ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្រាប់ឆ្នាំ២០២២ -២០២​៣ ស​មណសិ​ស្សប្រ​ឡង​ចូលរៀន ពុទ្ធិក​អនុ​វិទ្យាល័យ សម្ដេចជា​ស៊ីម សរុប២១៣​អង្គរ/​នាក់
Tue,15 March 2022 (Time 01:39 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 373នាក់)


ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បេក្ខសមណៈ បេក្ខជ​នចំនួនសរុប២១៣​អង្គរ/នាក់ រួមមា​នបេក្ខសមណៈសិស្សចំនួន២០៨អង្គ បេក្ខជនសិស្សប្រុស ៤នាក់ សិស្សស្រី ១នាក់ បានប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យ សម្ដេ​ចជាស៊ីម ឆ្នាំសិក្សា ២០២២ -២០២៣។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ​និងសាសនាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ការប្រ​ឡង​ចូលរៀន ពុទ្ធិកអនុវិទ្យាល័យសម្ដេចជាស៊ីម សម្រាប់ឆ្នាំសិក្សា ២០២២ -២០២៣ ក្រសួងធម្មការ​និងសាស​នា​ បានអនុញ្ញាតឲ្យមា​នការបើកដំ​ណើរការឡើងវិញ នូវពិធីសាស​នាការ​ជួបជុំ​និ​ងកម្មវិ​ធីផ្សេងៗ បែប​សាសនា និងដើម្បីរៀបចំការ​ប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យនាពេលនេះឡើង ដោយ​ឈរលើគោលការណ៍ប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការចូលរួមអនុវត្ត​វិធានការទប់​ស្កាត់ការរីក​រាលដាលជំងឺ​កូវីដ១៩ របស់ក្រសួងសុខាភិ​បាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣កុំ និង៣ការពារ "ពាក់​ម៉ាស លាងដៃដោ​យជែល អាល់កុលនិង​រក្សាគម្លាត" ឲ្យបានខ្ជាប់ខ្ជួន​ជានិច្ច បើសិនព្រះ​តេជ​គុណ​ណា​មានអាការៈ​មិនស្រួលខ្លួន ត្រូវឆាប់ផ្ដល់ដំណឹងដល់គណៈកម្មការកណ្ដាល​ប្រចាំ​មណ្ឌល​ប្រឡង ឲ្យបានទាន់ពេលវេ​លា។

លោក បៀវ ថាន បន្តថា សមណសិស្ស​ដែលបាននិមន្តប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យា​ល័យសម្ដេចជា​ស៊ីម នាថ្ងៃនេះគឺមានវិញ្ញាសា​រប្រឡងចំនួន ៤មុខវិជ្ជា រួមមាន វិញ្ញាសា​ភាសា​បាលី ,វិញ្ញាសាសរសេរតាមអាន ,វិញ្ញាសាពុទ្ធវិន័យ និងវិញ្ញាសារ​គណិតវិទ្យា។ ក្នុងនាម​មន្ទីរធម្មការ​និងសាសនា​ខេត្តលោក បៀវ ថាន បានធ្វើកា​រអំពាវនាវដល់ព្រះតេជ​គុណ ព្រះសង្ឃ បងប្អូន​ប្រជាពល​រដ្ឋគ្រប់រូប ត្រូវធ្វើការអនុវត្ត តាមអនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា​ក្រសួងសុ​ខាភិបាល គឺចូលរួមអនុវត្តវិ​ធានការទប់ស្កាត់ ការ​រីករាលដាលនៃជំងឺកូវីដ19 ឲ្យបានខ្ជាប់ខ្ជួន ព្រោះថាកូវីដ១៩ មិនទាន់ផុត​រលត់នៅឡើយ​នោះទេ ជាពិសេ​សមេរោគបំលែងថ្មីហៅថា អូមីក្រុង ដែលបច្ចុប្បន្ន​កំពុងរីករាលដា​លស្ទើរគ្រប់ទី​កន្លែងនិងរហ័សទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9765 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100634 នាក់
ខែនេះ :
517631 នាក់
3 ខែនេះ :
1118269 នាក់
សរុប :
17720474 នាក់