ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីប្រគល់វិញ្ញាបនបត្រ​សម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ ដែលរងផលប៉ះ​ពាល់ពីការ​ស្តារប្រឡា​យ ៤ខ្សែ និងបើកកា​រដ្ឋានសាងសង់ស្ថានីយ៍បូមទឹក​ព្រែកដើមលាភ ប្រវែង៧០០ម៉ែត្រ នៅភូមិព្រែក​ហូរកើត១
Fri,11 March 2022 (Time 05:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 274នាក់)


ខេត្តកណ្តាល៖ក្នុងពិធីប្រគ​ល់វិញ្ញា​បនបត្រស​ម្គាល់​អចលន​វត្ថុជូនប្រជា​ព​លរដ្ឋ ចំនួន​២៨២គ្រួសារ ដែល​ទទួលបា​នពីកា​រដោះស្រាយផល​ប៉ះពាល់ស្តារប្រឡាយ ៤ខ្សែ និងបើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍បូម​ទឹកព្រែកដើមលាភ ប្រវែង៧០០​ម៉ែត្រ មុខកាត់១ម៉ែត្រ ស្ថិត​នៅភូមិ​ព្រែកហូរកើត១ សង្កា​ត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នា​ព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២​០២២ ដោយមាន​ការអញ្ជើញ​ចូល​រួមពីសំណាក់ ឯកឧត្តម អ៊ឹ​ម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុកអគ្គនាយក នៃអគ្គនាយ​កដ្ឋានដោះ​ស្រាយ ផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបា​លខេត្តកណ្តាល បានថ្លែងការអគុណ​ចំពោះប្រជាពលរដ្ឋទាំង ២៨២គ្រួសារ ដែល​បានចូ​លរួមសហកា​រជាមួយក្រុមកា​រងារគ​ណៈ​កម្មការអន្តរ​ក្រសួងដោះស្រាយផលប៉ះពាល់ អនុគ​ណៈកម្មការខេត្ត និងអាជ្ញាធរមូលដ្ឋាន ​ដោយយល់​ព្រមទទួលយ​កសំណង តាមគោលការណ៍ និង​នីតិវិធី ជួយសម្រួលដល់ រដ្ឋបាល​ខេត្ត អនុវត្តគម្រោង ស្តារប្រឡាយទាំង ៤ខ្សែ ប្រវែង ៦៦២៣​ម៉ែត្រនេះ​ឱ្យរួចរាល់តាមផែនការគ្រោងទុក ដើម្បីរំ​ដោះទឹកជំនន់ និងទឹកកខ្វក់​នៅរដូវវស្សា​ចេញពី​ទីក្រុងតាខ្មៅ។

ឯកឧត្តមអភិបាល​ខេត្តបានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋ រងផលប៉ះពាល់ទាំង ២៨២ គ្រួសា​រនេះមាន ប្រជាព​លរដ្ឋចំនួន ១៧២ គ្រួសារ ទទួល​រងនូវផលប៉ះពា​ល់សំណង់មួយផ្នែក និងអា​ចបន្តរ​ស់​នៅទីតាំងចាស់ និងប្រជាព​លរដ្ឋចំនួន ១១០ គ្រួសារ​ទទួលរងផលប៉ះពាល់ទាំងស្រុង (អស់ដី​សម្រាប់សា​ងសង់ លំនៅឋានឡើងវិញ) ក្នុង​នោះមានប្រជាពលរដ្ឋ ៧ គ្រួសារ បានស្នើ​សុំរស់នៅ​បន្តលើ​ទីតាំងចាស់ដែ​លមានដី នៅសល់ផ្នែក​ខាងក្រោយក្នុងដីចំណី​ប្រឡាយដដែល។ផ្អែកតាម​គោលនយោបាយដោះស្រា​យផលប៉ះពាល់ ប្រ​ជាពលរដ្ឋដែ​លទទួលរងនូវ​ផលប៉ះពាល់ទាំងស្រុង និង​បាន​ឯកភាពផ្លាស់​លំនៅឋាន​ទៅទីតាំង​ថ្មីចំនួន ១០៣គ្រួសារ បា​នចា​ប់ឆ្នោ​តយកដី ១ឡូតិ៍ ទំហំ​៩០ ម៉ែត្រក្រឡា គឺ(៥ ម៉ែត្រ x ១៨ម៉ែត្រ) ដើម្បី​ចេញពី​ទីតាំងចាស់ទៅរស់នៅក្នុងទីតាំងថ្មី ដែលបាន​រៀប​ចំរួច​រាល់​ដោយ​គណៈ​កម្មការអន្តរ​ក្រសួងនៅលើផ្ទៃដីសរុបប្រមាណ​ ១,៣៩ហិកតា ស្ថិតក្នុង ភូមិសាស្ត្រស​ង្កាត់ព្រែកហូរ។ជាពិសេស គណៈកម្មការអន្ត​រក្រសួងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ចាក់ដីកិ​នបង្ហាប់ ធ្វើផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ៣៤២ ម៉ែត្រ ទទឹង ៨ម៉ែត្រ ដាក់លូ​រំដោះ​ទឹកភ្លៀង ប្រវែង ៥៤៧ម៉ែត្រ, ដាក់រ៉ឺហ្គាចំនួន ២៣កន្លែង និងដាក់​បង្គោលភ្លើង​តាមបណ្ដោយ​ផ្លូវទីតាំ​ងថ្មីចំនួន ១០បង្គោល ដើម្បីឱ្យប្រជា ពលរដ្ឋ​រស់នៅ​សមរម្យ និងមានផាសុខភាពផងដែរ។

ឯកឧត្តម អ៊ឹ​ម សិទ្ធីរ៉ា បានមា​នប្រសាសន៍ថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹក​នាំខេត្ត មានឱ​កាសអ​ភិវឌ្ឍន៍នៅមូលដ្ឋាន ហើយជាក់​ស្តែងស្ថានី​យ៍បូមទឹកព្រែកដើមលាភ ប្រវែង​៧០០ម៉ែត្រនេះ គឺពិ​តជា​បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បងប្អូនប្រជា​ពលរដ្ឋក្នុងកា​រជួយរំដោះ​ទឹកជៀសផុត​ពីកា​រជនលិចលំនៅដ្ឋាននារដូវស្សា ហើយនេះគឺជាសមិទ្ធផលថ្មី១ទៀត ដែលបង្ហាញ​ពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន របស់ថ្នាក់ដឹ​កនាំខេត្ត ក៏ដូចជា​ប្រ​មុខរដ្ឋាភិ​បាល ដែលមានសម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា ជាប្រមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9152 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100021 នាក់
ខែនេះ :
517018 នាក់
3 ខែនេះ :
1117656 នាក់
សរុប :
17719861 នាក់