ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សមា​គមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទា​យមានជ័យ រៀបចំបើ​វគ្គបំប៉​នសមត្ថ​ភាព​ស្រ្តី​ជា​ថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
Wed,16 February 2022 (Time 01:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 291នាក់)


(បន្ទាយមានជ័យ)៖សមា​គមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ កាលពី​រសៀ​ល​ថ្ងៃទី១៥ ខែកុម្ភៈ ​ឆ្នាំ២០២២ បានរៀ​បចំបើក​វគ្គបំប៉នស​មត្ថភាពស្រ្តីជាថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ​ឃុំ សង្កាត់ ក្នុងខេត្តបន្ទាយ​មានជ័យ ក្រោមអធិបតីភា​ពលោកជំទាវ ជូ ប៊ុនអេង សមាជិក​គណៈ​កម្មាធិការកណ្តាល អនុប្រធាន​សមាគមនារី​កម្ពុជា​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោ​កជំទាវ​ឧកញ្ញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានគ​ណៈកម្មការ​កិត្តិយសសា​ខាសមាគម​នារីកម្ពុជា​ដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកជំទាវ នួម សុភ័ណ អនុប្រធា​នកិត្តិយស​សាខាសមា​គមនារី​កម្ពុ​ជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។

ពិធីនេះបានធ្វើឡើង នៅសាលប្រជុំទីស្នាក់​ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដោ​យ​មានការអញ្ជើញចូលរួម​ពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ​លោក ​លោកស្រីអ​ភិបាលរង​ក្រុង ​ស្រុក ជាស្រ្តី​ទាំង​៩ ។

លោកស្រី រស់ សុផានី ប្រធានគ​ណៈកម្មការប្រតិបត្តិសា​ខាសមាគមនារីកម្ពុជា​ដើម្បីសន្តិភាព និងអ​ភិវឌ្ឍន៍ខេត្ត បានមានប្រសាស​ន៍លើកឡើងថា វគ្គបំប៉​ននេះបា​នផ្ដល់ចំណេះ​ដឹង និងបទ​ពិសោធន៍​មួយចំ​នួនដ​ល់​សិក្ខាកាមនិ​ងក្នុងគោល​បំណង ដើម្បីបង្កើន​ចំណេះដឹង​លើកកម្ពស់​ការយល់ដឹង ពង្រឹ​ង​ស្មារតី និងសតិ​អារម្មណ៍នយោបាយ ដ​ល់សមាជិកគណបក្សប្រជាជនកម្ពុជា។ជាពិសេ​សស្ត្រីក្នុងជួ​រថ្នាក់ដឹក​នាំបាន​ស្គាល់ និងយល់ច្បា​ស់ពីគោល​ការណ៍ដឹកនាំ និង​ទិសដៅរប​ស់បក្សកសាង​និង​ពង្រឹង​សមត្ថភាពឃោសនាឲ្យបានចំទិសដៅ។

លោកស្រី រស់ សុផានី បានបញ្ជាក់ថា៖ ឆ្នាំ២០២២នេះ សាខាសមាគមនា​រីកម្ពុជា​ដើម្បីសន្តិភា​ពនិងអភិវឌ្ឍន៍ខេត្ត​បន្ទាយមានជ័យ ក្រុមចលនាស្ត្រីថ្នាក់ខេត្ត ស្រុក ក្រុងរហូត​ដល់បណ្ដាញ​ស្ត្រីថ្នាក់​ភូមិ ឃុំ ទាំងអស់​បានយកចិត្តទុកដាក់យ៉ា​ងសស្រាក់សស្រាំបំផុសចលនា និងដឹ​កនាំស្ត្រី​បំពេញភារ​កិច្ចតា​មផែនការសកម្មភាព​ដែលបានលើកឡើង ហើយសម្រេចបានជាលទ្ធផលរួមមាន៖១.ការងា​រនយោបាយ​
២.ការពង្រឹងរចនាសម្ព័ន្ធចាត់​តាំង និងពង្រីកសមាជិកភាព
៣.ការងារសង្គម និងមនុស្សធម៌ និង
៤.ការងារ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការណ៍។

