ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តរបស់ឯក ឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋ នៅ ស្រុកសេ​សាន ដោយឥតគិតថ្លៃ
Mon,21 February 2022 (Time 06:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 376នាក់)


ខេត្តស្ទឹងត្រែង៖ក្រុម​គ្រូពេទ្យស្មគ្រចិត្តរបស់​ឯ​កឧត្តម ហ៊ុន ម៉ានី​ បាននាំ​យក​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​ៗ ​ដែលមា​នបទពិ​សោធន៍ ព្យាបាល​ជំ​ងឺច្រើនឆ្នាំ រួមទាំ​ងបានឆ្លងកាត់កា​រសិក្សា នៅ​ក្រៅ​ប្រទេស និង​គ្រូពេទ្យទូ​ទៅ មកពិគ្រោះនិ​ងព្យាបាល​ជំងឺជូនបងប្អូន​ដោយឥតគិតថ្លៃ ក្នុង​នោះ មាន​ជំងឺទូទៅ​ អប់រំសុ​ខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុ​មារ ជំងឺរោ​គស្ត្រី ជំងឺប្ញសដូ​ងបាត ក្រពះពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺប្រដាប់រំ​លាយអាហារ ព្រូន ស្លេកស្លាំង ​រលាកថ្លើ​ម សន្លាក់ឆ្អឹង កាមរោគ ​គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើស​ឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រី​មានផ្ទៃពោះ..។ ល។ នេះ​បើតាម​ការបញ្ជាក់​ពីឯកឧត្តម​ លេង ផាលី រដ្ឋលេ​ខាធិ​ការក្រសួងផែនការ​ និងជា​ប្រធាន​ប្រតិបត្តិ​ក្រុមកា​រងា​រគ្រូ​ពេទ្យស្មគ្រចិត្ត កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២​ ក្នុងខណៈដែលឯកឧត្តម​អញ្ជើញ​ជាអធិប​តីក្នុងពិធីចុះ​ពិនិត្យ និងព្យាបា​លជំងឺ​ជូនប្រជា​ពលរដ្ឋ ដោយឥតគិត​ថ្លៃនៅបរិវេណ សាលាប​ឋមសិក្សាកំភុន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណអភិបាលខេត្ត បានថ្លែងអំ​ណរគុណ​យ៉ា​ងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯ​កឧត្តម ហ៊ុន ម៉ានី ទាំងអស់ ដែលបានជួយពិនិត្យ ព្យាបាល​ជំងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិត​ថ្លៃ ចំនួនជាង ១០០០ នាក់។ក្នុងនោះឯកឧត្តម អភិបា​លខេត្ត​ បានសំណូមពរដ​ល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមឱ្យប​ន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យា​បាលជំងឺជូនប្រជាព​លរដ្ឋ នាពេលក្រោយ​ៗទៀត សំដៅលើ​កកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នា​កាត់បន្ថយភាពក្រីក្រ ស្របពេ​លដែលប្រទេសជាតិយើង​កំពុងមានសុខសន្តិភាព ក្រោមការ​ដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ឯកឧត្តម ឡូយ សុផាត អ្នកតំណាង​រាស្ត្រមណ្ឌលស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា ថ្ងៃនេះប្រជាព​លរដ្ឋក្នុង​ស្រុកសេសាន ក៏ដូចជាខេត្តស្ទឹងត្រែ​ងទាំងមូល ពិតជាមានសេចក្តីសោមនោសរីករាយ និងគោរ​ពថ្លែងអំណរគុណជាអតិបរិមាចំពោះការយកចិត្តទុក្ខ ដាក់របស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិ​ករដ្ឋសភា ជាប្រធានគណ​កម្មការទី៧នៃរដ្ឋ សភា ជាប្រធាន​សហភាពសហព័ន្ធកម្ពុជា ដែលបាន​ផ្តល់ឱ​កាសអោយប្រជា​ពលរដ្ឋ ក្នុងស្រុកសេសាន ក៏ដូចជាខេត្តស្ទឹង​ត្រែងទាំងមូល ទទួលបាន​ការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
676 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48383 នាក់
ខែនេះ :
506816 នាក់
3 ខែនេះ :
1046675 នាក់
សរុប :
17641768 នាក់