ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មានជ័យ អញ្ជើញជួបពិភាក្សាជាមួយ​សមា​គមជប៉ុន-កម្ពុជា
Tue,01 February 2022 (Time 04:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 240នាក់)


ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មានជ័យ អញ្ជើញជួបពិភាក្សាជាមួយលោក តាមឺរ៉ាក់ សឺតុមឺ នា​យកសមាគមជប៉ុន-កម្ពុជា(JCA) និង​ជាប្រធា​នគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON KEI CO,LTD និងសហការី ដែលបាន​អញ្ជើញ​មក​ទស្សន​កិច្ចនៅលើ​ទឹកដី​ខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុំ រាត្រី បាន​ជម្រាបជូនថា ខេត្តបន្ទាយមានជ័យ ស្ថិតនៅប៉ែ​កពាយ័ព្យ​នៃព្រះរាជា​ណាចក្រកម្ពុជា មានចម្ងាយប្រមា​ណ ៣៥៩ គម ពីរាជធានីភ្នំពេញ មានព្រំប្រទល់​ជាប់​ប្រទេស​ថៃ ប្រវែង១៥៣ គម។ខេត្តមានផ្ទៃដីសរុប៦៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជា០២ ក្រុង ០៧ស្រុក​៥៥ ឃុំ១០សង្កាត់ និង៦៥៨ ភូមិ មា​នប្រជាជនពលរដ្ឋ ប្រមាណ៧៩មឺននាក់ ក្នុងនោះមាន ៨៥%​ប្រកបមុខរបរធ្វើស្រែចំកា​រ និង១៥%ជាអាជី​វករ ពាណិជ្ជករ សិប្បករ ​កម្មករ នេសាទត្រី និង​ចិញ្ចឹមសត្វ។

ខេត្តបន្ទាយ​មានជ័យ មានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន០៣ គឺច្រកអន្តរ​ជាតិប៉ោយប៉ែត ច្រកទ្វារ​បឹងត្រគួន និង​ច្រកព្រំដែ​នម៉ាឡៃ ខេត្តក៏មា​ន​តំបន់​សេដ្ឋកិច្ចពិសេស០៥​កន្លែង នៅក្រុងប៉ោយប៉ែត គឺតំ​បន់​សេដ្ឋកិច្ចពិសេស​អូរនាង តំបន់សេដ្ឋកិច្ចពិ​សេសសានកូ តំបន់​សេដ្ឋកិច្ចពិ​សេសប៉ោយ​ប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេ​ស លី អ៊ុតនី ព្រម​ទាំងឧទ្យានឧស្សាហក​ម្ម០១ កន្លែង​នៅក្រុង​សិរីសោភ័ណ។​ដោយឡែកនៅក្រុង​ប៉ោយប៉ែតមានក្រុមហ៊ុនជប៉ុនចំនួន ០៦កន្លែង​កំពុងដំណើ​រការនៅតំប​ន់សេដ្ឋកិច្ចពិសេសសានកូ និង០១ក្រុមហ៊ុន​ទៀតនៅតំប​ន់សេដ្ឋកិច្ចពិ​សេសប៉ោយប៉ែ​តភីភី (ផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក) ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានត្រៀម​ជានិច្ចគាំ​ទ្រនូវគំ​និតផ្តួចផ្តើម និងសហ​ការីជាមួយស​មាគនជប៉ុន-កម្ពុជា(JCA) នូវគ្រប់សក​ម្មភាព​ទាំងឡា​យណា​ដែលនាំម​កនូវការរីកចម្រើនដល់ខេត្ត ពិសេសសូមសំ​ណូមពរដល់​លោកនាយក​សមាគម​ជប៉ុន កម្ពុជា មេត្តាជួយផ្សព្វផ្សាយ​ក៏ដូចជាជម្រុញអ្នកវិនិ​យោគ និងអ្នកទេសចរជប៉ុន ឲ្យមកវិ​និ​យោគទុន និងដើរកម្សាន្តនៅ​លើទឹកដីខេត្តបន្ទាយមានជ័យ ។

លោក តាមឺរ៉ាក់ សឺតុមឺ នាយកសមា​គមជប៉ុន-កម្ពុជា(JCA) បានជម្រាបថា សមាគនជប៉ុនគ្រោង​នឹងដឹកនាំវិនិ​យោគទុនជប៉ុន មកធ្វើទ​ស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នឹងមកកាន់ទឹក​ដីខេត្តបន្ទាយ​មានជ័យ លើសក្តានុព​លដែលប្រទេសកម្ពុជា និងខេត្តបន្ទាយមានជ័យ​កំពុងមាន​ដូចជាលើវិ​ស័យ កសិកម្ម ស្រូវដំឡូងមី និងវិស័​យឧស្សាហកម្ម ទេសចរជាដើម។គោល​បំណង​ដំណើរ​ទស្សនកិច្ចលើទឹកដីខេត្តបន្ទាយ​មានជ័យឱកាសនេះជា ការសិក្សាស្វែងយ​ល់បន្ថែមពី​សក្តានុព​លខេត្ត ប្រមូលព័ត៌​មានថ្មីៗបន្ថែម និងពិនិ​ត្យមើលលទ្ធផល បញ្ហាប្រឈមផ្សេងៗ ដំណើរការ​របស់ក្រុមហ៊ុន រោងចក្ររប​ស់ជប៉ុនដែលបានកំពុងដំណើរការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ។

អ្វីដែលជាសំណូ​មពររបស់ ឯកឧត្តមអ​ភិបាលខេត្ត លោក​ តាមឺរ៉ាក់ សឺតុមឺ នា​យកសមាគមជប៉ុន-កម្ពុជា(JCA) នឹងខិតខំជួយ​ជម្រុញ ផ្សព្វផ្សាយព័ត៌មាន ពីសក្តានុ​ពលរបស់ខេត្តបន្ទាយមានជ័យ ជូនទៅកា​ន់បណ្តាវិនិយោគទុន ក្រុមហ៊ុនជាជប៉ុន​ទាំងដែលមានសកម្មភាពវិនិយោគនៅកម្ពុជា និងវិនិយោគបរទេ​សក្រោយពីមានការធូរស្រាលនៃវិបត្តិកូ​វីដ១៩នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6916 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
99284 នាក់
ខែនេះ :
514988 នាក់
3 ខែនេះ :
1123672 នាក់
សរុប :
17728436 នាក់