ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបា​លស្រុកថ្មពួក ឃាត់ខ្លួនជន​សង្ស័យម្នាក់ ក្នុងករ​ណីលួច​ម៉ូតូរបស់ប្រជាពលរដ្ឋ
Fri,04 February 2022 (Time 07:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 291នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ​ ១នាក់ ត្រូវកម្លាំងនគរបាល​ស្រុកថ្មពួក​ ចាប់ឃាត់ខ្លួន កាល​ពីវេលា​ម៉ោង៤ និង​៣០នាទីទៀបភ្លឺ ​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធករណី លួចម៉ូតូ​របស់​ប្រជា​ពលរដ្ឋ​នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលបាន​ឲ្យដឹងថា ជនសង្ស័យ​មានគ្នា២នាក់ បានធ្វើសកម្មភាពចូលលួចម៉ូតូ ១គ្រឿង ម៉ាកវេ​វអាវ​កាច់ ម៉ាស៊ីន១១០សេសេ លេខម៉ាស៊ីន 20 78 403 ពណ៌ ក្រហម-ខ្មៅ សេរីឆ្នាំ២០១៩ គ្មានពន្ធ គ្មាន​ស្លាកលេខ ដែលម្ចាស់​បានចតទុក មុខផ្ទះ​ទាំងសោរ។នៅពេល​កំពុង​លួចម្ចាស់​បានឭសំលេ​ងម៉ូតូរោទិ៍ ក៏ភ្ញាក់​ដឹងថា មានចោរលួចម៉ូតូរបស់ខ្លួន ហើ​យក៏បានបើកឡាន​ដេញតាម ប្រផាប់​ប្រភីង តាំង​ពីកន្លែងលួចរហូតដ​ល់ស្ពានទីពីរ ខាងជើង​ទីរួមស្រុកថ្មពួក លើផ្លូវជាតិ 56A តាមទា​ន់ចាប់​បានជន​សង្ស័យ ១នាក់ ឈ្មោះ ជី សុហេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ អ្នក​តា ឃុំថ្មពួក ស្រុក​ថ្មពួក និងបក្ខពួក​ម្នាក់ទៀត​ឈ្មោះ ហាប វេហា ភេទប្រុស ​អាយុ២៨ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុក​ថ្មពួក ខេត្តឫបន្ទាយមានជ័យ បានរត់គេចខ្លួន​បាត់។​ជនសង្ស័យទាំងពីរនាក់ជាមុខ​សញ្ញាប្រើ​ប្រាស់សារធាតុញៀន ហើយធ្លាប់​ជាប់មណ្ឌលកែ​ប្រែភ្នំបាក់ចំនួន៣លើក និងបានដ​កហូតវត្ថុតាង ម៉ូតូ​ចំនួន ០១គ្រឿង យកមក​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​ថ្មពួកបណ្តោះអាសន្នតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក​ពិតជាបានប្រើ​ប្រាស់​គ្រឿង​ញៀន និងលួចម៉ូតូប្រាក​ដមែន។បច្ចុប្បន្នជនសង្ស័យឈ្មោះ ជី សុហេង ត្រូវបាន​កម្លាំងជំនា​ញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ធ្វើការឃាត់ខ្លួន និងរៀបចំ​កសាងសំណុំរឿង​ បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់​ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11634 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109318 នាក់
ខែនេះ :
519348 នាក់
3 ខែនេះ :
1140240 នាក់
សរុប :
17746976 នាក់