតុលាការខេ​ត្តបន្ទាយមានជ័យ ពាក់​ព័ន្ធ​ករណីគ្រឿងញៀន
Tue,15 March 2022 (Time 04:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 281នាក់)


(បន្ទាយមានេះជ័យ)៖ក្រោយ​ពីកំណត់បាន​មុខសញ្ញា​ករណីគ្រឿងញៀន​​ លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានដឹកនាំកម្លាំងចុះ​ធ្វើប្រតិប​ត្តិការ​បង្ក្រាប ដោយឃាត់ខ្លួនជន​សង្ស័យបានចំនួន០២នាក់ ព្រម​ទាំងដកហូតបាននូវ​វត្ថុតាងម៉្សៅ​ក្រាមព​ណ៌​សថ្លាចំ​នួន២៩កូនថង់កិប ស្មើនឹ​ងទម្ងន់១៧,០៩ក្រាម ម៉ូតូ០១គ្រឿង ម៉ាកហុ​ងដាMSX កែច្នៃ និង​សម្ភារ:មួយចំនួន​ទៀត កាលពីវេ​លា​ម៉ោង២៣និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២២ រួច​បញ្ជូន​ទៅបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ ។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលកម្លាំងឃាត់ខ្លួនបានមាន​ឈ្មោះ￸ ជិត ជា​តិ ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិប្រឡាយហ្លួងក្រោម ឃុំឬស្សីក្រោក ស្រុក​មង្គលបូរី និងឈ្មោះ￸ វ៉ាន់ ចន្ធី ហៅវី ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិឬស្សីក្រោក ឃុំ​ឬ​ស្សីក្រោក ស្រុកមង្គលបូរី ។ជនសង្ស័យឈ្មោះ￸ ជិន ​ជាតិ ក្រោយពីកម្លាំង​ជំនាញសួរនាំរួច បាន​ឆ្លើយ​សារភាពថា ខ្លួនគេពិ​តជាបានទិញគ្រឿងញៀន​ពីឈ្មោះ￸ វ៉ាន់ ចន្ធី ហៅវី មករក្សាទុ​កសម្រាប់​ប្រើប្រាស់ពិតប្រាកដមែន ចំណែ​កឈ្មោះ￸ វ៉ាន់ ចន្ធី ហៅវី បានឆ្លើយសារភាពថា ខ្លួនពិត​ជាបានទិញ​គ្រឿងញៀនមក​លក់បន្តពិតប្រាកមែន ។ ដោយផ្អែកលើ​ចម្លើយសារភា​ពរបស់ជន​សង្ស័យទាំង​០២នាក់ខាងលើ ព្រមទាំ​ងមានវត្ថុតាងគ្រឿងញៀនផងនោះ￸ ទើបកម្លាំ​ងជំនាញមូ​លដ្ឋានកង​រាជអាវុធហត្ថស្រុកមង្គលបូរី កសាងសំ​ណុំរឿង​បញ្ជូនទៅទីបញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថខេត្តចា​ត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឲ្យដឹងថា ជនសង្ស័យ​ទាំង ២នាក់ខាងលើ ក្រោយពីជំ​នាញ​សាកសួររួច​កសាង​សុំណុំ​រឿង បញ្ជូន​ទៅ​សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដើម្បីអនុវត្តតាម​និតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3514 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
95882 នាក់
ខែនេះ :
511586 នាក់
3 ខែនេះ :
1120270 នាក់
សរុប :
17725034 នាក់