ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកណ្តាល រៀបចំសិក្ខាសាលាផ្សព្វផ្សាយ​អំពីសៀវ​ភៅផែនការជាតិ ប្រឆាំងភេរវកម្ម ក្រោមអធិ​បតីភាពឯក​ឧត្ដមបណ្ឌិត ឈួន ចាន់ថន
Tue,01 March 2022 (Time 04:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 285នាក់)


ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២​ រដ្ឋបា​លខេត្តកណ្ដាល បានរៀបចំសិក្ខា​សាលា​ផ្សព្វ​ផ្សាយ​អំ​ពីសៀវ​ភៅ​ផែន​ការជាតិ​ប្រឆាំងភេរ​​វកម្ម ក្រោម​អធិបតីភាពឯកឧត្ដមបណ្ឌិត ឈួន ចាន់ថន អនុប្រ​ធានគ​ណៈកម្មាធិ​ការជាតិ​ប្រឆាំងភេរវកម្ម និងឯកឧត្ដ​ម គង់ សោភ័ណ្ឌ អភិបាល​ នៃគណៈ​អភិបាល​ខេត្តកណ្ដាល ក្នុង​នោះក៏​មានកា​រចូលរួមពី​កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុក ទាំង១១ និងមន្ទីរអង្គភា​ពពាក់​ព័ន្ធផងដែរ​។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា សិក្ខាសា​លានេះគឺពិតជាមានសារៈសំខាន់ ដើម្បី​បញ្ជ្រាបការយ​ល់ដឹងអំពីការលើកកម្ពស់​នីតិវិធីសម្របសម្រួលការងារ និង ការបង្កើនប្រសិទ្ធិ​ភាព​ នៃកា​រចូលរួមដោះស្រាយឧបទ្ទវហេតុភេរវកម្ម ក្នុងគោ​លបំណងថែរក្សាសន្តិភាព សន្តិសុខ សណ្តា​ប់ធ្នាប់​សាធារណៈ ពីព្រោះថា អំ​ពើភេរវកម្ម ជាអំពើខុស​ច្បាប់ មានទម្រង់ហិង្សា កេងប្រវ័ញ្ច បង្កឱ្យ​មា​នការភ័យខ្លាចដល់ប្រជាព​លរដ្ឋ បង្កអសន្តិសុខសង្គម និងនៅក្នុងរូបភា​ពវាយប្រហារនយោបាយ ដឹកនាំរបស់ប្រទេស ដែលជា​ទូទៅអំ​ពើភេរវកម្ម​នេះ មានលក្ខណៈជាបណ្ដាញ ការត្រៀមរៀប​ចំផែន​ការ ឧបាយកលច្បាស់​លាស់ពីពួកអ​មិត្ត ដែលនេះ ទាមទារឱ្យការប្រយុទ្ធប្រ​ឆាំងអំពើភេ​រវកម្មមា​នយន្តការ ច្បាស់លាស់ មានកិច្ចស​ហប្រតិបត្តិការ និងការសម្របសម្រួលទាំងថ្នាក់ជាតិ និងអន្តរ​ជាតិ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេ​ច អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ប្រទេសកម្ពុជាទ​ទួ​លបា​ននូ​វសន្តិភាព បរិបូរណ៍ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកា​រអភិវឌ្ឍន៍​លើគ្រប់វិស័យ។

ទន្ទឹមនឹងនេះឯកឧត្ដមបណ្ឌិត ឈួន ចាន់ថន អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានធ្វើ​បទបង្ហាញជូ​នដល់អង្គសិក្ខាសាលាទាំ​ងមូល និងបានលើកឡើងថា អំពើភេរវកម្ម គឺជាប្រភេ​ទឧក្រិដ្ឋកម្មដ៏​ឃោរឃៅបំផុតក្នុង ប្រវត្តិសាស្ត្រនៃ​មនុស្សជាតិ បាននឹង​កំពុងបន្តគំរាមកំហែងឥតឈប់ឈរ ព្រមទាំង​បង្កម​ហន្តរាយដល់ អាយុជីវិត​មនុស្សគ្រប់ជាតិសាសន៍ គ្រប់វ័យ គ្រប់ទីកន្លែងដែ​លវាអាច​ធ្វើសកម្មភា​ព​បាន ពីកន្លែងមួយ ប្រទេស​មួយ តំបន់មួយ ​រហូតអន្តរតំបន់ និងអន្តរទ្វីប បង្កើតឱ្យមា​នហានិភ័យ និងក្តី​ព្រួយ​បារម្ភជាទូទៅ សម្រាប់ពិ​ភពលោកទាំងមូល ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52461 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
158971 នាក់
ខែនេះ :
563878 នាក់
3 ខែនេះ :
1181077 នាក់
សរុប :
17800063 នាក់