ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរបរិស្ថានខេត្តកណ្ដាល ប្រារព្ធទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈ ក្រោមប្រធានបទ "ការអភិរ​ក្សតំបន់ដីសើម សម្រាប់មនុស្ស និងធម្មជាតិ"
Wed,09 February 2022 (Time 07:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 322នាក់)


ខេត្តកណ្ដាល៖តំបន់ដី​សើមផ្ដល់ផល​ប្រយោជន៍ ដ៏ម​ហិមាដល់យើង​ទាំងអស់គ្នា ដូចជា ការផ្គត់ផ្គង់​ទឹកសម្រាប់ប្រើប្រាស់​ក្នុងលំនៅឋាន អាជីវកម្ម ​សេវាកម្ម កសិកម្ម ឧ​ស្សាហកម្ម សិប្បកម្ម ការស្តុកទឹ​កទុក និងកាត់បន្ថយឥទ្ធិពល នៃគ្រោះទឹកជំនន់ គ្រោះ​រាំងស្ងួត ជារនាំងការពារព្យុះ និងការពារ​ពីការ​បំផ្លិច​បំផ្លាញនៃគ្រោះធម្មជាតិ ផ្ដល់ផ​លត្រី និងធន​ធានជលផល ជាប្រភ​ពចំណីអាហារ សត្វព្រៃ សត្វស្លាប​ទឹក ជាកន្លែង​ធ្វើស្រែ​ចំការ ព្រមទាំ​ងបន្សុទ្ធ​ទឹកអោយស្អាត និងដកយក​សារធាតុពុល​ចេញពីក្នុងទឹ​ក ក្នុងកម្រិតមួយ​ដែលអាចទទួលយកបាន។លោក តាំង ម៉េងលាន អភិបា​លរងខេត្ត​កណ្ដាល មានប្រសាសន៍បែបនេះ ក្នុងឱកាស​ដែល​លោកអញ្ជើញ​ចូលរួម​ក្នុង​ទិវា​តំបន់ដី​សើម​អន្តរ​ជាតិ ២កុម្ភៈ ដែលប្រារព្ធធ្វើ​ឡើងនៅក្នុងប​រិវេ​ណវត្តម៉ែបាន ស្ថិតនៅក្នុងឃុំ​ស៊ីធរ ស្រុកខ្សាច់កណ្ដាល នៅ​ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដែល​ពិធីនេះរៀប​ចំឡើងដោយ​មន្ទីរបរិស្ថាន​ខេត្ត​កណ្ដាល។

លោក តាំង ម៉េងលាន បញ្ជាក់ថា ការប្រារព្ធទិវានេះ ក្នុងគោ​លបំណ​ងដើម្បីលើកកម្ពស់ការយល់ដឹង ដល់​ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហ​គមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជ​ន៍នៃ​តំប​ន់រ៉ាមសារ ដែលជាតំ​បន់ដីសើម ដ៏មានសារៈសំខាន់ជាអន្តរជាតិ ព្រមទាំ​ងចលនា​ ប្រជាព​លរ​ដ្ឋពីគ្រប់មជ្ឈដ្ឋានឱ្យចូល​រួមថែរក្សា ការពារ ស្តារ និងអភិរក្សតំប​ន់ដីសើមនៅកម្ពុជា ជាពិសេស ធនធាននៅក្នុង និងជុំវិញតំ​បន់ដីសើមឱ្យបានល្អប្រសើរឡើង។

លោក ទូច វីណា អគ្គនាយកស្តីទី អគ្គនាយកដ្ឋាន​អប់រំ និងព័ត៍មានបរិស្ថាន នៃក្រសួងបរិស្ថាន បាន​ឱ្យដឹងដែរថា ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា​មានតំ​បន់រ៉ាមសារ ដែលជាតំបន់ដីសើមចំនួន ៥​កន្លែង គឺតំបន់រ៉ាមសារកោះកាពិ តំបន់រ៉ាម​សារព្រែកទាល់ តំបន់រ៉ាមសារស្ទឹងសែន តំបន់រ៉ាម​សារបឹងទ​ន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងត្រែង។ក្នុងនោះដែរ យើងក៏មានតំបន់ការពារ ធម្មជាតិ ដែលជា​តំបន់ដីសើម ដែលមានសារៈសំខាន់សម្រាប់បរិស្ថាន និងសង្គម ដូចជា តំបន់ការពារ ទេស​ភាព​អន្លង់ព្រីង តំបន់ការពារ​ទេសភាពបឹងព្រែកល្ពៅ តំបន់ការពារទេ​សភាពទំនាប​ខាងជើងទន្លេសាប តំប​ន់ការពារទេសភាពអាងត្រពាំងថ្ម តំបន់ប្រើប្រាស់​ច្រើនយ៉ាង​ទួលព័ន្ធ​តាឡីបឹងស្នេហ៍ តំបន់ប្រើប្រា​ស់ច្រើនយ៉ាងដងពែង តំបន់ការពារទេសភាពបឹងការដេរ និងតំប​ន់ប្រើប្រាស់ច្រើនយ៉ា​ងបឹង​ទន្លេ​សាប ក៏ដូចជាឧទ្យាន​ជាតិសមុទ្រកោះរ៉ុងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
808 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48515 នាក់
ខែនេះ :
506948 នាក់
3 ខែនេះ :
1046807 នាក់
សរុប :
17641900 នាក់