ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីសំណេះ​សំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរ​សុខាភិបាលរ​ដ្ឋបាលខេត្តកំពង់ចាម
Fri,28 January 2022 (Time 06:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 326នាក់)


ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ​គណៈអភិ​បាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូ​ត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជា​អធិបតីក្នុង​ពិធី​សំ​ណេះ​សំណាលជា​មួយមន្ត្រីរា​ជការ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួ​មពី អភិបាល​រងខេត្ត នាយក​រដ្ឋបាល ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្ត, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ, ប្រធានមន្ទីរពេ​ទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក និងមន្រ្តីរាជការ​នៃមន្ទីរសុខាភិបា​លនៃ​រដ្ឋបាលខេត្តផងដែរ។

នាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹក ដល់មន្ត្រីសុខាភិបាលខេត្ត សូមបន្តប​ម្រើសេវា​ជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។គ្រូពេទ្យ ត្រូវពិនិត្យ និងព្យាបា​លអ្នកជំងឺ ដោយយកចិត្តទុក​ដាក់ស្មោះត្រង់ផ្អែកលើចំណេះដឹងវិជ្ជាសាស្រ្ត និងបើចាំបាច់​ត្រូវរក​ជំនួយ​ពីអ្នកដែលមានសមត្ថ​ភាពខ្ពស់ជាង។

ឯកឧត្តមបញ្ជាក់ថា កន្លងទៅដោយ​សារតែកា​រងារមមាញឹកពេក ការបម្រើសេវារបស់គ្រូពេទ្យ ធ្លាប់​មានបញ្ហាខ្លះ ក្នុង​ការប្រើសម្ដីមិនបាន​សមរម្យជាមួយអ្នកជំងឺ ដែលធ្វើឲ្យប៉ះ​ពាល់ដល់អា​រម្មណ៍​អ្នកជំងឺ និងក្រុមគ្រួ​សារ ហើយប្រ​ការនោះត្រូវបានកែប្រែ និង​មានការផ្លាស់ប្ដូរឥរិយាបថច្រើន រហូតម​កដល់បច្ចុប្បន្ននេះ ​នៅមានតិចតួចតែប៉ុណ្ណោះ ។ប៉ុន្តែបើកទោះជាយ៉ាងនេះក្តី សូមឲ្យមន្ត្រី​សុខាភិបា​លរបស់យើង ខិតខំបន្តកែ​ប្រែបន្ថែមទៀត ជៀសវា​ងមានការថ្នាំងថ្នាក់ចិត្តពីប្រជាពលរដ្ឋ ដែលគាត់កំពុ​ងមានបញ្ហាសុខភាព ហើយរត់មករកជំនួយពីក្រុមគ្រូពេទ្យ ។
ទន្ទឹមនឹងនោះដែរ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខា​ភិបាលនៃរដ្ឋបា​លខេត្ត​កំពង់ចាម បានថ្លែងថា រយៈពេល ២ឆ្នាំចុងក្រោយ ប្រទេសកម្ពុជា​យើងក៏ដូច​ជាសកលលោ​កទាំង​មូល បានធ្លាក់​ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ ដោយសា​រជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ អាយុជីវិត និងជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ។ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់​សម្ដេចអគ្គម​ហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់​ចេញនូវ​ផែនការយុទ្ធសាស្ត្រ និងវិធានកា​រប្រកបដោយប្រសិទ្ធភាព ដើម្បីទ​ប់ទល់នឹងនឹងជំងឺនេះ រហូតមក​ដល់បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ប្រទេសយើង ត្រូវបានបើ​កដំណើ​រការឡើងវិញ ​ដោយស្ថិតនៅក្នុងការប្រុងប្រយ័ត្នជាប្រចាំ អនុវត្តនូវវិធានការ ៣កុំ ៣ការពារ ។ ដោយឡែកនៅ​ក្នុងខេត្តកំពង់ចាម ក្នុងកា​រប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺថ្នាក់ដឹក​នាំគ្រប់​លំដាប់ថ្នាក់ ទាំ​ងកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីបុគ្គលិ​កសុខាភិបាល​ទាំងអស់ បានខិតខំលះបង់អស់កម្លាំងកាយចិត្ត និងស្មារតីដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឲ្យស្ថានភា​ព មានភាពធូរស្រាលឡើងវិញគួ​រជាទីមោទន:៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4466 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
166920 នាក់
ខែនេះ :
512677 នាក់
3 ខែនេះ :
1104372 នាក់
សរុប :
17624306 នាក់