ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនី​យ៍ត្រី សឹង្ហ ទុំ ត្រួតពិ​និត្យកម្លាំង​អន្តរាគ​មន៍​ នៅក្នុងទី​តាំង សម្រាប់ដោះស្រា​យយ​ថាហេ​តុ តាមប​ទ​បញ្ជា
Wed,16 February 2022 (Time 09:11 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 303នាក់)


(បន្ទាយមានជ័យ)៖លោកឧត្តមសេនី​យ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើ​ងលេខ៥១ នា​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀម​អន្តរាគមន៍ ២៤ម៉ោង​លើ​២៤ម៉ោង សម្រាប់ដោះស្រា​យយថាហេតុ តាមប​ទបញ្ជា នៅទីបញ្ជាការ​កងពលតូចថ្មើ​រជើ​ងលេខ៥១។

ទន្ទឹមនិងនេះលោកឧត្តមសេនីយ៍ មេបញ្ជាការ កងព​លបានបញ្ជាក់ថា ទោះបីក​ងកម្លាំង​មួយចំនួន​កំពុងបំ​ពេញទប់ស្កាត់ការឆ្លងដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្លាំង​មួយ​ចំនួន​គឺត្រៀមអ​ន្តរាគមន៍ក្នុងទីតាំង សម្រាប់ប្តូ​រវេន និងត្រៀម​ដោះស្រា​យយថាហេតុ ជួយ​សង្រ្គោះ គ្រោះ​មហន្តរាយដោយធម្មជាតិផ្សេងៗតាមសំណូមពរអាជ្ញាធរមូលដ្ឋាន ហ្វឹកហ្វឺន និងអនុវត្តភារ​កិច្ច​ស្នូលនៅក្នុងអង្គភាព។

សូមបញ្ជាក់ផង​ដែរថា ចំពោះកម្លាំងត្រៀមក្នុង​ទីតាំង បានត្រៀម២៤​ម៉ោងលើ២៤ម៉ោង និងបាន​អនុ​វត្តភារកិច្ចស្នូលប្រ​ចាំថ្ងៃ ដូចជាការងារបង្កប​ង្កើ​នផល ចិញ្ចឹមសត្វ និង​កសាងហេដ្ឋាថារចនាសម្ព័ន្ធ ក្នុងទីតាំង តាមផែនការដែលបានកំណត់។

ជាចុង​ក្រោយឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្ដាំផ្ញើ​រដល់កងកម្លាំង​ទាំងអស់ ត្រូវអនុវត្តវិ​ធានកា​របង្ការ ការពារតាមវិធានក្រសួងសុខាភិបាល ៣កុំ ៣ការពារ អោយបានជាប់ជាប្រចាំ ដើ​ម្បីបង្កា​ជំងឺកូវីដ-១៩ ក៏ដូចជាមេរោគបំលែងថ្មី (OMICRON)៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7108 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
99476 នាក់
ខែនេះ :
515180 នាក់
3 ខែនេះ :
1123864 នាក់
សរុប :
17728628 នាក់