ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារក្រសួង​បរិស្ថាន​ប្រជុំពិ​ភាក្សា ចុះពិនិត្យ និងផ្ទៀង​ផ្ទាត់ព្រំតំ​បន់​សក្ដានុពលភ្នំ ចំនួន៩កន្លែង ដើម្បីរៀបចំ​បង្កើតជា​តំបន់បេតិកភណ្ឌ ធម្មជាតិក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ
Sat,12 March 2022 (Time 12:38 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 298នាក់)


ខេត្តបន្ទាយមានជ័យ៖លោក អោម ចន្ថា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តប​ន្ទាយមានជ័យ លោក សេង សោត អគ្គនាយករង នៃអគ្គនា​យកដ្ឋានសមាគមន៍ មូលដ្ឋានក្រសួង​បរិស្ថាន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាចុះពិនិត្យ និង ផ្ទៀងផ្ទាត់ព្រំតំបន់សក្ដានុពលភ្នំ ចំនួន៩កន្លែង ដើម្បីរៀប​ចំបង្កើត​ជាតំបន់បេតិកភណ្ឌ ធម្មជាតិក្នុង​ភូមិសា​ស្ត្រខេត្ត​បន្ទាយមានជ័យ។កិច្ចប្រជុំនេះបាន​ធ្វើឡើងនៅសាលប្រជុំក្រុម ប្រឹក្សាខេ​ត្តបន្ទាយ​មានជ័យ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរង​ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត។

លោក អោម ចន្ថា បានមានប្រសាសន៍ថា៖ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ សូមថ្លែងអគុណ​ចំពោះក្រសួងបរិស្ថាន​ជាពិសេ​សឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រុមការ​ងារមន្ត្រីជំ​នាញនាយកដ្ឋាន​ទាំងអស់ ដែលតែង​តែយកចិត្តទុកដាក់លើកិច្ចការងារ អភិរក្សធន​ធានធម្ម​ជាតិ ជីវៈ​ចម្រុះ ធានាដ​ល់ការប្រើប្រាស់ ប្រកប​ដោយ និរន្តរភាព ជំរុញដល់ការគ្រប់គ្រង ទុក​ដាក់សំរាម សំណល់រឹង រាវ តាមទីប្រជុំជ​ន បានកាន់តែល្អប្រសើ​រ ហើយថ្មីៗនេះ បានផ្ដល់នូវឡដុត​សំរាម ម៉ូតូដឹក​សំរាម នៅតាមបណ្ដាក្រុង ស្រុកមួយ​ចំនួន ហើយដែរ។

លោកបន្តថា ក្នុងភូមិសាស្រ្តខេត្តបន្ទាយ​មានជ័យមានតំបន់ការពារធម្មជាតិចំនួន១០ មាន​ផ្ទៃដីស​រុប៥៨៧៩​៥ហិកតារួមមាន៖
- ​តំបន់ ការពារទេស​ភាពបន្ទាយឆ្មារ មានផ្ទៃដី ៤២៦៩៤ ហិកតា
- តំបន់ការពារទេ​សភាពរនាមដូនសំមានផ្ទៃដី ១៤២៣ ហិកតា
- តំបន់ការពា​រទេសភាពអាងត្រពាំងថ្មមា​នផ្ទៃដី ១២៦៥០ហិកតា
- តំបន់ការពារធម្មជាតិ​ថ្នាក់ខេត្ត រហាលកេះ (អាវៀន) មានផ្ទៃដី ២៨ហិកតា
- តំបន់បេតិកភណ្ឌធម្មជា​តិ ភ្នំព្រះ-ភ្នំវែង មានផ្ទៃដី ១៥០០ ហិកតា
- ​តំបន់បេតិកភណ្ឌធម្មជាតិភ្នំយាយ​សំ មានផ្ទៃដី ៤១៦ហិកតា
- តំបន់បេតិកភណ្ឌ​ធម្មជាតិភ្នំព្រះនេត្រ​ព្រះមានផ្ទៃដី ១៣ហិកតា
- តំបន់បេតិកភណ្ឌធម្មជា​តិភ្នំបាក់មានផ្ទៃដី ​៣៦ហិកតា
- តំបន់បេតិក​ភណ្ឌធម្មជាតិភ្នំស្វាយ​ មានផ្ទៃដី ១៦ហិក​តា
​- តំបន់​បេតិកភណ្ឌធម្មជាតិភ្នំ​ជញ្ជាំងមានផ្ទៃដី ១៩ហិកតា និងរបៀងអភិរក្សជីវៈចម្រុះឧត្តរមួយកន្លែង មានផ្ទៃដី​សរុបចំនួន ១២០២៣ ហិកតា ស្ថិតក្នុងភូ​មិសាស្ត្រ ឃុំបេង ស្រុកបន្ទាយអំពិលខេត្តឧត្តរមាន​ជ័យ ​ឃុំថ្មពួក ស្រុកថ្មពួក និងឃុំប៉ោយ​ចារស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យដែលតំបន់ទាំងនេះ មា​ន​សក្កដា​នុពល ធនធាន​ធម្មជា​តិសម្បូរ​បែបវប្បធម៌ ប្រពៃណី​ ទេសចរណ៍ធម្មជាតិនិង ប្រវត្តិ​សាស្រ្ត។