ក្នុងវគ្គបំប៉ននោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តប​ន្ទាយមានជ័យ បានធ្វើការកោធសរសើ និងថ្លែង​អ​គុណចំពោះ​លោក ទុំ ទាវ អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែលបានស​ហការជាមួយ​សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ ក្នុងកា​របើកវគ្គបំប៉​នពង្រឹងសមត្ថភាពស្ត្រីថ្នាក់​ដឹកនាំ ដើម្បីស្វែងយល់បញ្ហាពាក់ព័​ន្ធ និងវឌ្ឍនភាព​ការងារនិ​ងស្វែងយល់ពី​​ចរិតលក្ខណៈ ដែលមានសក្កដា​នុពលក្នុងការដឹក​នាំគ្រប់គ្រង​ឱ្យទទួលបា​នប្រសិទ្ធ​ភាពខ្ពស់ និងការប្ដេជ្ញាចិត្តក្នុង​ការបំពេញតួនាទីនិងភារកិច្ចដែលបានកំណត់ដោយច្បាប់ និងចូលរួម​ផ្សព្វផ្សាយប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការរីករាលដាលនេះជំងឺកូវី.១៩។

ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់​សិក្ខាកាម​ទាំងអស់ ត្រូវសិក្សា​ស្វែង​យល់​ពីរគ្រូឧទេស​ដើម្បីត្រូវ​ហ៊ានសួ​រនូវច​ម្ងល់​ឬចំណុចណាមួយ​ដែលយើងមិន​ទាន់ច្បាស់ និងពិ​ភាក្សាផ្លា​ស់ប្ដូរប​ទពិសោធន៍​ពីគ្នាទៅវិញទៅ​មកឲ្យបានផុសផុល ដើម្បី​ចូលរួមសហ​ការគ្នាក្នុង​ការ​បំពេញភារកិច្ច និងរួមចំណែ​កក្នុងដំណើរ​ការពង្រឹងវិស​ហមជ្ឈការ និងវិមជ្ឈការ​នៅថ្នាក់ក្រោម​ជាតិ និងការអនុវត្ត​ជាក់ស្ដែងនៅតួនាទីរបស់យើងគ្រប់ៗគ្នា។

ថ្លែងក្នុងឱកាស​នោះលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ដោយបញ្ជាក់ថា៖ រាជរដ្ឋាភិបា​លកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ការ​គាំទ្រយ៉ាងពេញទំហឹង លើគោ​លន​យោបាយជាតិបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល​នីតិកាលទី៦ នៃរដ្ឋសភា​ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពសំដៅលើ​កកម្ពស់សមភា​ពយេនឌ័រ​លើកស្ទួយស្ថានភាពស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គមជាតិ និងជាកម្លាំងចលករដ៏​មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ចុងបញ្ចប់លោកជំទាវ ជូ ប៊ុនអេង បានធ្វើការផ្តាំផ្ញើដល់ស្រ្តីជាថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ឃុំ សង្កា​ត់ ក្នុងខេត្តបន្ទាយមានជ័យ ទាំងថ្មី និងចាស់ គឺត្រូវបន្ត នូវប្រពៃណីដឹកនាំ ដ៏ល្អរបស់ស​មាគមនា​រីកម្ពុជា​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នឹងត្រូវខិតខំធ្វើការងា​របំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិ​យ​ភាព របស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនម​កគាំទ្រលើការ​ដឹកនាំរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ត។ជាពិសេស គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបំរើប្រជាពលរដ្ឋឲ្យល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9150 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101518 នាក់
ខែនេះ :
517222 នាក់
3 ខែនេះ :
1125906 នាក់
សរុប :
17730670 នាក់