ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាលប្រឆាំង​គ្រឿងញៀន បង្រ្កាបមុខ​សញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយ​ឃាត់ជនសង្ស័​យប្រុស ស្រី០៣​នាក់ នៅក្រុងសិរីសោភ័ណ
Thu,27 January 2022 (Time 07:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 283នាក់)


ខេត្តបន្ទាយមានជ័យ៖​មុខ​សញ្ញាជួញ​ដូរ និងប្រើ​ប្រាស់​គ្រឿងញៀន​ចំនួន០៣នាក់ ត្រូវបានកម្លាំង​នគរបា​ល​ការិយា​ល័យ​ជំនា​ញ​ប្រ​ឆាំងគ្រឿ​ងញៀន នៃស្នងកា​រដ្ឋាននគរបាល​ខេត្តបន្ទាយមា​នជ័យ និង​កម្លាំ​ងផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃអធិការ​ដ្ឋាននគរបាលក្រុងសិរី​សោភ័ណ ដឹកនាំផ្ទាល់​ដោយ​លោកវរ​សេនីយ៍ឯក ធិន ស៊ិន​ដេត ស្នងការរង ទទួល​ផែនការ​ងារប្រឆាំងគ្រឿងញៀន ចុះបង្រ្កាប​​និងចា​ប់ឃាត់ខ្លួន​បាន​ជាបន្តបន្ទាប់នៅ​វេលាម៉ោង១​១និង១​០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុច​ជាប់វិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តប​ន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖បន្ទាប់ពីទទួលបានព័ត៌មា​នប្រជាពលរដ្ឋ​រាយការណ៍ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ បានដាក់​ចេញនូវបទ បញ្ជា​ឲ្យ​លោកដឹកនាំកម្លាំងចុះដ​ល់ទីតាំង​ដោយឃាត់ខ្លួនបានជ​នសង្ស័យប្រុស ស្រីចំនួន០​៣នាក់១/-ឈ្មោះ ចាន់ សីហា ហៅកណ្តុរ ភេទប្រុស អាយុ ៣៧ ឆ្នាំ,២/-ឈ្មោះ ពេជ្រ មុំ ភេទស្រីអាយុ២៧ឆ្នាំ ទាំង០២នាក់ នៅភូមិអូរអំបិល ក្រុងសិរីសោភ័ណ សម្ភារៈដកហូត​បាន​មានម្សៅ ក្រាមពណ៌សថ្លាំ ២២កូន​ថង់ទម្ងន់៦.៧៦ក្រាម​,ថ្នាំប្រភេទ​គ្រាប់ព​ណ៌ក្រហម០​៦គ្រាប់​និង០១ចំ​ហៀង ទម្ងន់០.៥៨​ក្រាម,សំបក​កូនថង់មួយ​ចំនួន,ដបជ​ក់០១,បំពង់​ប៊ឺតវែងខ្លីមួយចំ​នួន,ដែ​កកេះ០៨,​សំបកទែ​ម៉ូម៉ែត្រ០២។

លោកវរសេនីយ៍ស្នងការរង បានបញ្ជាក់ទៀតថា​៖ដោយមាន​ការសហការពីឈ្មោះ ចាន់ សីហា​និងឈ្មោះ​ពេជ្រ មុំ ។នៅវេលាម៉ោ​ង០៤និង៥០នាទីរសៀល​នាថ្ងៃដដែល លោកបានបន្តដឹកនាំ កម្លាំងជំនាញ ចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះញៀន សុខលាង ហៅនាង ភេទប្រុស​ អាយុ៤០ឆ្នាំ​នៅម្តុំខា​ងក្រោយកាស៊ីណូហ្រ្គែន ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ។ក្នុងនោះដកហូត បាន​វត្ថុតាង៖ថ្នាំប្រភេទម្សៅក្រាមព​ណ៌សថ្លាំ ចំនួន០២កូនថង់ ទម្ងន់៣.៨២ក្រា​ម,និងថ្នាំគ្រាប់​ពណ៌ក្រ​ហម​ចំនួន​៨៦គ្រាប់ទម្ងន់៧.៧៤​ក្រាម,ទូរសព្ទដៃ០១គ្រឿង,ជញ្ជីង០​១,ដែកកេះជក់០៨,​ដាវ០៣​ដើម,កូនកាំ​បិតខ្លី០២ដើម,សំបកកូនថង់មួយចំនួន។បច្ចុប្បន្នជនសង្ស័យទាំង​០៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំ​ងនគរបាលជំនាញ​បញ្ជូនខ្លួនទៅ​សាលា​ដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី​២៧ខែមករា ឆ្នាំ២០២២​ដើម្បីចាត់កា​របន្ត​តាមនិតិវិ​ធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3264 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
165718 នាក់
ខែនេះ :
511475 នាក់
3 ខែនេះ :
1103170 នាក់
សរុប :
17623104 នាក់