ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញ​សំណេះ​សំ​ណាល និងផ្តល់រង្វាន់​លើកទឹ​កចិត្តដល់​សិស្សានុសិស្ស​ជាប់​និទ្ទេស A ​ចំនួន​ ៦នាក់
Mon,28 February 2022 (Time 07:08 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 386នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ស្វាយ សំអ៊ាង ​អភិបាលនៃគណៈអភិបាល​ខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ​ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បាន​អញ្ជើញជួប​សំណេះ​សំណាល​ និងចែករង្វាន់​លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលជា​បេក្ខជន​ជ័យលាភី​ប្រឡងជាប់​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិនិទេ្ទស A ចំនួន ៦រូប ក្នុង​ខេត្តស្ទឹងត្រែង ក្នុងសម័យប្រឡង ថ្ងៃទី​២៧ ខែធ្នូ សម្រាប់ឆ្នាំសិក្សា២​០២១។

ពិធីនេះ​បានប្រព្រឹត្តទៅនៅសា​លប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង ដោយ​មានកា​រអញ្ជើ​ញចូលរួម​ពីសំណាក់​ អភិបា​លរងខេត្ត កងកម្លាំងប្រ​ដាប់អាវុ​ធទាំងបីប្រភេទ អភិបាល​ក្រុង លោក លោកស្រី ប្រធានម​ន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន ស.ស.យ.ក, យុវជន ស.យ​.ស.ស នាយកសាលា លោក​គ្រូ ​អ្នកគ្រូ ​សិស្សានុសិស្ស និងយុវជ​នកាក​បាទក្រហមកាយរឹទ្ធផងដែរ​។

នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង បានអបអ​រសាទរដល់​សិស្សានុសិស្ស​ដែលជាជ័យ​លាភី​ប្រឡង​ជា​ប់សញ្ញបត្រ មធ្យមសិក្សាទុតិយ​ភូមិទាំង ៦រូបនេះ ​និងថ្លែងអរគុណ​ចំពោះអាជ្ញាធរពាក់ព័ន្ធ លោក​គ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបា​ល សិស្សទាំងអស់ ដែលបាន​ខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុង​ការជួយជំរុញ និងបង្ហាត់បង្រៀន​កូនបន្ថែមនៅតាមផ្ទះ ការរៀន និងបង្រៀន​ពីច​ម្ងាយ តាមរយៈប្រព័ន្ធ​Online និងកា​រចុះបង្រៀនដល់ផ្ទះ ដែលទាំងនេះ ជាកា​រលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទ​នៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីធ្វើ​យ៉ាងណាឱ្យ​សិស្សានុសិស្ស​បានក្លាយជា​ពលរដ្ឋល្អ ជាទំពាំ​ងស្នងឫស្សី និងជា​សសរទ្រូងដ៏រឹងមាំស​ម្រាប់ប្រទេសជាតិនាពេលខាងមុខ។

រង្វាន់ដែលប្រគល់ជូនសិស្ស​និទ្ទេស A ចំនួន ៦នាក់ ដោយសិស្សម្នាក់ៗទទួលបានថវិកាចំនួន ៣.២០​០.០០០រៀល​ លោកនាយកសា​លា លោកគ្រូ អ្នកគ្រូចំនួន ២២នាក់ ម្នាក់ៗទទួល​បានថវិ​កាចំនួន ២០០.០០០រៀល និង​សិស្សានុសិស្ស យុវជនកាក​បាទក្រហម កាយរឹទ្ធចំនួន ៦០នាក់ ម្នាក់ៗ​ទទួលបានចំនួន ៣០.០០០រៀ​លផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1245 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
155584 នាក់
ខែនេះ :
551310 នាក់
3 ខែនេះ :
1168555 នាក់
សរុប :
17801441 នាក់