ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសចូលកា​ន់មុខតំណែង ប្រធានពន្ធ​នាគារខេ​ត្តស្ទឹងត្រែង ក្រោមអ​ធិបតីភាព​អធិបតី​ភាព​ឯក​ឧត្តម ប៉ាវ ហម ផាន រដ្ឋលេ​ខាធិ​ការក្រសួង​មហាផ្ទៃ
Thu,17 February 2022 (Time 05:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 266នាក់)


ខេត្តស្ទឹងត្រែង៖យោងតាម​សេចក្តីប្រកា​សរប​ស់ក្រសួងមហាផ្ទៃលេខ៤៨៨.ប្រ.ក ចុះថ្ងៃទី០៨ ខែ​កុម្ភៈ ឆ្នាំ២០២២ ស្តី​ពីកា​រប្រគល់​ភារកិច្ច និងតែងតាំងមន្រ្តីពន្ធនាគារ លោកឧត្តមអគ្គានុ​រក្សថ្នាក់​លេខ៣ ប្រាជ្ញ សុភី អត្តលេខ ០៣៨​៥ ឱ្យកាន់មុខតំណែង​ជាប្រ​ធានពន្ធនាគារខេត្តស្ទឹងត្រែង ដោយ​លោកឧ​ត្តមអគ្គា​នុរក្ស​ថ្នាក់លេខ២ ឈុន ដារ៉ា អត្តលេខ ០៣៣៣ អតីតប្រធានព​ន្ធនាគារ​ខេត្តស្ទឹង​ត្រែង ត្រូវផ្ទេរភារ​កិច្ចទៅឱ្យទៅបម្រើការ​ងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។

ពិ​ធីប្រកាសចូល​​កាន់មុខតំណែង ប្រធាន​ពន្ធនា​គារ​ខេត្តស្ទឹង​ត្រែង នេះបានប្រព្រឹត្ត​ទៅនៅសា​លប្រ​ជុំសា​លាខេត្តស្ទឹងត្រែ​ង នាព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២​០២២ ក្រោមអធិបតីភាព​ឯកឧត្តម ប៉ាវ ​ហម ផាន រដ្ឋលេខា​ធិការក្រសួងមហាផ្ទៃ តំណា​ងដ៏ខ្ពង់ខ្ពស់​សម្តេ​ចក្រឡា​ហោម ស ខេង ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯក​ឧត្ដម ស្វាយ សំអ៊ាង ​អភិបាលនៃគ​ណៈ​អភិបា​លខេត្តស្ទឹងត្រែង ឯកឧត្តម ​ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សាខេត្ត។

ក្នុង​នោះក៏​មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមអនុរដ្ឋ​លេខាធិ​ការក្រសួងមហាផ្ទៃ ឯក​ឧត្តមអគ្គនា​យក អគ្គនា​យករ​ង ប្រធាន នាយកដ្ឋាន នៃអគ្គនាយ​កដ្ឋា​នពន្ធនាគារ និងគ​ណៈប្រតិ​ភូអមដំណើ​រ ព្រះរាជអាជ្ញា ព្រះ​រាជ​អាជ្ញារង អភិបាល​រងខេត្ត នាយករដ្ឋបាល​សាលាខេត្ត កងកម្លាំង​ប្រ​ដាប់អាវុធទាំងបីប្រភេទ ប្រ​ធាន មន្ទីរអង្គភាព​មួយចំនួន រដ្ឋបា​លក្រុង ស្រុក​ និងមន្រ្តី​ពាក់ព័ន្ធ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
748 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48455 នាក់
ខែនេះ :
506888 នាក់
3 ខែនេះ :
1046747 នាក់
សរុប :
17641840 នាក់