ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូន​សង្ស័យ​០២នាក់ ទៅសា​លាដំបូង​ខេត្ត ពាក់ព័ន្ធករណីលួ​ចម៉ូតូ
Tue,15 February 2022 (Time 11:48 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 309នាក់)


(បន្ទាយមានជ័យ)៖ជនសង្ស័យចំនួន០​២នាក់ ត្រូវបានកម្លាំង​កងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ចា​ប់​ឃាត់ខ្លួន កាលពី​វេលាម៉ោង១៤និង០៦នាទី ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុច​កាស៊ីណូ​ហ្គោ ឌិន ស្ថិតក្នុងភូមិក្បាល​ស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេ​នីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានឲ្យដឹ​ង​ថា ក្រោយ​ពី​ទទួលបានពាក្យ​បណ្ដឹងពីជនរងគ្រោះ​ លោ​កបាន​ដឹកនាំ​កម្លាំងចុះ​ដល់កន្លែ​ងកើតហេតុ ហើយ​ធ្វើការស្រាវជ្រាវ រហូត​ឈានដល់កា​រឃាត់ខ្លួនជនសង្ស័យបានចំ​នួន០២នាក់ និង​ដកហូត​បានម៉ូតូ​ម៉ាកហុងដាស៊ូម័រអ៊ិ​ច០១​គ្រឿងផងដែរ ហើយនាំមក​សួរនាំនៅមូល​ដ្ឋានកងរាជ​អាវុធហត្ថ​ក្រុង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា ជនស​ង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ￸ ឌឿ ម៉ារ៉ាថុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅមណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងឈ្មោះ￸ យ៉ន ប៊ុនធឿន ហៅខួច ភេទប្រុស អាយុ១៧ឆ្នាំ ជានជា​តិខ្មែរ រស់នៅមណ្ឌល៨ ភូមិប្រ​ជាធម្មកើតសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។​

ក្រោយពីសមត្ថកិច្ច​សួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិត​ជាបានលួចម៉ូតូចំ​នួន០២​គ្រឿង​កន្លែង​ផ្សេងគ្នាពិតប្រាកដមែន ដោយពួកគេ​ទៅលួចម៉ូតូ០​១គ្រឿងម៉ាកហុងដាស៊ូម័រអ៊ិ​ច ពណ៌ក្រហ​មលាយស នៅចំណុចផ្សារហ៊ុយឡេង បន្ទាប់​មកពួកខ្លួន​បានបន្ត​ទៅលួចម៉ូតូ០១គ្រឿង​ទៀតម៉ា​កស្កុបពី ពណ៌ស នៅចំណុចម្ដុំកា​ស៊ីណូហ្គោល​ឌិនស្ទូចត្រី ហើយពួកគេនាំ​គ្នាយកម៉ូតូ​ស្កុប​ពី​ដែលលួចបាន ទៅលាក់ទុកនៅម្ដុំវត្តត្រាច ក្នុងក្រុងប៉ោយប៉ែត បន្ទាប់មក​ទៀតពួកគេបាននាំគ្នាយ​កម៉ូតូម៉ាកស៊ូម័រអ៊ិ​ចជិ:ទៅក្នុងគោលបំណងយ​កទៅដាក់បញ្ចាំ ស្រាប់តែទៅ​ដល់ចំណុច​កាស៊ីណូ​ហ្គោលឌិ​ល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពួកគេតែម្ដង ។

ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង នាំទៅយកម៉ូតូ០១​គ្រឿង​ទៀត​ដែលខ្លួន​លាក់ទុក ហើយក​សាង​សំណុំរឿង បញ្ជូនមកទីបញ្ជាការដ្ឋា​នកងរាជអាវុធ​ហត្ថខេត្តចា​ត់កា​របន្ត ចំណែ​កម៉ូតូទាំង០២គ្រឿង ត្រូវបានកម្លាំង​ជំនាញមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងប្រគល់​ឲ្យម្ចាស់​ដើមរៀងៗខ្លួនវិញ​ហើយ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រា​បបទល្មើសបានឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំង​ការិយាល័​យព្រ​ហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២​នេះ￸ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6304 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
98672 នាក់
ខែនេះ :
514376 នាក់
3 ខែនេះ :
1123060 នាក់
សរុប :
17727824 នាក់