ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល រៀបចំសិក្ខា​សាលា បូកស​រុបលទ្ធផលការ​ងារ ឆ្នាំ​២០២១ និងលើកទិស​ដៅការងា​រឆ្នាំ២០២២
Wed,16 February 2022 (Time 06:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 325នាក់)


ខេត្តកណ្ដាល៖ក្នុងសិក្ខាសាលាបូ​កសរុបលទ្ធផល​ការងារក​សិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ ឆ្នាំ២​០២១ និងលើកទិស​ដៅ​ការងារឆ្នាំ២០២២ ដែលបា​នរៀបចំដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​ នៅសាលាខេត្តកណ្តាល លោក តាំង ម៉េង​លាន អភិបាលរងខេត្តកណ្តាល បាន​ចាត់ទុកវិស័យកសិ​កម្មគឺជាវិ​ស័​យដ៏ចម្បង ដែលរា​ជរដ្ឋាភិ​បាល​បាននឹង​កំពុង យកចិត្តទុកដាក់​សម្រាប់ជួយលើ​កំពស់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើន​គុណ​ភាព​ជីវភា​ពប្រជាពលរដ្ឋទូទាំង​ប្រទេស ស្របពេ​លដែ​លប្រជា​ពលរដ្ឋក្នុង​ខេត្តកណ្តាលប្រមាណ ៥០.៥% ប្រកប​របរកសិកម្ម។

ក្នុងនោះលោក តាំង ម៉េងលាន ក៏បានលើកទឹកចិត្ត ដល់មន្ត្រីរាជ​ការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរក​សិកម្ម សូមធ្វើការ​ពិភាក្សាផ្លាស់​ប្តូរបទពិសោធន៍ដ៏ល្អៗ ដើម្បីដា​ក់ចេញនូវទិសដៅ និងវិធាន​ការស​ម្រាប់​អនុវត្តឆ្នាំខាងមុខ ដើម្បី​ប្រមូលផ្តុំនូវគំនិត ទស្សនៈ យោបល់ល្អៗ សំដៅរិះរក​ចំណុ​ចខ្លាំង​ចំណុចខ្សោយ បញ្ហាប្រឈ​មនានាសម្រាប់ប​ង្កើនផ​លិតភាពិពិធកម្មកសិកម្ម ឱ្យកាន់តែប្រ​សើរឡើង​ថែមទៀត សំដៅធានាបា​ននូវសន្តិសុខ-សុវត្ថិភាពស្បៀង និងអាហា​រូបត្ថម្ភជូនប្រជាពលរដ្ឋ ព្រម​ទាំងជំរុញ​ការនាំចេញ។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល ​បានបញ្ជាក់ថា ការងា​របង្កបង្កើនផលក្នុងឆ្នាំ ២០២១កន្លងម​កនេះ សម្រាប់ស្រូវប្រាំង ​មានផ្ទៃដីគ្រោងសរុបចំនួន ៥៥​,៤​០០ តែបានអនុវត្ត​បានលើផ្ទៃ​ដី ៥៥,០៤៧ ហិកតា​ ស្មើនឹង៩៩.៣៦% ទទួលបានបរិមា​ណផ​លស​រុប​ចំនួន ២៤០,៤៨៣ តោន។ចំពោះស្រូវវស្សា មានផ្ទៃដី​គ្រោង​សរុបចំនួន ៣០,៦០០ បាន​អនុវត្ត​បាន​លើផ្ទៃដី ៣៩,៨៩០ ហិកតា ស្មើនឹង១៣០.​៣៦% ទទួលបានប​រិមាណផលសរុបចំនួន ១៤១,​៧៤២ តោន។

លោកបានឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០២១ ខេត្តក​ណ្ដាល​មាន ២៥ បណ្ដុំ​អាជីវកម្ម​មានកសិ​ករចូល​រួមចំនួន ១០០០នាក់ ដោយក្នុងនោះ -បណ្ដុំ​អាជីវកម្មបន្លែសុវត្ថិភាពមាន ៦បណ្ដុំ -បណ្ដុំ​អាជីវកម្មមា​ន់ស្រែមាន ៦បណ្ដុំ -បណ្ដុំអា​ជីវកម្មត្រីមាន ៣បណ្ដុំ -បណ្ដុំអាជី​វកម្មពោតមាន ៧បណ្ដុំ និង​បណ្ដុំអា​ជីវកម្មស្រូវមាន ៣បណ្ដុះ។

សម្រាប់ទិ​សដៅអនុវត្តបន្តក្នុងឆ្នាំ២​០២២នេះ មន្ទីរកសិ​កម្មខេត្តកណ្តាល នឹងជំរុញការងារប​ង្ករបង្កើន​ផល​ស្រូវរដូវវស្សា និងរដូវប្រាំង​ឱ្យអស់លទ្ធភាព -ជំរុញការអនុវត្តកសិកម្មល្អ និងកា​រអនុវត្តផលិ​តកម្មតាមកិច្ចសន្យា។
-ជំរុញប្រជាក​សិករប្រើប្រាស់​ជីធម្មជាតិ និងថ្នាំផ្សំពីរុក្ខជាតិ ជំរុញការចិញ្ចឹមសត្វ និង​ការចា​ក់ថ្នាំកា​រពារជំងឺឆ្លងសត្វ -ពង្រឹងការងារសហគមន៍ និងបង្កើនក្របកសហគមន៍- បន្តពង្រឹង​ការថែ​ទាំកូន​ឈើនៅសល់ក្នុងថ្នាល និងបណ្ដុះកូនឈឺថ្មីៗបន្ថែមទៀត -បន្តការងារបង្ក្រា​បបទល្មើសព្រៃ​ឈើសត្វ​ព្រៃក្នុងដែនសមត្ថកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8536 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100904 នាក់
ខែនេះ :
516608 នាក់
3 ខែនេះ :
1125292 នាក់
សរុប :
17730056 នាក់