ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ខៀវ ​កាញារីទ្ធ ដឹកនាំក្រុមការងារ អញ្ជើញពិនិត្យទី​តាំងសម្រាប់​ថតល្បែង​ប្រជាប្រិយ៍ និងល្បែង​កំសាន្ត​ផ្សេងៗ នៅទី​តាំងកោះស្លាកែត ស្រុកគៀនស្វាយ
Sat,12 February 2022 (Time 02:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 290នាក់)


ខេត្តកណ្តាល៖ដោយមានកិច្ចសហការល្អជាមួយវិស័យឯកជន ដើម្បីធ្វើកម្មវិធីកំសាន្ត សប្បាយ ថ្មី ប្លែក សម្រាប់ឱកាសចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនេះ នៅ​ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២​២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជា​មួយថ្នាក់​ដឹកនាំក្រោមឱវាទ និងក្រុមការងារ ថតកម្មវិធីសិល្បៈកំសាន្ត របស់អគ្គនាយកដ្ឋាន ទូរទស្សន៍​ជាតិកម្ពុជា បានអញ្ជើញ​ទៅពិនិត្យទីតាំង សម្រាប់ថតកម្មវិធី ល្បែងប្រជាប្រិយ៍ និងល្បែង​កំសាន្ត​ផ្សេងៗ នៅទីតាំងកោះស្លាកែត ស្ថិតក្នុងភូ​មិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញពិនិត្យមើលស្ទីតយោ កោះស្លា​កែត របស់លោក ពេជ្រ ចិត្រ្តា អគ្គនាយក​ក្រុមហ៊ុន Davitra Media ជាផលិតកម្មដំបូង បោះទុន​រាប់លា​នដុល្លា នាំយកឧបករ​ណ៍ស្ទីតយោលំដាប់ពិភពលោកមកកាន់កម្ពុជា។

តាមការបញ្ជាក់របស់អ្នកគ្រប់គ្រង​បានអោយដឹងថា ផលិតក​ម្មដាវីត្រាមីឌៀ គឺជាផ​លិតកម្មក្នុង​ស្រុកផលិត​តែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ហ៊ានបានបោះទុនរាប់លានដុល្លា វិនិយោគទៅលើការសាងសង់ស្ទីតយោ និងបំពាក់នូវឧបករណ៍ទំនើបៗ (System Recording Studio) យី​ហ៊ោល្បីៗ ជាច្រើនទៀតដាក់បំពាក់ក្នុងស្ទីតយោ របស់ខ្លួនដែលមានឈ្មោះ ថា «ស្ទីត​យោកោះស្លាកែត»។

ក្រៅតែអំពី​ការវិនិយោគទៅលើការទិញសំ​ភារះស្ទីត​យោដែលមានតម្លៃថ្លៃ ផលិតកម្មដាវីត្រាមីឌៀរ ក៏បាន វិនិយោគរាប់លានដុល្លារ​ទៅលើការសាងសង់​ស្ទីតយោខ្នាតអន្តរ​ជាតិដែលសាងស​ង់ទៅ​តាមក្បួនខ្នាត និងបច្ចេកទេ​សស្តង់ដារអន្តជាតិនៃស្ទីតយោ ពិភពលោកលើផ្ទៃដី១០ ហិកតាផងដែរ។ លើស​ពីនោះទៀតផលិតកម្មដា​វីត្រាក៏មានទាំងស្ទីតយោ ថតសំលេ​ង និងស្ទីតយោ ថតវីដេអូខាងក្នុង និងខាងក្រៅដែ​លមានទេសភាពស្អាតៗអាចថតបានច្រើនសកម្មភាព ច្រើនឆាក និងច្រើនទីតាំង។

ជាមួយនិងការបោះទុនវិ​និយោគតម្លៃរាប់លានដុល្លារនេះ ផលិតកម្មដាវីត្រា​មីឌៀរក៏មាន​ក្រុមការងារ​សុទ្ធតែមានបទពិសោធខ្ពស់ក្នុងធ្វើស្ទីតយោ ផលិតចម្រៀង និងវីដេអូ និងការប្រើប្រាស់​សំភារៈទាំង​អស់នេះផងដែរ។

ផលិតកម្មដាវីត្រាមីឌៀ បច្ចុប្បន្ននេះ ​មានអ្នកចម្រៀងជាយុវវ័យ ប្រមាណ​ជាង ១០នាក់ កំពុងថត ច្រៀងអោយ ក្រុមហ៊ុនតាមរយៈអ្នកនិពន្ធ ចំនួន ៤រូប ដែលរហូតមក​ដល់ពេលនេះ បានផលិត និង​ថត ចម្រៀងបានចំនួន ជាង ១០០បទ ។

នៅក្នុងឱកាសនោះ លោក អគ្គនាយកក្រុម​ហ៊ុន Davitra Media បានសំដែងការស្វាគមន៍ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការ​ងារថតកម្មវិធីសិល្បះ នៃអគ្គនាយ​កដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលចង់ម​កផ្តិតយកទិដ្ឋភាព ស្រស់ស្អាត​បែបធម្មជាតិ ដើម្បីថតកម្មវិធីល្បែងកំសាន្ត និងកម្មវិធី សប្បាយៗ ផ្សេងៗ។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទ​ស្សន៍ជាតិកម្ពុជា ​បានសំដែ​ងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំ​ពោះ​ លោក ពេជ្រ ចិត្ត្រា អគ្គនា​យកក្រុមហ៊ុន Davitra Media ដែលបានអនុញ្ញាត្តិ ផ្តល់ទីតាំងអោ​យក្រុមការងារ ទូរទស្សន៍ជាតិកម្ពុជា រៀបចំ​ថតកម្មវិធីសិល្បៈកំសាន្ត​សប្បាយ ដើម្បី​តៀមទទួ​លអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ដូច្នេះចាប់ពីពេលនេះទៅ ក្រុមការងារ ទទក នឹងត្រៀមរៀបចំកម្មវិធីថតអោយបានច្បាស់លាស់ ដែ​ល​គ្រោងថត រយៈពេល ២ ទៅ ៣ថ្ងៃ តែអ្វីដែលសំខាន់ គឺក្រុមការងារ ត្រូវតែអនុវត្តន៍​តាមវិធានការ​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នា បង្ការទប់ស្កាត់ការឆ្លងរីករាលដែលនៃជំងឺកូវីដ-១៩ ពិសេស អូមីក្រុង ដែលកំពុងមានកការឆ្លងកើនឡើង គួរអោយបារម្មណ៍ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9547 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101915 នាក់
ខែនេះ :
517619 នាក់
3 ខែនេះ :
1126303 នាក់
សរុប :
17731067 នាក់