ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការនគរបា​លខេត្ត​បន្ទាយមា​នជ័យ ដឹកនាំ​កម្លាំង​ចុះស្រាវជ្រាវ ករណី​ឃាតកម្មលើកុមា​រីអាយុ​៧ឆ្នាំ នៅក្រុងប៉ោ​យប៉ែត
Thu,10 March 2022 (Time 06:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 297នាក់)


(បន្ទាយមានជ័យ)៖ក្រោយ​ពីក​រ​ណី​ឃាត​កម្ម​លើកុមា​រីឈ្មោះ លួត ​លីសា អាយុ​៧ឆ្នាំ បង្កការភ្ញាក់​ផ្អើល​ នៅវេលា​ម៉ោង១១និង​៤៥នាទី ថ្ងៃទី១០​ ខែ​មិនា ឆ្នាំ២០២២ លោក​ឧត្តម​សេនី​យ៍ទោ សិទ្ធិ ឡោះ ​ស្នងការនគរបា​លខេត្ត​បន្ទាយមា​នជ័យ បានដឹ​កនាំ​កម្លាំង​នគរ​បាលការិយា​ល័យព្រហ្មទ​ណ្ឌកម្រិតធ្ងន់ កម្លាំងនគ​របាល​ក្រុង​ប៉ោយ​ប៉ែត ចុះ​ធ្វើ​កោសល្យវិច័្ចយ​សព និង​ត្រួតពិ​និត្យកន្លែងកើ​តហេតុ ដើម្បីឈាន​កំណត់មុខសញ្ញា​ជនដៃដល់។

លោកវរសេនីយ៍ឯក សៅ សារឿន អធិកា​រនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែ​មិនា ឆ្នាំ២០២២ ម៉ោ១២និង៣០នាទី ម្សិលមិញ លោកបានទទួល​បណ្ដឹងពីពលរដ្ឋម្នាក់ឈ្មោះ សំ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរប​រជាកម្មករ រស់នៅភូមិទំ​នប់ក៥ សង្កាត់ប៉ោយប៉ែត បានដឹងថា ពួក​គាត់បានបាត់កូនស្រីម្នាក់ឈ្មោះ ​លួត លីហ្សា ភេទស្រី អាយុ៧ឆ្នាំ បានទៅរៀ​នម្នាក់ឯង​នៅសាលាបឋមសិក្សាទំនប់ក៥ នៅម៉ោង១១ថ្ងៃត្រង់មិ​នឃើញកូនត្រឡប់មកពីរៀន ពួកគាត់​បាននាំគ្នា​ទៅរកនៅសាលា ក៏មិនឃើញ បានឃើញ​តែកាបូប​និងស្បែកជើងនៅផ្លូវលំ១កន្លែង ទើប​សម្រេចប្ដឹងសុំឲ្យនគរបាលជួយរក។បន្ទាប់ពីទទួលបានបណ្តឹង​ពីក្រុមគ្រួសារជនរងគ្រោះ លោក​បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង៩និង២០យប់ ទើប​ប្រទះ​ឃើញសាកសពក្មេងស្រី ដែល​ត្រូវបានគេសម្លាប់​ហើយយកទៅកប់​ក្នុងដីឡូត៍​មួយកន្លែង ភូមិ​ក៥ ដោយ​មានសង្កត់ដុំថ្មនិងគ្រប់​មេកឈើ ក្នុងស្ថាន​ភាពអាក្រាតកាយ។

ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ក្រោយប្រទះ​ឃើញសាក​សពក្មេងស្រីរងគ្រោះ លួត លីសា លោ​កក៏បានបញ្ជាឲ្យក​ម្លាំងនគរបាលផែនជំនាញ សហកា​រជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះត្រួត​ពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើកោ​សលវិច្ច័យសព ពេលនេះលោ​កកំពុងដឹ​កនាំកម្លាំងចុះអនុវត្តនីតិវិ​ធីដោយការយកចិត្តទុកដាក់បំផុត ដើម្បីឈានដល់ការ​ឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4367 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
95236 នាក់
ខែនេះ :
512233 នាក់
3 ខែនេះ :
1112871 នាក់
សរុប :
17715076 នាក់