ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងនាំយក​អំណោយ​របស់​សាខាកា​កបាទក្រហ​មកម្ពុជាខេត្តបាត់​ដំបង ចែកជូនប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាតចំនួន២៥៤ នៅក្នុងស្រុកថ្មគោល
Fri,28 January 2022 (Time 06:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 312នាក់)


ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០​២២ ឯកឧត្តម សុខ លូ ប្រធានគណៈ​កម្មាធិការ​សាខាកាក​បាទក្រហមកម្ពុជាខេត្តបាត់​ដំបង និងជាអភិបាលខេត្ត និងលោកជំទាវ បានដឹកនាំស​មាជិកគណៈ​កម្មាធិកា​រសា​ខាខេត្ត ប្រធា​នមន្ទីរ អង្គភាព និ​ងសប្បុរសជន ព្រម​ទាំងអាជ្ញាធរ សមត្ថ​កិច្ច ស្រុក ឃុំ អញ្ជើញសំណេះសំណាល និងនាំយក​អំណោយ​មនុស្សធម៌​របស់សាខា​កាកបា​ទ​ក្រហម​កម្ពុជាខេត្តបាត់ដំបង ចែក​ប្រជាពលរដ្ឋ ដែលមានជី​វភាពខ្វះខាត ចំនួន​២៥៤គ្រួសារ នៅក្នុង​ស្រុកថ្មគោល ខេត្តបាត់ដំបង។

នាឱកាសនោះដែរឯកឧត្តម សុខ លូ បានមានប្រសាស​ន៍ផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេ​ចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបា​ទក្រហមកម្ពុជា ទោះបី​ជាសម្ដេចមិ​នបានអញ្ជើញម​កផ្ទាល់ក្ដី តែស​ម្ដេចក៏នៅ​តែគិតគូរដល់សុ​ខទុក្ខ​របស់ប្រជាពលរដ្ឋគ្រប់​ពេលជានិច្ចជាកាល ជាពិ​សេសប្រជា​ពលរដ្ឋរងគ្រោះផ្សេងៗ ដែល​ត្រូវការជំនួយ សម្ដេចតែង​តែខិតខំស្វែងរ​កនូវធនធាន​នានាពីសប្បុរ​សជន ដើម្បីជូនដល់ប្រជាព​លរដ្ឋដែលងាយរងគ្រោះផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានក្រើនរំលឹកដល់​ប្រជាពលរដ្ឋ ជាអាណាព្យាបាល ត្រូវតែ​បន្តអប់រំ​កូន​ចៅរបស់ខ្លួន ឲ្យបន្តចូ​លរួមគោរពច្បាប់ចរា​ចរណ៍ ដើម្បីសុវត្ថិភាពតាមដងផ្លូវ និងដើម្បីកុំឲ្យមាន​បញ្ហាគ្រោះថ្នាក់ចរា​ចរណ៍កើតមានជាបន្តបន្ទាប់​ធ្វើឲ្យរបួស និងបាត់បង់ជីវិត ឬពិការជាដើម ជាពិសេ​សចៀសវាងឲ្យឆ្ងាយ​អំពីគ្រឿងញៀន កុំច​ង់សាកល្បងឲ្យសោះ​ ព្រោះថាគ្រឿងញៀន ក៏​ជាធាតុមួ​យបង្កឲ្យមា​នអស្ថិរភាពក្នុងស​ង្គម បង្កើតជាហិង្សា អំពើកាប់សម្លាប់ ចោរលួចប្លន់ជាដើម ។
ទន្ទឹមនោះដែរឯកឧត្តម បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិន​ទាន់បាន​ទទួលកា​រចាក់វ៉ាក់សាំង សូមរួសរាន់ទៅទទួល​ការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូស​មូល​ដ្ឋាន និងដូសជំរុញ នៅតា​មមណ្ឌលចាក់វ៉ាក់សាំង​ដែលរដ្ឋបាលខេត្ត ក្រុង ស្រុក បានរៀប​ចំ ដើម្បីចូលរួម និងកាត់​ផ្ដាច់ការឆ្លងជាសហ​គមន៍ និងទប់ស្កាត់ការឆ្លងរីក​រាលដាលជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុង ដែលកំពុង​រីករាលយ៉ាង​ឆាប់រហ័សក្នុងសហគមន៍ និងពិភព​លោក និងបន្តរក្សា​អនាម័យខ្លួនប្រាណ ដើម្បីកុំឲ្យ​មានការឆ្លងជំងឺផ្សេងៗ ដែលកើតឡើងដោយកង្វះអនាម័យខ្លួនប្រាណ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖អង្ករ ១ ចំនួ​នការ៉ុង ,មី ចំនួន១ កេស ,ត្រីខ ចំនួន ១ យួរ ,ទឹកបរិសុទ្ធវីឃែរ ចំនួន ១កេស ,ទឹកត្រី ចំនួន១យួរ ,ទឹកស៊ីអ៊ីវ ចំនួន ១យួរ និងជេលលាងដៃ ចំនួន ១ដបផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3916 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
141054 នាក់
ខែនេះ :
514811 នាក់
3 ខែនេះ :
1111014 នាក់
សរុប :
17633068 នាក់