ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្ត​កែប​ អញ្ជើញសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទាត់ ដែលត្រូវទៅចូលរួមប្រកួតពានរង្វាន់ សម្តេចតេជោនៅទីរួមខេត្តតាកែវ
Mon,14 February 2022 (Time 02:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 321នាក់)


ខេត្តកែប:ឯកឧត្តមបណ្ឌិត​ សោម ពិសិដ្ឋ អភិបាល​ នៃគណ:អភិបាលខេត្ត​កកែប កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តកែប ដែលត្រូវទៅចូលរួមប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ថ្នាក់ខេត្ត ឆ្នាំ២០២២ នៅទីរួមខេត្តតាកែវ។

នាឱកាសនោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលេីកឡេីងថា​ ដោយកត្តាសុខសន្តិភាពពេញលេញទូទាំងប្រទេស រួមផ្សំជាមួយស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទើបយើងអាចមានឱកាសប្រារព្ធនូវពិធីជួបជុំ កីឡាបាល់ទាត់ បាល់ទះ និងកីឡាផ្សេងៗទៀត ប្រកបដោយភាពសប្បាយរីករាយ។

ឯកឧត្តម​ បន្តថា ការប្រកួតប្រជែងកីឡា ក៏មិនខុសពីការដឹកនាំប្រទេសដែរ ប្រសិនបើកីឡាករទាំងអស់ពុំមានសាមគ្គីភាពជាធ្លុងមួយទេនោះ​ យើងក៏មិនអាចទទួលបានជោគជ័យដែរ ដូច្នេះសូមឱ្យកីឡាករទាំងអស់ ត្រូវរួមសាមគ្គីគ្នា ហើយត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងយកជ័យជំនះ នាំមកនូវកិត្តិយសជូនខេត្ត ស្រុក ភូមិរបស់យើង។


ឯកឧត្តមបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្តបន្ថែមពីលើការឧបត្ថម្ភរបស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ និងលោក​ លោកស្រី​ អភិបាលរងខេត្ត អភិបាលក្រុង​ ស្រុក​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​ តំណាងកងកម្លាំងទាំងបី​ ប្រធាន​ អនុប្រធានមន្ទីរ​ជុំវិញខេត្ត បានចូលរួមឧបត្ថម្ភដល់ប្រតិភូកីឡាករបាល់ទាត់ ដែលត្រូវចូលរួមនៅខេត្តតាកែវបានចំនួនជាង៥លានរៀល ហើយកីឡាករម្នាក់ៗទទួលបានប្រាក់ឧប្បត្ថម្ភ ១០០,០០០៛ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8898 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101266 នាក់
ខែនេះ :
516970 នាក់
3 ខែនេះ :
1125654 នាក់
សរុប :
17730418 នាក់