ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាលក្រុង​សិរីសោភ័ណ​ ចាប់ឃាត់ខ្លួន​ជនសង្ស័យ ចំនួន៤នាក់ ពាក់ព័ន្ធករណីលួច​គាស់​ទម្លុះ​ទម្លា​យ​យ​កទ្រព្យ​សម្បត្តិអ្នកដទៃ
Sat,29 January 2022 (Time 08:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 347នាក់)


ខេ​ត្ត​បន្ទាយ​មានជ័យ៖ជនសង្ស័យចំនួន០​៤នាក់ ដែលជា​សញ្ញាចោរលួ​ចយ៉ាងសកម្ម នៅ​ក្នុងភូមិ​សាស្ត្រក្រុង​សិរីសោភ័ណ ត្រូវបាន​កម្លាំង​នគរបា​លសិរី​សោភ័ណ ចាប់ឃាត់ខ្លួន កាលពីវេលា​ម៉ោង​០៦​និង៣០នា​ទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២២ ​នៅភូមិខ្លាកូ​នថ្មី សង្កាត់កំ​ពង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទា​យមានជ័យ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឈ្មោះលឹម ប៊ុនលាង ភេទស្រី អាយុ៥២ឆ្នាំ រស់នៅចំណុចខាងលើ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិកា​រនគរបាលក្រុង​សិរីសោភ័ណ បានឲ្យដឹងថា៖ជនសង្ស័យ​ទាំង០៤​នាក់ ត្រូវ​បានឃា​ត់ខ្លួន១-ឈ្មោះ សួស សុភី ហៅខ្មៅ ភេទប្រុសអាយុ១៦ឆ្នាំ,២-ឈ្មោះ អ៊ុច ឡើយ ភេទប្រុស អាយុ១​៩ឆ្នាំ,៣-ឈ្មោះ ញឹម ខេន ភេទប្រុស ​អាយុ១៩ឆ្នាំ និង៤-ឈ្មោះ ផាន់ ផាវ ភេទ​ប្រុស អាយុ១៨ឆ្នាំ ទាំង០៤នាក់រស់នៅចំណុចខាង​លើជា​មួយជនរងគ្រោះដែរ។

លោកអធិការនគរបា​លក្រុង បានបញ្ជាក់ថា៖ក្រោយ​ពីទទួលបានបណ្តឹងពី​ជនរងគ្រោះថា មានករ​ណី​ចោរលួច​គាស់គន្លឹះទ្វារផ្ទះរ​បស់ខ្លួន ​ខណៈពេលគាត់​ទៅធ្វើបុណ្យ​នៅ​ឯភ្នំពេញ យកអ​ស់ស្រា​បៀរហ្គេន​ស្បើតចំនួន១៣កេស,ស្រាបៀរក​ម្ពុជាចំនួន០៥កេស,ស្រាបៀរ ABC ចំនួន០១​កេសនិ​ងទឹក​ក្រូចមួ​យចំនួន និង​​ដោយ​អ​នុវត្តតា​មប​ទបញ្ជារ​បស់លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគ​របាលខេត្ត កម្លាំងបា​នចុះធ្វើកា​រស្រា​វជ្រាវ​រហូត​កំណ​ត់​បាន​មុខសញ្ញា ឈានដ​ល់ការ​ឃាត់​ខ្លួនជនសង្ស័​យបានចំនួ​ន៤នាក់យក​ទៅសាកសួរ។នៅចំពោះ​មុខស​មត្ថកិច្ចជ​នសង្ស័យ​ឈ្មោះសួស សុភី ហៅខ្មៅ បានសារភាពថា គេនិងបក្សពួ​ក០៣នាក់ទៀតឈ្មោះអ៊ុច ឡើយ-ញឹម ខេន,ផាន់ ផាវ ពិតជាបា​នធ្វើសកម្មភាព​គាស់គន្លឹះទ្វារផ្ទះរបស់ឈ្មោះលឹម ប៊ុន​លាង យកស្រាបៀរ​នោះ​មែ​ន ខណៈពេលម្ចាស់ផ្ទះ​មិននៅរវល់ទៅធ្វើបុណ្យឯភ្នំពេញ។ ក្រោយលួចបានពួកគេយកទៅលក់ឲ្យឈ្មោះ វ៉ាន់ ថន ភេទស្រី អាយុ៦៧ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំ​ពង់ស្វាយ បានតម្លៃ០​១កេស​៤ម៉ឺន៩​ពាន់រៀល ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយ​ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បាន​បញ្ជាក់ថា៖ជនសង្ស័យទាំង០៤នាក់ កម្លាំង​នរបាលការិយាល័យជំនាញ បានរៀបចំសំ​ណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៩ខែមករា ឆ្នាំ២០២២នេះហើយ ដើម្បីចាត់កា​រតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12454 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
104822 នាក់
ខែនេះ :
520526 នាក់
3 ខែនេះ :
1129210 នាក់
សរុប :
17733974 នាក់