ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
១ស្លាប់ ១នាក់​កំពុងសង្គ្រោះបន្ទាន់ ក្រោយ​ពីបបួលគ្នា​ផឹកទឹក​ថ្នាំ​បាញ់ស្មៅ​ប្រភេទទឹ​កខៀវ
Tue,01 March 2022 (Time 07:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 281នាក់)


(ប៉ៃលិន)៖ប្ដីប្រពន្ធពីរនា​ក់បានបបួលគ្នា​ផឹកទឹកថ្នាំបាញ់ស្មៅ ប្រភេទទឹ​កខៀវ បានបន្សល់ភា​ពសោកស​ង្រេង​តែប៉ុណ្ណោះ ដោយប្រព​ន្ធត្រូវ​បានស្លាប់ នា​នៅវេលាម៉ោ​ង១៩ និង២០​នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ រីឯប្តីកំ​ពុងសង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

មន្ត្រីជំនាញ នៃអធិការដ្ឋាន​នគរបាលក្រុង​ប៉ៃលិនឲ្យដឹងថា ជន​រងគ្រោះពីរនាក់ប្តី-ប្រពន្ធបាន​បបួលគ្នា​ផឹកថ្នាំពុល​បាញ់ស្មៅប្រ​ភេទទឹកខៀវ នៅក្នុងផ្ទះ​ចាំចម្ការ ដែល​មាន​ឈ្មោះ មាស ​នី ភេទស្រី អាយុ៣​៩ឆ្នាំ ជាក​សិករចាំ​ចំការកៅស៊ូឲ្យគេ និងប្ដីឈ្មោះ ​ប៉ាន់ ពឿន ភេទប្រុស​ អាយុ២៧ឆ្នាំ ជា​កសិករ ទាំងពីរ​នាក់ប្តី​ប្រពន្ធ​ស្នាក់នៅក្នុងចំការកៅស៊ូ នៅភូមិ​អូរតាវ៉ៅ សង្កាត់អូរ​តាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាចំណា​កស្រុកម​ករ​ស់នៅក្នុងខេ​ត្តប៉ៃលិន អស់រយ:ពេល​១០ឆ្នាំ ទើ​បមានកូនតូចម្នាក់ ភេ​ទប្រុស អាយុជាង២​ខែ។

ប្តី-ប្រពន្ធ​ខាងលើ មុនដំបូងបុ​រសជាប្តី​បានផឹកស្រា​ស្រវឹង ស្របពេលដែលឪ​ពុកម្តាយ​ខាងប្រពន្ធ នៅខេត្ត​ស្វាយរៀង បានទូរស័ព្ទ​មកប្រាប់ឱ្យនា​ងជាប្រពន្ធ ប្រញាប់​ទៅព្យាបាលជំងឺ នៅ​ឯស្រុកកំណើត ព្រោះ​រាល់​ថ្ងៃនាង​មានសុខភាព​មិនល្អឧស្សាហ៍​ឈឺ លុះប្តីស្មានថា គ្រួសារខា​ងប្រពន្ធបំ​បែក​បំបាក់​ទើបបបួ​លគ្នាផឹក​ថ្នាំទឹក​ខៀវតែម្តង។

ក្រោយមកត្រូវបាន​បងប្អូន​បញ្ជូនមកសង្គ្រោះ​នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន អនិច្ចាគ្រូ​ពេទ្យទេវតា​សង្គ្រោះក៏​មិនរស់ដែរ ឥឡូវ ស្រ្តីរង​គ្រោះ(បានស្លាប់ហើ​យ)ចំណែកប្ដីសង្ឃឹមតិចណាស់។

ប្រជាពលរ​ដ្ឋបាននិយាយ តៗគ្នាថា​ អ្នកដែ​លផឹកទឹកថ្នាំបាញ់ស្មៅ ប្រភេទទឹក​ខៀវនេះ​មានសង្ឃឹម​តិចណាស់​។ បច្ចុប្បន្ន សពស្ត្រីដែលស្លាប់នោះត្រូវបានក្រុមគ្រូពេទ្យ និងសមត្តកិច្ចជំនាញ​បានប្រគល់​ឲ្បបងប្អូនក្រុមគ្រួសា​រយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅកន្លែងភូមិឃុំខាងលើ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10753 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
117263 នាក់
ខែនេះ :
522170 នាក់
3 ខែនេះ :
1139369 នាក់
សរុប :
17758355 នាក់