ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេបញ្ជា​ការក​ងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំ​កិច្ចប្រជុំត្រួតពិនិត្យកា​រអនុវត្តន៍តួនាទី-ភារ​កិច្ច និងវឌ្ឍនភា​ពការងារ​កងរាជអាវុធហត្ថត្រីមា​សទី១ និង​ទិសដៅ​ត្រីមាសទី២ ឆ្នាំ២០២២
Fri,11 March 2022 (Time 06:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 242នាក់)


(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេប​ញ្ជា​ការកងរាជអាវុធហត្ថខេត្តបន្ទាយមានជយ អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភា​ពការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅ​ត្រីមាសទី​២ ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះបានធ្វើឡើង​នៅបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមាន​ការ​អញ្ជើញ​ចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការរង, លោក​ប្រធានមន្ទីរទាំង៧, លោកនាយការិយាល័យ, លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ និង លោកប្រធានស្នាក់ការសន្តិសុខចំនួន៤៨នាក់ផងដែរ ។

ក្នុងកិច្ចប្រជុំ​នោះ￸ដែរ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជ​អាវុធហត្ថ​ខេត្ត បាន​ដាក់ទិសដៅការងា​របន្ត ដល់​កម្លាំងគ្រប់​ជំនាញ​ត្រូវចិត្តទុក​ដាក់លើ​ការងារស្រាវ​ជ្រាវព័ត៌មាន​សន្តិ​សុខ សណ្ដាប់ធ្នាប់ទូទៅ ប្រឆាំ​ងភេរវកម្ម និងកា​រពារសន្តិសុខផ្ទៃក្នុងឲ្យបានល្អ និងបន្តយក​ចិត្ត​ទុកដា​ក់ការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងពិធី​បុណ្យជាតិ អន្តរជាតិ បុណ្យសាសនា និងប្រតិភូរា​ជរដ្ឋា​ភិបាល អញ្ជើញចុះក្នុងភូមិ​សាស្ត្រខេត្ត ព្រម​ទាំងបន្តសហការពង្រឹងការអនុវត្តច្បាប់ និងបទប​ញ្ជារបស់​រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធកា​រទប់ស្កាត់ការបង្រ្កាបប​ទល្មើសធនធា​នធម្មជាតិ និង​អំពើគេចពន្ធដើម្បីប្រមូលថវិកាជាតិ ។

ជាកិច្ចបញ្ចប់ លោកឧត្ដមសេនីយ៍ត្រី មេញ្ជាការ បានធ្វើការផ្ដាំផ្ញើដ​ល់កងកម្លាំងទាំង​អស់ត្រូវយក​ចិត្តទុក​ដាក់ខ្ពស់ចំពោះ￸ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ បំលែងថ្មី (អូមេក្រុង) ត្រូវអនុវត្តន៍​វិធាន​ការរបស់រាជរដ្ឋាភិបាល (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួនផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3838 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
94707 នាក់
ខែនេះ :
511704 នាក់
3 ខែនេះ :
1112342 នាក់
សរុប :
17714547 នាក់