ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបា​ទក្រហមកម្ពុជាខេ​ត្តបន្ទាយ​មានជ័យ ប្រគល់ជែ​លលា​ងដៃជូនសាលា​រៀន​ចំនួន​៤៦៤​ នៅ​ក្នុង​ខេត្ត
Mon,24 January 2022 (Time 06:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 297នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហ​មកម្ពុជាខេត្ត​បន្ទាយ​មានជ័យ និងជាអភិបាលខេត្ត នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បាន​អញ្ជើញជាអ​ធិបតី​ក្នុងពិធីប្រ​គល់ ទទួល​ជែលលា​ងសម្អាត​ដៃ ដ​ល់​៩ការិ​យាល័​យអប់រំ ​សាលា​បឋម​ចំនួន៤១០​សា​លា និង​អនុវិទ្យាល័​យ៥៤។នេះជាលើកទី៤ហើយ នៃការរៀប​ចំពិធីប្រគល់ជូន​ដល់គ្រឹះស្ថានរដ្ឋ មន្ទីរ អង្គភាព មន្ទីរពេទ្យ និង​សាលារៀនទូទាំងខេត្ត។

សម្រាប់​ស្ថាប័នដែលបានមកទទួល​រួមមាន
១.ក្រុងសិ​រីសោភ័ណ សាលាបឋម២៩ អនុវិទ្យា​ល័យ៦
២,ក្រុង​ប៉ោយប៉ែតសាលាប​ឋម៣៦ អនុវិទ្យា​ល័យ៥
៣,ស្រុកម​ង្គលបូរី សាលាបឋម ៨​៣ អនុវិទ្យាល័​យ១០
៤,ស្រុកព្រះ​នេត្រព្រះសាលាបឋម៦៣ ,អនុវិទ្យា​ល័យ៥.
៥,ស្រុកអូរជ្រៅសាលាបឋម៣១ អនុវិទ្យាល័យ៦
៦.ស្រុកម៉ាឡៃសាលាបឋម៣៦អនុវិទ្យាល័យ៤
៧,ស្រុកភ្នំស្រុកសាលាបឋម៤១ អនុវិទ្យាល័យ៤
៨,ស្រុក​ថ្មពួកសាលាបឋ​ម៤៤ អនុវិទ្យាល័យ៦ និង៩,ស្រុកស្វាយចេកសាលាបឋម៤៥ អនុវិទ្យា​ល័យ៨) សរុបជែលទទួល​បាន៥២៧កេស ស្មើនឹង៨៤៣២ដប(ចំណុះ៥០​០មីលីលីត្រ)។

ក្នុងនាមប្រធានសាខាកាកបា​ទក្រហមកម្ពុជាខេត្ត ក្នុ​ងរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅជូនសម្តេចកិត្តិព្រឹទ្ធិប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជានិច្ចកា​លសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់​សុខទុក្ខលំបាក ប្រជាពលរដ្ឋ មន្ត្រីបំពេញភារកិច្ច ពិសេស​កុមារ សិស្សានុសិស្សជាដើម។

ឯកឧត្តម បានគូសបញ្ជាក់ថា​ គោលបំណង នៃការផ្តល់ជូ​នក្នុងពេលនេះដែរ គឺដើម្បីគិ​តគូពីសុខភាព និងទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ផងដែរ។ជាមួយគ្នានោះ ឯកឧត្តម សូមក្រើនរំលឹ​កដល់លោកគ្រូនា​យកទាំង​អស់ ដែលមកទទួល​ សូមចូលរួមអនុវត្តន៍​អោយបា​នខ្ជាប់ខ្ជូនវិ​ធា​នការសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1032 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
163486 នាក់
ខែនេះ :
509243 នាក់
3 ខែនេះ :
1100938 នាក់
សរុប :
17620872 នាក់