ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរព័​ត៌មានខេត្តកណ្តាល រៀបចំពិធីផ្សព្ធផ្សាយ​លទ្ធផល ការងារឆ្នាំ២០២១ និងលើ​កទិសដៅ​ការងា​រឆ្នាំ២​០២២
Sat,12 March 2022 (Time 11:42 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 270នាក់)


ខេត្តកណ្តាល៖កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅមន្ទីរព័ត៌​មានខេត្តកណ្តាល បាន​រៀប​ចំ​ពិធីផ្សព្ធផ្សាយ​លទ្ធផលការងារឆ្នាំ២០២១ និង​លើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតី​ភាព​ឯក​ឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាទីប្រឹក្សាក្រសួងព័ត៌មាន។

ឯកឧត្តម ចាប វន្នី បានបញ្ជាក់ថា មន្ទីរជាអង្គភាពមូលដ្ឋានរបស់ក្រសួងព័ត៌មាន ក្នុង​ការត្រួតពិនិត្យ និងតា​មដា​ន រោងពុម្ព កាសែត ព្រឹត្តបត្រ ទស្សនាវដ្តី អាហ្វីស ប៉ា​ណូ សេវាកម្មនានា និងចេញផ្សាយ​ផលិតផ​លបោះពុម្ព​លើវិស័យព័​ត៌មាន និង​សោតទស្សន៍។ទន្ទឹម​នឹងនេះមន្ទីរក៏បាន យកចិត្តទុក​ដាក់ខ្ពស់​ក្នុងការផ្សាយបន្តពីវិទ្យុ ទូរទស្សន៍​ជាតិ ជា​ប្រចាំតាមរយះវិទ្យុ ទូរទស្ស​ន៍ ទូរទស្សន៍​ខ្សែកាប ក្នុងខេត្ត នូវរា​ល់ព្រឹត្តិការណ៍​ និងព័ត៌មានសំខាន់ៗ ស្តីពីព្រះរា​ជសកម្មភាពព្រះម​ហាក្សត្រ និង​សកម្មភា​ពព្រឹទ្ធសភា រដ្ឋសភា​ រដ្ខាភិបាល។

ឯកឧត្តមប្រធានក៏​បានកោ​តសរសើរដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីទាំងអស់ ដែលបានបំ​រើការងារ​រយះ​ពេលកន្លងមក​បានល្អប្រសើរ ចេះសាមគ្គីភា​ពផ្ទៃក្នុងបានល្អ គោរពវិន័យ និងធ្វើការប្រកប​ដោយក្រមសីល​ធម៌ វិជ្ជាជីវះត្រឹមត្រូវ និងស្នើដល់ថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីទាំងអស់ត្រូវខិ​តខំធ្វើការប​ន្ថែមទៀតដើម្បីអោយបានលទ្ធផលកាន់តែល្អប្រសើរ។

ចំពោះលទ្ធផល​សម្រេចបាន៖
- ​ផលិតព័ត៌​មានបា​នចំនួន៣,៥៥៨ អត្ថបទ និងរូបភា​ព(សកម្មភាពរដ្ឋបាល​ឯកភាពខេត្តចំនួន៩២០) និង​ធ្វើកា​រផ្សព្ធផ្សាយតាមទូរទស្សន៍​ជាតិ​ ឯកជន គេហទំព័រ ផេកផ្លូវកា​រទាំង​បី បញ្ជរ​ព័ត៌មាន បណ្តាញ​សង្គម និងអង្គភាព​សារព័ត៌​មាននានា បានសរុបចំនួន១៦,៩៧៦លើ​កក្នុងនោះ៖
+ ​ផ្សព្ធផ្សាយតាមរយះទូរទស្សន៍​ជាតិ និងឯកជនបានចំនួន ៥,០២៣ អត្ថបទ និងរូបភាព
+ ផ្សព្ធផ្សាយតាមបណ្តាញសង្គម facebook ផេក(រដ្ឋបាលខេត្តកណ្តាល មន្ទីរព័ត៌មានខេត្តកណ្តាល និងព័ត៌មានខេត្ត​កណ្តាល)​បានចំនួន១១,៩៥៣ អត្ថបទ និងរូបភាព​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9212 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100081 នាក់
ខែនេះ :
517078 នាក់
3 ខែនេះ :
1117716 នាក់
សរុប :
17719921 នាក់