ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ម៉ូតូនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង នៅស្រុកភ្នំស្រុក ប​ណ្តាលអ្នកបើ​កបរទាំងពីរបួសធ្ងន់ និងស្រាល
Fri,04 February 2022 (Time 08:47 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 292នាក់)


ខេត្តបន្ទាយមានជ័យ៖​ករណី​គ្រោះថ្នា​ក់ច​រាច​រណ៍​រវាង​ម៉ូតូ​ និងម៉ូតូ នៅចំណុចអ​ភិរក្សរ​លំធំខាង​លិច​ ភូមិរោគប្រហែល៦​៥០ម៉ែត្រ ​ស្ថិតក្នុងភូមិរោគ ឃុំស្ពាន​ស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាល​ពីវេ​លាម៉ោង១៨ និង៣០នា​ទី ថ្ងៃទី​០៣ ខែកុម្ភៈ​ ឆ្នាំ២០២២​ បណ្តាល​ឲ្យអ្នក​បើក​បរទាំងពី​រងរបួ​សធ្ងន់និងស្រាល ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា អ្នកបើក​បរម៉ូតូធំ​ឈ្មោះ​ លេន សុធា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ​រោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក បើកបរម៉ូតូម៉ាកយ៉ា​ម៉ាហា ស៊េរីឆ្នាំ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ភ.ព ១FN -២៧៩៥ បើកបរក្នុងទិសដៅពីខាងលិចទៅកើត ក្នុងល្បឿន​លឿនមក​ដល់ចំណុច​កើ​តហេតុ ក៏បានបុកម៉ូតូមួយ​គ្រឿ​ងទៀតដែលធ្វើ​ដំណើ​រច្រាសទិសគ្នា​ចំមួយទំហឹង​តែម្តង។

អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ស៊ុយ វាសនា ភេទប្រុស ​អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នំដី ឃុំភ្នំដី ស្រុកភ្នំស្រុក បើកបរក្នុ​ងទិសដៅពីកើ​តទៅទិសលិច បើកបរម៉ូតូម៉ា​កហុងដាទ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខភ.ព១I-៨៩៧៨។

ប្រភពដដែលបន្តថា ករណីនេះអ្នកបើកបរម៉ូតូធំ បើកបរក្នុង​ល្បឿនលឿន ចំណែកអ្នកបើ​កបរម៉ូតូម៉ា​កហុងដាទ្រីម បើកបរគ្មានភ្លើងបំភ្លឺ​សម្រាប់បំពាក់លើ​រ៉ឺម៉ក​កង់បី ទើបបង្ក​ឲ្យមានគ្រោះថ្នាក់នេះ​កើត​ឡើង​​ បណ្តាល​ឲ្យអ្នកបើកបរម៉ូតូធំរងរបួសធ្ងន់ (បាក់ដៃខាងស្ដាំ និង​បាក់​ជើ​ងខាងឆ្វេង) ចំណែ​កអ្នក​បើ​កបរម៉ូតូម៉ាក​ហុងដាទ្រីមរងរបួសស្រាល។រីឯមធ្យោបាយរងការខូចខាតធ្ងន់ទាំងពីគ្រឿង។ក្រោយពីកើតហេតវត្ថុតាង​ម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅ​រក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាល​ស្ពានស្រែង ដើម្បីរងចាំដោះស្រាយគ្នាជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10230 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107914 នាក់
ខែនេះ :
517944 នាក់
3 ខែនេះ :
1138836 នាក់
សរុប :
17745572 នាក់