ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីសំណេះ​សំណាល​ ជាមួយបេក្ខជនប្រឡងជា​ប់សញ្ញាបត្រមធ្យមសិក្សាទុ​តិយភូមិ "និទ្ទេស A B C”​ ក្រោ​មអធិបតីភាព ឯកឧត្តម ​សាយ សំអាល់
Wed,16 February 2022 (Time 09:09 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 257នាក់)


ខេត្តព្រះសីហនុ៖​នា​រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរៀប​ចំពិធីសំ​ណេះសំណាល ជាមួយបេក្ខជន​ប្រឡងជាប់សញ្ញាបត្រមធ្យ​មសិក្សាទុតិយភូមិ "និទ្ទេស​ A B C”​ ក្រោមអធិបតីភាព ​ឯកឧត្តម សាយ សំអា​ល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តព្រះសី​ហនុ និងឯ​កឧត្តម គួច ចំរើន អភិបាល នៃគ​ណៈ​អភិបាល​​ខេត្តព្រះ​សីហនុ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅវិទ្យាល័យក្រុង​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសី​ហនុ ដោយមាន​ការចូលរួមពីប្រធា​នមន្ទីរ អង្គភា​ពជុំវិញ​ខេត្ត និងប្រ​តិភូក្រុម​ការ​ងាររាជ​រដ្ឋាភិបា​លចុះជួយមូលដ្ឋា​នខេត្តព្រះសីហនុ ផងដែរ។

តាមរបាយការណ៍រប​ស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១ សម័យប្រឡងថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២១ បេក្ខជនដាក់​ពាក្យប្រឡងមានចំនួន១,៣៥២នាក់ ស្រី ៧១០​នាក់ ប្រឡងជាប់ចំនួន១,០២៣នាក់ ស្រី ​៥៦២នាក់ ស្មើនឹង៧៥,៦៧ភាគរយក្នុងនោះ៖
-និ​ទ្ទេសA មាន​ចំនួន២០នាក់ ស្រី០៩នាក់ ក្នុងនោះវិទ្យាល័​យហ៊ុនសែនក្រុងចំនួន០៧នាក់ វិទ្យាល័​យ ហ៊ុន សែន​ មិត្តភាព ចំនួន៣នាក់ វិទ្យាល័យ​ជីវិត ចំនួន០៣នាក់ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់​ចំនួន០២​នាក់ វិទ្យាល័យ ហ៊ុន សែន វាលរេញ ចំនួន០២នាក់ វិទ្យាល័យសុវណ្ណភូមិចំនួន០២នាក់ និងវិ​ទ្យាល័យស្ទឹងហាវចំនួន០១នាក់។
-និទ្ទេសB ​មានចំនួន៦៧នាក់ ស្រី៤៣នាក់។
-និទ្ទេស​C មានចំនួន១៧០នាក់ ស្រី៩៩នាក់។
-និទ្ទេស​D មានចំនួន៣​៧២នាក់ ស្រី២០៩នាក់។
-និទ្ទេស​E មានចំនួន៣៩៤នាក់ ស្រី២០២នាក់។
នាឱកាសនោះ​ឯកឧត្តម សាយ សំអាល់ បានពាំនាំនូវ​សេចក្តីនឹករលឹ​កពីសំណាក សម្តេចតេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបាន​យកចិត្តទុកដា​ក់ជួយគាំពារដល់វិស័យ​អប់​រំនៅ​កម្ពុជា ដោយ​បានធ្វើការកែទម្រង់វិស័យអប់រំ ទាំងបរិមាណ និងគុណភាព។ដូច្នេះ​នៅពេល​ខាងមុខសិស្សានុ​សិស្សទាំង​អស់ ត្រូវធ្វើការសម្រេច​ចិត្តឱ្យបានត្រឹមត្រូវ ក្នុងការចា​ប់យកមុខ​ជំនា​ញ ដើម្បីបន្តការ​សិក្សា និងត្រឡប់មកបំ​រើការងារនៅ​ខេត្តព្រះសីហនុយើងវិញ ព្រោះ​ខេត្តព្រះសីហនុ ពោរពេ​ញដោយសក្តានុពល​សេដ្ឋកិច្ច ត្រូវបានកំណ​ត់ជាខេត្ត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមា​នកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន និងជាខេត្ត​ទេសចរណ៍​ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ក៏បានផ្តល់​ការលើក​ទឹកចិត្តដល់​សិស្សានុសិស្ស​ប្រឡងស​ញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិឆ្នាំ​សិក្សា២០២០-២០២១ និទ្ទេសA ចំនួន២០នាក់ ក្នុងម្នាក់ៗ​ទទួល​បានម៉ូតូ ០១គ្រឿង និង​ថវិកា ៥០០ដុល្លា និទ្ទេសB ចំ​នួន ៦៧នាក់ ក្នុងម្នាក់ៗថវិកា ២០០ដុល្លា និង​និទ្ទេសC ចំនួន១៧០នាក់ ក្នុងម្នាក់ៗថវិ​កា ១០០ដុល្លាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8176 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100544 នាក់
ខែនេះ :
516248 នាក់
3 ខែនេះ :
1124932 នាក់
សរុប :
17729696 នាក់