​លោក​បា​នបញ្ជាក់ថា ៖​នាពេលបច្ចុប្បន្ននេះមានមនុស្សមួយចំនួន និងឈ្មួញកាយដីភ្នំលក់​ធ្វើឲ្យភ្នំ​មួយៗក្នុងខេត្តបន្ទាយមាន​ជ័យស្ទើររលាយរាប​ដ​ល់ដី ក្នុងនោះ​ក៏មា​ន​សកម្មភាពឈូសឆាយ កាប់​ឆ្ការ ដុត និងរុករានដី​ព្រៃរបស់រដ្ឋដោយខុសច្បា​ប់ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីកាន់​កាប់ជា​កម្ម​សិទ្ធិផ្ទាល់ខ្លួន និងដើម្បីធ្វើចរាចរល​ក់ទិញជាដើម។

លោក បន្ថែមថា ដោយសា​របញ្ហា ជំងឺកូ​វីដ19 បាននឹងកំពុង​រាត​ត្បាត​ចូលសហគ​មន៍អត្រា​កំណើន​អ្នកឆ្លង​មានការកើនឡើងពីថ្ងៃទៅមួយថ្ងៃ បា​នធ្វើឲ្យដំណើរ​ការនៃការរៀបចំ​ដាក់បញ្ចូលភ្នំ ទៅជាតំប​ន់បេតិក​ភណ្ឌធម្មជាតិ អូស​បន្លាយពេលយូរ។ដើម្បីអោ​យកាន់តែច្បាស់ និងរឹងមាំ សូមក្រុមការងារ នៃរដ្ឋបាល​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអ្នក​ព័ន្ធតា​មមូលដ្ឋាន ត្រូវយកចិត្តទុកដាក់​ខ្ពស់ សហការ​ជាមួយមន្ទីរបរិស្ថាន​ខេត្ត ចុះបង្ហាញទីតាំងដាក់ជាស្ដែង នៅទីវាលឲ្យក្រុមការងារ​ក្រសួង​បរិស្ថានពិនិ​ត្យ និងផ្ដល់យោបល់សម្រេចចុងក្រោយ។

ទន្ទឹមនឹងនោះ លោក សេង សោត បានមាន​ប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែក បេតិកភ័ណធម្មជាតិ បរិស្ថាន និងធន​ធានធម្មជាតិ រាជរដ្ឋាភិ​បាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រក​បដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​និងកំពុង​ចាត់វិធានការជា បន្តបន្ទាប់ លើការការ​ពារ និងអភិរក្ស ធនធា​នធម្មជាតិ និងជីវៈចម្រុះ និង​ការរ​ស់នៅដោយចី​រភាព ដើម្បីធានានូវការ ប្រើ​ប្រាស់និងការគ្រប់ គ្រងធនធានធម្មជាតិ និងការអ​ភិរក្សសម្បត្តិ​បេតិកភណ្ឌស​ម្រាប់មនុស្សគ្រប់ជំនាន់។ក្រោយពីកិច្ចប្រជុំចប់​លោក សេង សោត បានដឹកនាំក្រុមការងារ​ ចុះពិនិត្យតំបន់ ភ្នំដែលបបានដា​ក់តំបន់បេតិក​ភណ្ឌធម្មជាតិ មានភ្នំក្លាកូន និងភ្នំកង់វ៉ាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7913 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
98782 នាក់
ខែនេះ :
515779 នាក់
3 ខែនេះ :
1116417 នាក់
សរុប :
17718622 នាក់