ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះ​បណ្តាល អប់រំផ្សព្វផ្សាយ ការយ​ល់ដឹង​ អំពីសំណ​ល់ជាតិផ្ទុះ​ពីសង្គ្រាម
Sat,29 January 2022 (Time 02:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 256នាក់)


ខេត្តកណ្ដាល៖ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយ ការយល់ដឹង អំពីសំណល់​ជាតិផ្ទុះ​ពីសង្គ្រាម នៅស្នងការនគរបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ឯកឧត្តម គង់ សោភ័​ណ្ឌ អភិបាល នៃគ​ណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែល​ដឹក​នាំ​ដោយសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា ធ្វើឱ្យប្រ​ទេសជាតិទាំងមូល មានសន្តិភាព ​ឯកភាពជាតិ ព្រមទាំងមានការ​វិវត្តន៍រីកចម្រើន និង​សម្រេចបា​នការងារធំៗជាច្រើន​លើគ្រប់វិស័យ ជាពិសេស​ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានដា​ក់ចេញនូវបទ​បញ្ជានានា និងគោលនយោបាយ​គាំទ្រដ​ល់ប្រជាពលរដ្ឋ ដែលរងទ​ទួលផ​ល​ប៉ះពាល់​ពីជំងឺកូវីដ-១៩ ព្រមទាំងបានដាក់​ចេញនូវវិធានការ“ពាការពារ និង ៣កុំ” ជាយ័ន្តដ៏ ស័ក្ដិ​សិទ្ធិ ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោ ជា សណ្តាប់ ប្រធាន​នាយកដ្ឋានគ្រប់គ្រងជាតិផ្ទុះ បានឲ្យដឹងថា ដើម្បី​ដោះ​ស្រាយ និងកិច្ចអន្ត​រាគមន៍ឱ្យបានទា​ន់ពេលវេលា ដើម្បីបញ្ចៀសនូវគ្រោះ​ថ្នាក់ជាយថាហេតុ ដោយ​សារសំ​ណល់ជាតិផ្ទុះគ្រប់ប្រភេទ ​កងកម្លាំងនគរបាល និងប្រជាពលរដ្ឋ ត្រូវធ្វើការទំ​នាក់ទំនង​ដល់​ប្រតិបត្តិករសំ​អាតមីន កំចាត់មីន​ជាបន្ទាន់ សូម​កុំប៉ះពាល់ឬព្យាយាមយកចំណេះដឹង របស់យើង​ទៅសាក​ល្បងគ្រឿងផ្ទុះ​ទាំង​នោះជាដាច់ខាត ខណៈពេលដែ​លយើងមិនទាន់មានអ្នកជំនាញ ។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ បានលើកទឹកចិត្ត និង​សំណូមពរដល់សិក្ខាកាមទាំងអស់ ដែល​បានក្រេបយក​ចំណេះដឹង និង​ចំណេះធ្វើ នៅក្នុងវគ្គបណ្ដុះ​បណ្ដាលនេះ យកទៅអនុវត្តកា​រងារឱ្យ​មានប្រសិទ្ធភាព ត្រូវស្ម័គ្រចិត្ត​ធ្វើជាមន្ត្រីប​ង្គោលក្នុង​ការផ្សព្វផ្សាយ និងចែករំលែកបន្តនូវចំណេះដឹង ព្រមទាំង​ការអនុវត្ត ​ដែលទទួលបា​នពីវគ្គបណ្ដុះបណ្ដាលនេះ ជូនដ​ល់មន្ត្រីជំនាញជំនាន់ក្រោយៗ ឬអ្ន​កដែ​លមិនទាន់បានឆ្លងកាត់វគ្គសិក្សា សូមជួយពន្យល់ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ក្នុ​ងមូលដ្ឋាន សំដៅ​យល់ដឹងអំពី​សំណល់ជាតិផ្ទុះសល់ពីសង្គ្រាម បន្តចូលរួមអនុវត្តការងារសំណល់ជាតិផ្ទុះអំពីសង្គ្រាម ឱ្យកាន់តែល្អប្រសើរ ឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8765 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101133 នាក់
ខែនេះ :
516837 នាក់
3 ខែនេះ :
1125521 នាក់
សរុប :
17730285 នាក់