ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ខេត្តកណ្ដាល បើកកិច្ចប្រជុំគ​ណៈអភិបាលខេត្ត ប្រចាំ​ខែកុម្ភះ
Thu,10 March 2022 (Time 05:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 240នាក់)


ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល​ប្រចាំខែកុម្ភះ នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២​នេះ នៅ​សាលា​ខេត្តកណ្តាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាន​ណែនាំ​ដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ទាំង១១ ត្រូវបម្រើ​សេវារដ្ឋបាល​សេវាសាធារ​ណៈអោយបានល្អ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន អោយកាន់តែមានលក្ខណៈល្អប្រសើឡើងថែមទៀត។

ជាមួយគ្នានោះដែរ​ឯកឧត្តមអភិ​បាលខេត្ត ក៏បានស្នើអោយ​គ្រប់បណ្ដាក្រុង-ស្រុក កម្លាំង​មានស​មត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តខិត​ខំពង្រឹងយន្ត​ការភូមិ​ឃុំមានសុវត្ថិ​ភាពអោយកា​ន់តែមា​នប្រសិទ្ធភាពខ្ពស់ថែមទៀត កម្លាំងសមត្ថកិច្ច ត្រូវសហការគ្នាអោយបានស្អិតរមួត ខិតខំធ្វើកា​រងារ​អោយ​បានសកម្ម ដើម្បីបទល្មើសនានាមានការថយចុះ។

ទន្ទឹមនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានខិតខំ សហការគ្នា ក្នុងការបង្ការ ទប់ស្កាត់ ដោះស្រា​យបទល្មើសនានាទទួលបានលទ្ធផលយ៉ាងល្អប្រសើរ អាជ្ញាធរនៅមូលដ្ឋានត្រូវបន្តអនុវត្តបទបញ្ជា និងការណែនាំ​របស់ខេត្ត និងថ្នាក់ដឹងនាំអោយមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដ​ល់អជ្ញាធរមូលដ្ឋាន​ ត្រូវបំផុស​អោ​យប្រជា​ពលរដ្ឋចូលរួមអ​នុវត្ត វិធានអនាម័យតាមកា​រការណែនាំរប​ស់ក្រសួងសុខាភិបាល ពិសេស​ត្រូវអនុវត្តវិធាន​ការ ៣ការពារ និង៣កុំ តាមការ​អំពាវ​នាវរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរា​ជរដ្ឋាភិបាលអោយបានខ្ជាប់ខ្ជួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8585 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99454 នាក់
ខែនេះ :
516451 នាក់
3 ខែនេះ :
1117089 នាក់
សរុប :
17719294 នាក់