ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីកាត់ខ្សែបូណ៌សម្ពោធឆ្លងសមិទ្ធផលនានា និងបញ្ចុះបឋមសិលាដងទង់ព្រះវិហារក្នុងវត្ត ទួលល​ក្ខរស្មីមាន​ជ័យ ហៅវត្ត"ទួលពង្រ"ក្នុងក្រុងប៉ោយប៉ែត
Mon,31 January 2022 (Time 11:27 AM)
ដោយ ៖ ពិធីកាត់ខ្សែបូណ៌សម្ពោធឆ្លងសមិទ្ធផលនានា និងបញ្ចុះបឋមសិលាដងទង់ព្រះវិហារក្នុងវត្ត ទួលល​ក្ខរស្មីមាន​ជ័យ ហៅវត្ត"ទួលពង្រ"ក្នុងក្រុងប៉ោយប៉ែត (ចំនួនអ្នកអាន: 483នាក់)


ខេត្តបន្ទាយមានជ័័យ៖លោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធី កាត់ខ្សែបូណ៌សម្ពោធឆ្លងសមិទ្ធផលនានា និង​បញ្ចុះបឋមសិលាដងទង់ព្រះវិហារក្នុងវត្ត ទួលលក្ខរស្មីមានជ័យ ហៅវត្ត"​ទួលពង្រ"​ក្នុងក្រុង​ប៉ោយប៉ែត នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

បើតាមសង្ឃដីកា ព្រះតេជគុណ សុវណ្ណបញ្ញោ យឺន សុវណ្ណា ព្រះចៅអធិការវត្ត ទួលពង្រនេះ​បានបញ្ជាក់​ថា សមិទ្ធផ​លដែលត្រូវបាន​សម្ពោធឆ្លង​នាពេលនេះរួមមាន រូបសំ​ណាកព្រះពុទ្ធ សំ​ណាក​ព្រះពុទ្ធ ឃោស​សាចារ្យ សំណា​កសម្ដេចព្រះសង្ឃ រាជ ជួនណាត សំណាកព្រះជ័យវរ្ម័នទី៧ សំ​ណាកក្រមង៉ុយ សួនច្បារ ផ្លូវក្រាលថ្មម៉ិ​ច និងបន្ទប់ទឹក​ចំនួន២០បន្ទប់ ដែលសរុបជាថវិ​កាប្រមា​ណ ៥,៥០០០ ដុល្លារស​ហរដ្ឋអាមេរិក ហើយសំ​ណង់ដែលនឹងគ្រោងធ្វើបន្ត មានដង​ទង់​ព្រះវិ​ហារ២​ដើម ដែលត្រូវចំ​ណាយថវិកាប្រមាណជា ២,៤០០០ ដុល្លារ​បន្ថែមទៀត ដោយកម្លាំង​មហា​សាមគ្គីរ​បស់ប្រ​ជា​ពុទ្ធបរិស័ទជិតឆ្ងាយ ​ដោយចូលជាហ៊ុន តាមសទ្ធា​ជ្រះថ្លា​នៅក្នុង​ពិធីបញ្ចុះ​បឋមសិលា​នាថ្ងៃនេះ។

លោក ង៉ោ ម៉េងជ្រួន បានសម្ដែងនូវក្ដីសោ​មនស្សរី​ករាយ និងមានមោទនភាព ទទួលសាទ​រសមិទ្ធ​ផល​ដែលបានកកើតឡើង និងកំពុងកសាងបន្ត នឹងទ​ទួលបានផលផ្លែផ្កាដ៏សមស្រប ទៅនិង​កម្លាំង​ម​ហាសាមគ្គីរប​ស់សប្បុរសជន ពុទ្ធបរិស័ទ​ជិតឆ្ងាយ​ជាពិសេស ក្រុមអាជីវក​រក្រុងប៉ោ​យប៉ែត ដែ​ល​មា​នលោក គាត ហ៊ុល ជាអភិបាល​ក្រុង ​ធ្វើការ​ដឹ​កនាំ​រួមសា​មគ្គីគ្នា​បានល្អប្រសើរ កសាង​នូវស​មិទ្ធផ​ល​នានាក្នុងប​រិវេណវត្តទួ​លពង្រនេះ ​សម្រាប់ជា​ប្រយោ​ជន៍សាធារណៈ គោរពសក្ការះ បូជា​ដល់ព្រះ​សាមាសា​មពុទ្ធនៃយើង។

គួរកត់សំគាល់ថា សមិទ្ធផល​ទាំងអស់នេះ​ជាគំនិ​តផ្ដួចផ្ដើម ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ​គឺជាកម្លាំង​សទ្ធាជ្រះថ្លារបស់សប្បុរសជន ពុទ្ធបរិស័​ទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់។តាមសង្ឃដីកា ព្រះចៅអធិកា​រវត្តទួលពង្រនេះ បានបញ្ជាក់​ផងដែរថា រយៈកន្លងមក​ធ្លាប់បានត្រៀមរៀបចំ បញ្ចុះ​ក្ខណ្ឌ​សីមាព្រះវិហា​រថ្មីនេះម្ដងហើយ ប៉ុន្តែដោយសារកូវីដ១៩ ទើបត្រូវផ្អាក​លើកពេល​មកដល់​ពេលនេះ ប៉ុន្តែព្រះ​តេជគុណ​បានមានសង្ឃដីកាថា និងត្រៀមរៀប​ចំពិធី​បញ្ចុះក្ខណ្ឌសីមាព្រះ​វិហារថ្មីនេះ​ ក្នុងអំឡុងចុងខែ​មីនាឬដើមខែមេសា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម នា​យឧត្តមសេនីយ៍ ឧ​បនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំ​ទាវ ឧកញ៉ាម៉ៅម៉ាល័យ កែ គឹមយ៉ាន។ចុងបញ្ចប់កម្មវិធីមា​នពិធីរាប់បាត្រព្រះសង្ឃ១០០អង្គផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8452 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100820 នាក់
ខែនេះ :
516524 នាក់
3 ខែនេះ :
1125208 នាក់
សរុប :
17729972 នាក់