ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញជា​អធិបតីក្នុង​ពិធីបុណ្យ​ស្រោចស្រព​សុគន្ធ​វារីប្រ​គេនព្រះគ្រូបញ្ញវ​ឌ្ឍនមុនី ឆាំ ចន្ថា និងសម្ពោធឆ្លង​សមិទ្ធផលនានានៅវត្តស្នាយបុណ្យ
Thu,10 February 2022 (Time 01:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 269នាក់)


ខេត្តព្រៃវែង៖ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២២ បានអញ្ជើញ​ជាអធិបតីក្នុងពិធីបុណ្យស្រោច​ស្រពសុគន្ធវារីប្រគេនព្រះគ្រូបញ្ញវឌ្ឍនមុនី ឆាំ ចន្ថា និងសម្ពោធឆ្លង​សមិទ្ធផលនានា នៅវត្តស្នាយបុណ្យ ស្ថិតនៅក្នុងឃុំជីផុច ស្រុកមេសាង ខេត្ត​ព្រៃវែង ដោយមានការ​អញ្ជើញ​ចូលរួម​ពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ​ធម្មការ​ខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈអ​ភិបាលស្រុក បងប្អូនប្រជាព​លរដ្ឋ និងបា​នប្រគេនបច្ច័យ​សរុ​បចំនួន១២.៥៣​៥.០០០​រៀលផងដែរ។

នាឱកាស​នោះឯកឧត្តម ស្បោង សារ៉ាត បានមានប្រសា​សន៍ សំណេះ​សំណាលពាំ​នាំនូវការ​សួរ​សុខទុក្ខ និងកា​រនឹករលឹក​ពីថ្នាក់ដឹក​នាំរាជរដ្ឋាភិបាល​កម្ពុជា ជូនចំពោះ​បងប្អូនពុទ្ធបរិ​ស័ទដែល​បា​ន​​ចូលរួ​មនាឱកាសនេះ និងបានលើកឡើងថា ​សភាពការណ៏ថ្មីនៅក្នុងប្រទេស និងភាពរីកច​ម្រើន​នៅ​ក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក ដែល​បាននិងកំពុងអភិវឌ្ឍន៍​ឥតឈប់ឈជាបន្តបន្ទាប់ ជាក់​ស្តែង​មាន​ដូចជា៖ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រឡាយទឹក ផ្លូវថ្នល់ និងហេដ្ឋារ​ចនាសម្ព័ន្ធ​ផ្សេងៗ​ជាច្រើនទៀត។

ជាមួយគ្នានោះដែរ​ឯកឧត្តម​ បានអំពាវនាវដ​ល់បងប្អូនពុទ្ធបរិ​ស័ទទាំងអស់ បន្តចូលរួម​ថែរក្សាស​មិទ្ធផលទាំងអស់នេះ និងចូលរួម​គោរពគាំទ្រ ព្រះពុទ្ធសាស​នាឲ្យមានការរីកចម្រើនបន្ថែមទៀត និង​សូមអោ​យអាជ្ញាធ​រមូលដ្ឋា​ន ត្រូវបម្រើសេវាសាធា​រណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា អនុ​វត្តន៍​ឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព និងត្រូវអនុវត្ត​ឲ្យបានខ្ជាប់​ខ្ជួននូវវិធានការរ​បស់ក្រសួងសុ​ខាភិបាល ក៏ដូចជា​ពី​រាជ​រដ្ឋាភិ​បាល ដែលបា​នដាក់ចេញ ក្នុងការបង្ការទប់​ស្កាត់ការរីករាល​ដាលការ​ឆ្លង​នៃជំងឺកូវីដ១៩ ដែល​កំពុងតែឆ្លងរីករាលដា​លសារជាថ្មី នៅក្នុងប្រទេសកម្ពុជា យើងក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1816 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49523 នាក់
ខែនេះ :
507956 នាក់
3 ខែនេះ :
1047815 នាក់
សរុប :
17642908 នាក់