ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្មេងស្រីអាយុ០​៧ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញ​សាក​សពកប់ក្នុងដី សង្គត់ថ្មពីលើ សង្ស័យ​ករណីរំ​លោភ​ សម្លាប់ នៅភូមិទំ​នប់ក៥ សង្កា​ត់ប៉ោយប៉ែត
Thu,10 March 2022 (Time 11:23 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 328នាក់)


ខេត្តបន្ទាយមានជ័យ៖ករ​ណី​បាត់​ក្មេ​ងស្រីអាយុ​០​៧​ឆ្នាំម្នាក់ ​ជា​សិស្សរៀន​នៅសា​លាបឋ​មសិក្សា​ទំន​ប់​ក​៥ ស្ថិត​នៅក្នុងភូមិ​ទំ​នប់ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​ទី០៩ ​ខែ​មីនា​ ឆ្នាំ២០២២ ​ត្រូវបា​នប្រទះ​ឃើញ​​សាកសព​នៅក្បែរ​សា​លារៀន​ប្រមា​ណ៣០០​ម៉ែត្រ​ស្ថិត​នៅភូមិ/សង្កាត់​ខាងលើ នា​វេលា​ម៉ោ​ង​​៩​និង​២២​នាទី​យ​ប់ថ្ងៃ​ខែដ​ដែល​ ក្រោ​យពី​កម្លាំង​សមត្ថកិច្ច និ​ង​ក្រុ​មគ្រួសា​​​រសាច់​ញាតិ​​ស្វែង​រក​។

លោកវរៈ​សេនីយ៍ឯក សៅ សារឿន អធិការនគរ​បាលក្រុង​ប៉ោយប៉ែតបាន​ឲ្យថា៖ក្មេងស្រីរង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ លួត​ លីហ្សា អាយុ៧ឆ្នាំ​(ជា​សិស្ស​បឋម​សិក្សាទំ​នប់ក៥) ឪពុក.ម្តាយ​រស់នៅ​ភូមិកើ​ត​ហេតុខាងលើ។

លោកបន្តថា៖នៅវេលា​ម៉ោង​១២រ​សៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឪពុក ម្តាយនិង​សាច់​ញា​តិក្មេង​ស្រីឈ្មោះ លួត លីហ្សា ដល់​ម៉ោង​ចេញ​ពី​សាលា​មិន​ឃើញកូន​មកដល់ផ្ទៈ​ទើបទៅ​សាលា​រៀន​បឋមសិក្សា​ទំនប់ករ៥ ចម្ងាយពីផ្ទៈប្រមា​ណ២០០ម៉ែត្រ បានទៅសួរ​លោកគ្រូ.អ្នកគ្រូ ក៏បាន​ប្រាប់​ថា មិន​បាន​ឃើញ​មករៀនទេ​ហើយត្រឡប់​ទៅវិញតា​មផ្លូវបាន​ប្រទៈ​ឃើញកាបូប​កូននៅ​ក្បែរមាត់ផ្លូវ​មិនឃើញ​កូនទើបទៅប្តឹង​ប៉ុស្តិ៍នគរបាល​សង្កាត់ប៉ោយប៉ែត។

លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹង​ពីសាច់ញាតិ​ក្មេងស្រី​រងគ្រោះកម្លាំង​នគរបាលក្រុង​ប៉ោយប៉ែត និងសាច់ញាតិរង​គ្រោះបា​នជូនដំណឹង​តាម​បណ្តាញសង្គម​ហើយ​កម្លាំងជួយ​អន្តរាគមន៍រុករ​ករហូតដ​ល់ម៉ោង៩និង២២នាទី​យប់ថ្ងៃខែដដែល ទើប​បា​នប្រទៈ​ឃើញ​សាកស​ពក្មេងស្រីរង​គ្រោះ ត្រូវបាន​គេ​យកកប់​ចោ​លក្បែររ​បងថ្មយក​ដីគប់​និងថ្ម​សង្កត់ពីលើ ដែលមានពាក់​អាវសិស្សសាលា និងខោខ្លីធ្លាក់នៅ​ត្រឹមកែ​ងជើ​ងអាក្រាត​កាយ។
ក្រោយ​រកឃើញសាក​សពក្មេងស្រីរងគ្រោះហើយ ​កម្លាំងនគរបាលក្រុងបានធ្វើការ​ហំព័ទ្ធទុក​អោយ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​ធ្វើកោសល្យវិច័យ​ទាំងយប់​នៅកន្លែ​ងកើតហេតុ ​ដើម្បី​ឲ្យដឹងច្បាស់ថាជាក​រណី​ឃា​តកម្ម រំលោភសម្លាប់​លើក្មេងស្រីនៅ​ពេលទៅសាលារៀ​នម្នាក់ឯងឬក៏យ៉ាងណា ហើយកម្លាំ​ងកំពុង​បន្តស្រាវជ្រាវរក​ចាប់ខ្លួន​ឃាតករ ដើម្បីចា​ត់ការតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8802 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99671 នាក់
ខែនេះ :
516668 នាក់
3 ខែនេះ :
1117306 នាក់
សរុប :
17719511 នាក់