ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី​រ័ត្ន អញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​សួនច្បារ និងផ្លូវបេតុអាមេ ព្រមទាំង​បើកការដ្ឋាន​សាង​សង់​កំណាត់ផ្លូវជា​តិលេខ៨ និង៧០​បេ ក្នុងស្រុកខ្សាច់កណ្តាល
Sat,12 February 2022 (Time 06:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 286នាក់)


(ខេត្តកណ្តាល)៖សួនច្បារទំ​ហំ ២២០ម៉ែត្រ គុណនឹង​៤៥ម៉ែត្រ និងផ្លូវបេតុ​ងអាមេប្រវែង២,​៤០០ម៉ែ​ត្រ ទទឹង ៨ម៉ែត្រ ត្រូវបានសម្ពោ​ធ​​ដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ ​ព្រម​ទាំងបើកកា​រដ្ឋានសាង​សង់​កំណា​ត់ផ្លូវលេខ ៨ ប្រវែង ៣ ៨៦០​ម៉ែត្រ ដោយមា​នអ៊ុតកៅស៊ូ AC កំណាត់ផ្លូវជា​តិលេខ ៧០បេ ប្រវែង២,​០០០ម៉ែត្រ ផ្លូវខេត្តលេខ៣៨១អា ភ្ជាប់ពីផ្លូវជា​តិលេខ៧០បេ ទៅផ្លូវជាតិ​លេខ៨ ប្រវែង១,០៩៦ម៉ែត្រ ដាក់លូ​ដោះទឹក ៣,៨២២ម៉ែត្រ ដាក់រ៉ឺហ្គា១៦២កន្លែង​ រៀបខឿនបេតុងចិញ្ចើមផ្លូវប្រវែង ៤,០០០​ម៉ែត្រ និងតម្លើងបង្គោល​ភ្លើងបំភ្លឺផ្លូវ​ តាមផ្លូវប្រវែង ២,៤៨០ម៉ែត្រ នៅភូមិ​ព្រែកតាមាក់ ភូមិស្វាយអា​ត់លើ ភូមិស្វាយអាត់កណ្ដាល ភូមិស្វាយ​អាត់ក្រោម ភូមិបឹងក្រចាប់ និងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល នាព្រឹកទី១​២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព​ឯកឧត្តម​អគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី​រ័ត្ន ឧបនាយករដ្ឋម​ន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និ​ងហិ​រញ្ញវត្ថុ និងជា​ប្រធានក្រុម​ការងាររាជ​រដ្ឋាភិ​បាល ចុះមូល​ដ្ឋាន​ខេត្តកណ្ដាល ឯកឧត្ដមបណ្ឌិត ​ម៉ៅ ភិរុណ ប្រ​ធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល​ ​​ឯក​ឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបាលខេត្តកណ្តាល និងមានកា​រចូលរួមពី​មន្ត្រីរាជការ កងកម្លាំ​ងប្រដាប់​អាវុធ ព្រះសង្ឃ ព្រមទាំងប្រជាពល​រដ្ឋផងដែរ។

​នេះគឺជាសមិទ្ធផល​ដ៏ធំធេងបន្ថែមទៀត​របស់ខេត្តកណ្ដាល ក្នុងវិ​ស័យបរិស្ថាន និងវិស័យ​សេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធ​ម៌ និងបរិយាប័ន្ន ស្រប​តាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ រប​ស់​​រាជរដ្ឋាភិបាល ក្រោមការដឹក​នាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គម​ហាសេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំ​ណត់យក​ធនធាន​មនុស្ស ទឹក ផ្លូវ ភ្លើង ជាអា​ទិភាព ក្នុងការលើកកម្ពស់ផាសុខភាព និងជីវភាពរស់​នៅជូនប្រជា​ពលរដ្ឋ។

នាឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជា​ពលរដ្ឋទូ​ទាំងខេត្តកណ្ដាល សូមគោរពថ្លែងអំណរគុណ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ជ្រាលជ្រៅបំផុតចំពោះ ឯក​ឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រ​ធានក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងឯកឧត្តម លោកជំទាវ ក្រុមការ​ងារ ដែលបាន​យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងបានគាំទ្រដោយសន្ដានចិត្តមនុស្សធម៌ បរិច្ចាគ​ថវិកាផ្ទាល់​ខ្លួន សាងស​ង់នូវសមិទ្ធិផលនានាក្នុងមូលដ្ឋានខេត្តកណ្ដាល បម្រើដល់ប្រយោជន៍សាធារណៈ រហូតស​ម្រេ​ចបាននូវសមិទ្ធិផលជាផ្លែផ្កាដូចបានឃើញក្នុងពេលបច្ចុប្បន្ននេះ ប្រកបដោយ​ភាពជោគ​ជ័យ និងបានកំពុងសាង​សង់បន្តយ៉ាងសកម្ម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8020 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100388 នាក់
ខែនេះ :
516092 នាក់
3 ខែនេះ :
1124776 នាក់
សរុប :
17729540 នាក់