ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអ​ធិបតីក្នុងពិធីបុណ្យ​មាឃបូជា នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ (ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ)
Wed,16 February 2022 (Time 03:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 284នាក់)


(កណ្តាល)៖នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំ​នាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អញ្ជើញជាអ​ធិប​តី​ក្នុងពិធីបុណ្យមាឃបូ​ជា នៅភ្នំព្រះរាជទ្រព្យ ស្ថិតនៅ​ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។​

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈ​អភិបាលខេត្តកណ្តាល​​មន្រ្តីរាជកា​ររដ្ឋបាលខេត្ត មន្ទីរអង្គភា​ពជុំវិញខេត្ត អភិបាលក្រុង-ស្រុក ព្រះសង្ឃ សីលវន្ត សីលវតី និងប្រ​ជាពលរដ្ឋ ផងដែរ។

​​​បើតាមឯកសារពុទ្ធប្រវត្តិបាន​ឲ្យដឹ​ងថា៖បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹ​កដល់ថៃ្ងដែល ព្រះ​សម្មា សម្ពុទ្ធ ទ្រង់ប្រកាស​បង្កើតព្រះពុទ្ធសា​សនា ឡើងក្នុង​លោកនាប្រទេ​សឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុន គ្រិស្តសករាជ នាថៃ្ងទី១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គ ចំនួន៩ខែគត់។កា​របង្កើតព្រះពុទ្ធ​សាសនា ក្នុងឋានៈជាអ​ង្គការ សា​សនាមួយនេះ ធ្វើឡើងនៅ ក្នុងចំ​ណោម​ព្រះសង្ឃ​ចំនួន ១.២៥០អង្គ ជាស​មាជិក ក្នុងអង្គមហាសន្និបាត មួយដែលបា​ននិមន្ត​មកពី​គ្រប់ស្រទា​ប់វ​ណ្ណៈទាំ​ងអស់។នៅក្នុង​មហាសន្និបាតនោះ ព្រះសម្មា​សម្ពុទ្ធទ្រង់ បានប្រកាស​នៅគោលការណ៍ចំនួន ១១ប្រការ មាន ឈ្មោះ ជាភា​សាបាលីថា “ឱវាទ បាដិមោក្ខ” ដែលពុទ្ធ​សាសនិកជនម្មាក់ៗ ត្រូវយ​កមក​សិក្សាឲ្យយល់​ដឹង និង អនុវត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11733 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
104101 នាក់
ខែនេះ :
519805 នាក់
3 ខែនេះ :
1128489 នាក់
សរុប :
17733253 នាក់