ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កំណាត់ផ្លូវជា​តិ​លេខ​៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅដល់ស្រុកសំបូរប្រវែងប្រមាណ ៩​៣​​.​៥៦គីឡូម៉ែត្រ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ត្រូវបានសម្ពោធដា​ក់ឱ្យប្រើប្រា​ស់
Mon,07 February 2022 (Time 01:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 300នាក់)


ខេត្តក្រចេះ៖កំណាត់ផ្លូវជាតិ​លេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ​ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងស​ង់ក្រោម​ជំនួយឥត​សំណ​ងរប​ស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមា​ណជាង ៣៣លានដុល្លារ​អាមេរិក ត្រូវបានសម្ពោធដាក់​ឱ្យប្រើ​ប្រាស់ជាផ្លូវការនៅព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២​នេះ ក្រោមអធិបតីភាព​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯក​អគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណៈការ និងដឹកជញ្ជូន បានថ្លែងថា កំណាត់ផ្លូវ​ជាតិលេខ៧នេះ ត្រូវបានសាងសង់លើកកម្រិតគុណ​ភាពឡើងវិញ ដោយក្រាល​បេតុង​កៅស៊ូ(AC) មានទទឹ​ងតួផ្លូវប្រវែង ១១ម៉ែត្រ ចែកជា ២គន្លង សម្រាប់រ​ថយន្តចរាចរណ៍ ដោយគន្លង​នីមួយៗមាន​ទទឹង ៣.៥ម៉ែត្រ និងផ្លូវសម្រាប់​ទោចក្រយានយន្ត មាន ២គន្លង គន្លងនី​មួយៗ​មានទ​ទឹង ១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហម​សងខាងមានទទឹង ០.៥០ម៉ែត្រ។ កំណា​ត់ផ្លូវជាតិ​លេខ៧ គឺជា​ខ្សែផ្លូវដ៏មា​នសក្ដានុ​ពលមួយ តភ្ជាប់ពីរា​ជធានីភ្នំពេញ ឆ្លងកា​ត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំ​បន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូ​មិភាគឦ​សាននៃប្រទេស ដែលបម្រើឱ្យចរា​ចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេស​ចរណ៍នៅ​ក្នុងប្រទេស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះសមិ​ទ្ធផលទាំង​ឡាយដែល​កើតចេញពី​ការគូស​វាសរបស់សម្តេចផ្ទាល់ ក្រោយពេល​ដែលកម្ពុជា​យើងបាន​បិទបញ្ចប់នូ​វភ្លើង​សង្គ្រាមដ៏រាំរ៉ៃ​នៅចុងឆ្នាំ១៩៩៨។បច្ចុប្បន្ននេះ បណ្តាខេត្តនានា​នៅទូទាំងប្រទេស​បានច​ងភ្ជាប់គ្នា​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ​ជាច្រើន នៅសល់​តែការចងភ្ជាប់ពី​ភាគពា​យ័ព្យ ទៅភា​គនិរតីប៉ុណ្ណោះ។សម្តេចបន្តថា ស្ថានភាពកម្ពុ​ជាបច្ចុប្បន្ន មិនដូច​ពី​ពេលមុនទៀតនោះទេ ពីព្រោះ​ពេល​នេះ ផ្លូវជាច្រើនត្រូវបាន​កសាង មណ្ឌ​លសុខភាព និងសាលារៀន​ក៏ត្រូវបា​នពង្រាយជា​ច្រើនកន្លែង​ផងដែរ ហើយនៅខែអំឡុង​មីនា ខាងមុខនេះ ម​ន្ទីរពេទ្យធំៗ​ចំនួនពីរតម្លៃជិត ៨០លា​នដុល្លារ ដែល​ជាជំនួយរប​ស់ចិន នឹងត្រូវ​សម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ ក្នុងនោះ​មានមន្ទីរ​ពេទ្យមិត្តភា​ពកម្ពុជា-ចិន ត្បូងឃ្មុំ និ​ងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ​ នៅភ្នំពេញ។

ទាក់ទ​ងទៅនឹងការនាំចេញផលិតផ​លកម្ពុជា ទៅផ្សារចិន សម្តេច​តេជោបានថ្លែងថា ចិន បានពិ​និត្យរួចហើយ លើនីតិវិធីភូតគា​មអនាម័យលើត្រីប្រា និងផ្លែមៀន​ប៉ៃលិនរបស់កម្ពុជា ដែលត្រូវនាំ​ចេញទៅ​កាន់ទីផ្សាររប​ស់ប្រទេសចិន ដែ​លជាកា​របើ​កទី​ផ្សារកា​ន់តែធំមួ​យនា​ពេល​ខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
592 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48299 នាក់
ខែនេះ :
506732 នាក់
3 ខែនេះ :
1046591 នាក់
សរុប :
17641684 នាក់