ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនជ​នសង្ស័យ២នាក់ ទៅសាលា​ដំ​បូងខេត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធករណី​ជួញដូរ និងប្រើប្រាស់គ្រឿងញៀន
Wed,26 January 2022 (Time 07:54 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 368នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន០២នាក់ ដែល​ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់​គ្រឿង​ញៀន ត្រូវ​បានកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូន​ទៅសាលាដំបូ​ងខេត្តប​ន្ទាយ​មានជ័យ នៅថ្ងៃទី២​៦ ខែមករា ឆ្នាំ២០២២ ដើម្បីចា​ត់ការបន្តតាមនិតិវិធីច្បាប់។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលការ​ងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា៖បន្ទា​ប់ពីប្រជា​ពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា មាន​ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូ​វជាតិលេខ៦ ក្បែរស្ពានទី២ ស្ថិតក្នុងភូមិ​សាស្ត្រភូមិកំព​ង់ស្វាយ សង្កាត់កំពុង់ស្វាយ ក្រុងសិរីសោភ័ណ និង​ទទួល​បាននូវ​បទបញ្ជារបស់ឧត្តមសេនីយ៍​ទោ សិទ្ធិ  ឡោះ ស្នង​ការនគរបាលខេត្តបន្ទាយមានជ័យ ផ​ងនោះ​លោ​កបានដឹកនាំកម្លាំងនគរបាលការិយាល័យ​ជំនាញ ប្រឆាំងគ្រឿងញៀន ចុះប្រតិ​បត្តិការ​ដល់ទី​តាំងខាងលើដោយឃា​ត់ខ្លួនជនសង្ស័យ​បានចំនួ​ន០២នាក់​ មានឈ្មោះ វ៉ុន ពិសី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិ​ព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ជាមុខសញ្ញាជួ​ញដូរ​និងឈ្មោះ ឡាយ ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ​ជាមួយគ្នា ជាមុខសញ្ញាប្រើប្រាស់។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ​បញ្ជាក់ថា៖ក្នុងប្រតិបត្តិ​ការបង្រ្កាបគ្រឿងញៀននេះ សមត្ថ​កិច្ចដក​ហូតវត្ថុតាង និងសម្ភារៈជាក់ស្តែងមាន៖ម្សៅក្រាមពណ៌សថ្លា ចំនួន០២កូនថង់​ទម្ងន់៣៧​.៧​៣ក្រាម​ថ្លឹងទាំងសំបកនិងទូរសព្ទដៃ០​១គ្រឿងផងដែរ។

លោក​បញ្ជាក់ទៀតថា៖ដោយឆ្លង​តាមការសាក​សួរចម្លើយ ជនសង្ស័យឈ្មោះ វ៉ុន ពិសី បានសា​រភាពថា៖​រូបគេធ្លាប់ប្រករ​បររកស៊ីជួញដូរគ្រឿងញៀន​នេះ រយៈពេល០៣ឆ្នាំមកហើយ គឺរកស៊ី​នៅ​ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ដោយ ផ្អែកលើចម្លើយ​សារភាពនិ​ងមានវត្ថុតាង​ជាក់ស្តែងនោះ ជនសង្ស័យទាំង​០២នាក់ កម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួន​ទៅសាលាដំបូង​ខេត្ត ដើម្បីចាត់​ការបន្ត​តាម​និតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8781 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
171235 នាក់
ខែនេះ :
516992 នាក់
3 ខែនេះ :
1108687 នាក់
សរុប :
17628621 នាក់