ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំក្រុមការងារសំណេះសំ​ណាល និងប្រគល់ប័ណ្ណ​សម្គាល់ខ្លួន ជូនដ​ល់យុវជន​កាកបា​ទក្រហមកម្ពុជា ចំនួន២៣​១នាក់ នៃសាលា​គោល​ដៃក្រុង​តាខ្មៅ
Thu,17 February 2022 (Time 06:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 269នាក់)


ខេត្តកណ្ដាល៖នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មា​ធិការកាក​បាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាអភិ​បាល នៃគណៈអភិបាលខេត្តកណ្ដាល បាន​ដឹកនាំង​សមាជិក សមាជិកាគណៈកម្មាធិកា​រសាខា អញ្ជើញ​សំ​ណេះសំ​ណាល និងប្រគល់​ប័ណ្ណ​សម្គាល់ខ្លួន ជូនដ​ល់យុវជនកាកបា​ទក្រហមកម្ពុជាខេត្តកណ្ដាល ចំនួន ២៣១នាក់ នៃសា​លា​គោល​ដៅក្រុងតាខ្មៅ ទទួលបា​នប័ណ្ណសម្គាល់​ខ្លួន​នៅសា​លាគរុកោ​សល្យភូមិ​ភាគខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ការចែកប័​ណ្ណនៅ​ពេលនេះ គឺជាការ​លើកទឹកចិត្តផង និងជាការសម្គាល់អត្តសញ្ញាណ អ្នកស្ម័គ្រចិត្ត​វ័យក្មេងរប​ស់ចលនាកាកបាទក្រហមកម្ពុ ជាដែលបានចូលរួម​យ៉ាងសកម្ម ក្នុងការងារមនុស្សធម៌។

ឯកឧត្តម បន្តថា ក្រោមកិច្ចដឹក​នាំ ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា សម្ដេចបា​នចាត់ទុក​យុវជនគឺជាអ្នកស្ម័គ្រ​ចិត្តវ័យក្មេង ជា​កម្លាំងចលក ដ៏សំខាន់ក្នុងការផ្តល់​សេវាកម្មមនុស្សធម៌ ឆ្លើយតប​ទៅនឹងតម្រូវការរបស់ជនរងគ្រោះ និង​ជនងាយរងគ្រោះ ដើម្បីរួមចំណែក ក្នុងការពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារ និងលើក​កម្ពស់សេ​ចក្ដីថ្លៃថ្នូរបស់មនុស្សជាតិ ហើយ​សម្ដេចបានផ្ដល់​ការគាំទ្រ លើកទឹកចិត្តជាបន្តបន្ទាប់ ធ្វើឱ្យ​សកម្មភា​ពយុវជនកាកបាទក្រហ​មកម្ពុជាទួលបានការគាំទ្រ យ៉ាងកុះករ ពីសំណាក់ប្រជាព​លរដ្ឋកម្ពុជា ជាពិសេ​សយុវវ័យកម្ពុជា។

ជាមួយគ្នានោះដែរកឧត្តម បានថ្លែងនូវការសរ​សើរ ដល់យុវ​ជនកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែ​លកន្លងមក បានខ្នះខ្នែង សម្រាប់ប្រើប្រាស់ក្នុងការធ្វើ សកម្មភាពមនុស្សធម៌ ជួយសម្រា​លការលំ​បាករបស់ជនងាយរងគ្រោះបំផុត និងជន​រងគ្រោះដោយគ្រោះមហន្តរាយ ផ្សេងៗ នៅតាមស​ហគម​ន៍ក្នុង​ភូមិសាស្ត្រខេត្ត ដោយគ្មាន​ការរើសអើង ពិសេសសកម្មភាព ការងារឆ្លើយតបគ្រោះមហន្តរាយ សកម្មភា​ពការងា​រសុវត្ថិភាពចរាចរណ៍ផ្លូវគោក សកម្មភាព​ការងារអប់រំ ផ្សព្វផ្សា​យប្រយុទ្ធ​នឹងជំងឺ​ឆ្លងរាតត្បាត សកម្មភាព​ការងារឥស្សរជនឆ្នើម សកម្មភាពការសម្អាតបរិស្ថានក្នុង បរិវេណ​សា​លារៀន និងទីសាធារណៈ សកម្មភាព​ចលនាសិស្សានុ​សិស្សឱ្យស្ម័គ្រចិត្ត ជួយឧបត្ថម្ភដ​ល់សិស្ស​ដែល​មានជីវភាពរស់នៅក្រីក និងសកម្មភាព​ចូលរួមកម្មវិធីផ្សេងៗមានកម្មវិធីទិវាជាតិ និងទិវា​អន្តរជាតិ​ជាច្រើន ទៀតដែលសា​ខាកាកបាទក្រហមកម្ពុជាខេត្តបានប្រារព្ធក្នុងរយៈ​ពេលកន្លងមក ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
568 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48275 នាក់
ខែនេះ :
506708 នាក់
3 ខែនេះ :
1046567 នាក់
សរុប :
17641660 នាក់