ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជា​អធិបតីក្នុងពិធីសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអា​មេប្រវែង៨០​០ម៉ែត្រ
Wed,09 February 2022 (Time 08:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 325នាក់)


ខេត្តកណ្តាល៖មិទ្ធិផល​ថ្មីមួយ​ទៀត នៅ​ក្នុង​ស្រុកកៀន​ស្វាយ សម្រាប់​បំ​រើដល់​សេចក្តីត្រូវកា​ររបស់​ប្រជាព​លរដ្ឋ ក្នុងកា​រធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញនោះគឺផ្លូវបេតុង​អាមេប្រ​វែង៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិស្លាបតា​អោនឃុំគគីរ ស្រុក​កៀនស្វាយ ត្រូ​វបានសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវកា​រនា​រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិ​បាល នៃគណៈ​អភិបាលខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ផ្លូវបេតុងនេះ ជាសមិទ្ធិផល​ថ្មីមួយ​ទៀតនៅក្នុង​ស្រុកកៀនស្វាយ សម្រាប់បំ​រើដល់សេចក្តីត្រូវកា​រ ក្នុងការធ្វើដំណើរ ដឹកជញ្ជូនរបស់​ប្រជាពលរដ្ឋ​នៅក្នុងភូមិ ដែល​ពីមុនផ្លូវនេះ​ជាផ្លូវលំដី មានការលំ​បាកក្នុងការធ្វើដំណើរ និងដើម្បី​លើក​កម្ពស់​ផាសុខភាព និ​ងជីវភាពរស់នៅជូន​ប្រជាពលរដ្ឋ ស្របតា​មគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជ​រដ្ឋាភិបាល ក្រោមការដឹក​នាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គម​ហា​សេនា​បតីត ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក "ធនធា​នមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភា​ព ។

ឯកឧត្តមបន្តទៀតថា៖យើងមានឱកាស​កសាង អភិវឌ្ឍន៍ភូមិ​ ឃុំរបស់យើ​ងអោយរីកចំរើនទៅបាន គឺដោយ​គុណបំណាច់​នៃកត្តាសុខ សន្តិភាព ស្ថេរភាពសង្គម ដែលថ្នាក់ដឹ​កនាំយើងរ​កបាន​ដោយលំ​បាកនាអ​តីតកាល។ដូច្នេះ យើងត្រូវរួមគ្នា​ថែរក្សានូវសុខ សន្តិភាព​នេះអោយបានគង់វង្ស ស្ថិតស្ថេរ បន្តដល់​កូនចៅជំនាន់ក្រោយៗ របស់យើ​ងទៀត​។ ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម ក៏បា​នណែនាំ​ដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការនៅគ្រប់មន្ទីរវិ​ស័យ ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពរស់នៅ សុខ​មាភាព និងការបំរើសេវារដ្ឋបាលសា​ធារណៈជូនប្រជាពលរដ្ឋអោយបានល្អ មានការ​ទទួលខុ​សត្រូវខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1780 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49487 នាក់
ខែនេះ :
507920 នាក់
3 ខែនេះ :
1047779 នាក់
សរុប :
17642872 នាក់