ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អ៊ូច ភា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ផ្ដល់ជូនកម្មករ កម្មការនី ដួលសន្លប់ក្នុង​រោងចក្រដេរកាបូបហាធ័រ
Tue,08 February 2022 (Time 08:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 317នាក់)


ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និង​ជាអភិបាលខេត្តតាកែវ អមដំណើរដោយនាយកប្រតិបត្តិសាខា លោក លោកស្រី សមាជិក សមាជិ​ការសាខា អភិបាលស្រុកត្រាំកក់ មន្រ្តីសាខា អនុសាខា ព្រមទាំងកងកម្លាំងទាំងបី នៅរសៀល​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់កា​កបាទ​ក្រហមក​ម្ពុជាមានទឹកគោឆៅមួយ​ឡូតិ៍ និង​ថវិកា​មួយចំនួនផងដែរ ផ្ដល់ជូនកម្មករ កម្មការនី ដែលដួល​សន្ល​ប់ក្នុងរោ​ងចក្រដេរកាបូប ហាធ័រ ចំនួន៦៦នាក់ ដែលកំពុង​សម្រាកព្យា​បាលនៅ មន្ទីរពេទ្យ បង្អែ​កអង្គ​រការ ៣៨នាក់ មណ្ឌលសុខភា​ពព្រៃជួរ ០៧នាក់ មន្ទីរ​ពេទ្យ​បាំង្គសី ជា សុខលីម ១០នាក់ និង មណ្ឌល សុខភាពអង្គតាសោម ១១នាក់។

នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានពាំនាំនូវប្រសាស​ន៍ផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាក់ សម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកជម្រាប​ជូនបង​ប្អូន​កម្មករ កម្មារនីដោយ​ក្តីនឹករលឹក និងសូ​មជូនពរឱ្យឆាប់ជាសះស្បើយ មានសុខភាពល្អឡើងវិញ ដើម្បី​ឆាប់វិល​ត្រឡប់ទៅ​ធ្វើការ​ងារជាធម្មតា ជាពិសេស ក៏ត្រូវថែរក្សាសុខ​ភាពខ្លួនឯងឱ្យ​បានល្អ​ផងដែរ តាមរ​យៈការហាត់ប្រាណ និងហូប​ចំណីអាហារឱ្យបាន គ្រប់គ្រាន់។

ជាងនេះទៅទៀត​ឯកឧត្តមក៏បានផ្តាំផ្ញើប​ន្ថែមទៅ​ដល់ក្រុមគ្រូពេទ្យ ត្រូវបន្តយ​កចិត្តទុកដាក់តាមដាន ពិនិត្យសុខភាពរ​បស់ពួកគាត់ឱ្យបា​នញឹកញាប់ ធ្វើយ៉ា​ងណាឱ្យពួកគាត់ឆា​ប់មានកម្លាំង និងមាន​អារម្មណ៍ល្អធម្មតា​វិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2059 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49766 នាក់
ខែនេះ :
508199 នាក់
3 ខែនេះ :
1048058 នាក់
សរុប :
17643151 នាក់