ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីប្រគល់វិញ្ញាប​នប័ត្របញ្ចប់​ការសិក្សា និងប្រគ​ល់ជូន​ប្រកា​ស​នីយ​បត្រ គ្រឿង​ឥស្សរយស មេ​ដាយ​ស្ថាបនាជាតិ
Tue,01 February 2022 (Time 04:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 256នាក់)


ខេត្តបន្ទាយមានជ័យ៖មន្ទីរធម្មកា​រនិងសាសនាខេត្តបន្ទា​យមានជ័យនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ បានរៀបចំពិធីជួប​សំណេះសំណាលរវាងថ្នាក់​ដឹកនាំ មន្ទីរជាមួយ​សិក្ខាកាម ដែលបា​នសិ​ក្សា​វគ្គបណ្ដុះ​បណ្ដាលតាមប្រព័ន្ធអនឡាញ ស្ដីពីតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យ​ខ្មែរជំ​នាន់​ទី៣៧ ដែលបាន​សិក្សាមានរយៈពេល៤ថ្ងៃពេញ ហើយក៏បា​នធ្វើពិ​ធីប្រគល់​វិញ្ញាបនប័ត្រប​ញ្ចប់​ការសិក្សា នៃវគ្គបណ្ដុះ​បណ្ដាលនេះ និង​សៀវភៅឯកសារ កម្រងអត្ថបទ ឧន្ទេសសាចារ្យ។សូម​បញ្ជា​ក់ថាសិក្ខាកាម ដែលបានរៀន​វគ្គបណ្ដុះបណ្ដាលនេះមានចំនួន១៩នាក់ ក្នុងនោះ​មានបព្វ​ជិត ចំនួន៦អង្គផងដែរ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាស​នាខេត្តបានមានប្រសាសន៍ថា សម្រាប់ខេត្ត​បន្ទាយ​មា​នជ័យ​ចំនួនអាចារ្យ ចៅមហា បានចូលរួមវគ្គបណ្ដុះ​បណ្ដាលស្ដីពីក្រមសីលធម៌ តួនាទី ភារ​កិច្ច រួមមានកម្មវិធីបុណ្យប្រ​ពៃ​ណីសាសនា ពិធីបុណ្យផ្សេងៗ និងទំ​រង់អាពាហ៍ពិពាហ៍ខ្មែរ នៅក្រសួង​ធម្មការនិង​សាសនាចាប់ពីវគ្គទី១ ដល់វគ្គទី៣៧ សរុបចំនួន៣៦៥អង្គ/នាក់ បព្វជិត៣៧អង្គ ស្រី៤ នាក់ ប្រុស៣២៤នាក់ ភ្ជាប់ទៅនឹងកម្មវិធីប្រគល់វិញ្ញាបនប័ត្រប​ញ្ចប់ការសិក្សានេះផងដែរ ថ្នាក់ដឹកនាំ​មន្ទីរធម្មការ និងសាសនាក៏បានប្រគល់ជូនប្រកា​សនីយប័ត្រ គ្រឿងឥស្សរិយយស មេដាយមាស មេដាយ​ស្ថាបនាជាតិចំនួន១២នាក់ ដែលជាថ្នាក់​ដឹកនាំ ក្រុម​គ្រឹស​បរិស័​ទក្នុងខេត្ត ដែលបានជួយ​កសាង​នូវសមិទ្ធផលនានា ក្នុងវិស័​យធម្មការនិងសាសនា ក៏ដូចជាការចូល​រួមចំណែកជា​មួយរាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេ​សជាតិឲ្យមានការរីកចម្រើនឡើង។

ជាចុងក្រោយ លោក បៀវ ថាន ក៏បានថ្លែងនូវអំណ​រគុណយ៉ាងជ្រាលជ្រៅចំពោះ អស់លោ​កលោ​កស្រី ដែលជាគ្រឹសបរិសទ័ទាំងអស់ តែងតែចូលរួមជួយដល់វិស័​យសាសនាជារៀងរហូតមក ដោយ​មិន​ប្រកាន់​និន្នាការនយោបាយ ឬក៏កាន់សាសនាផ្សេងៗគ្នាក្ដី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9198 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101566 នាក់
ខែនេះ :
517270 នាក់
3 ខែនេះ :
1125954 នាក់
សរុប :
17730718 នាក់