ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរខេត្ត​ប៉ៃលិន ដឹកនាំបោសសំអាតបរិវេណរ​មណីយ​ដ្ឋានដ្ឋានទឹកធ្លាក់ភ្នំខៀវ គ្រោងបើកទ​ទួល​ភ្ញៀវ​ទេសចរក្នុងអំឡុងចូលឆ្នាំចិ​នខាងមុខ
Mon,24 January 2022 (Time 03:36 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 269នាក់)


ខេត្តប៉ៃលិន៖នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណា​ងរាស្ត្រ​មណ្ឌលប៉ៃ​លិន បានដឹកនាំក្រុមកា​រងាររដ្ឋបាលខេត្ត និងក្រុមយុវជន​ ស.ស.យ.ក ខេត្ត ធ្វើការរៀ​បចំបោស​សម្អាត កំទេចសម្រាម ស្លឹកឈើ និងតុបតែងកែលម្អនៅសងខាងផ្លូវឱ្យកា ន់តែស្រស់​ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់អូរ​តាវ៉ៅ ហៅភ្នំខៀវ នាឱកាសបុណ្យចូល​ឆ្នាំចិន វៀតណាមឆាប់ៗ ខាងមុខនេះ ឱ្យកាន់តែច្រើនកុះករ ដែលមានចម្ងាយពីទីរួមខេត្តប៉ៃលិន ជាង១០គីឡូម៉ែត្រប៉ុណ្ណោះ។

បើតាមការរៀបរាប់រប​ស់លោក សៀ ​សុខម អនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ដោយ​មានការចង្អុលបង្ហាញពីលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងដឹកនាំផ្ទាល់ដោ​យឯកឧត្តម ​សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ខាងលោកក៏បានចុះ​ធ្វើការបោសសម្អាត​សម្រាម ថង់ប្លាស្ទិក កញ្ចប់បាយចាស់ៗ ដែលភ្ញៀវដាក់គរទុកនៅក្បែររោងខ្យុស ព្រមទាំងជម្រះស្មៅ​ព្រៃល្បោះ​តូចៗ នៅក្បែ​រកន្លែងលេងទឹក បោសធូលីដីចេញពីផ្លូវបេតុង ព្រមទាំងប្រ មូលស្លឹកឈើ​ងាប់ៗ ដែលធ្លាក់​រាយពាសពេញផ្លូវ និងកន្លែងលេងដុតចោលផងដែរ។ លោកបន្តទៀតថា ការ​បោសសម្អាត​នេះ នឹងធ្វើជាបន្តបន្ទាប់ រហូតដល់ថ្ងៃចូលឆ្នាំចិន វៀតណាម ទើបសម្រាក ព្រោះ​ក្រោ​យ​ពីរដ្ឋ បាល​ខេត្តធ្វើផ្លូវ​បេតុងរួច​មក សង្ឃឹមថា នឹងមានភ្ញៀវ​ចូលមកលេងកាន់តែច្រើន។

ជាមួយគ្នា ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តម​ណ្ឌលប៉ៃលិន បានមានប្រសាសន៍ថា ៖ រដ្ឋ​បាលខេត្ត គ្រោងនឹង​កែលម្អផ្លូវទៅលេងទឹកធ្លាក់ឱ្យកាន់តែស្រស់ស្អាត មានភាពទាក់ទាញ ជាពិ​សេស រដ្ឋបាលខេត្ត បានចាត់ឱ្យមន្រ្តីតាមន្ទីរនីមួយៗ ដាំដើមផ្កានៅសងខាងផ្លូវ ដាំដើមក្ងោក​រាប់​រយដើម ហើយក៏បាន​ជួលជាងមកពីខេត្តសៀមរាបឱ្យមកឆ្លាក់ធ្វើរូបពីស៊ីម៉ង់ សត្វកវែង សត្វសេះ សត្វ​ដំរី ខ្លា ស្វា ជាច្រើនថែមទៀត ដើម្បីពញ្ញាក់អារម្មណ៍ភ្ញៀវ​ដែលចូលលេងក​ម្សាន្តមានកា​រប្លែកផងដែរ។

ឯកឧត្តមបន្តទៀតថា​ មិនត្រឹមតែប៉ុណ្ណឹង រដ្ឋបាលខេត្តប៉ៃលិន ក៏បានឱ្យគ្រឿងច​ក្រឈូសឆាយ​ផ្នែកខាងលើ ដើម្បីធ្វើបន្ទប់ទឹកអនាម័យ ធ្វើន្លែងចតរថយន្ត និងម៉ូតូឱ្យបានសមរម្យ ព្រោះរមណីយ​ដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវនេះ ជាកន្លែងល្អជាងគេបំផុតនៅទូទាំងខេត្តប៉ៃលិន។

ម្យ៉ាងវិញទៀត រដ្ឋ​បាលខេត្ត ក៏នឹងរៀបចំធ្វើតូប សម្រាប់ឱ្យប្រជាពលរដ្ឋលក់ដូរនៅសងខាងផ្លូវ ដោយឥ​តគិតថ្លៃ ដើម្បីបានចំណូលបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់​ជីវភាពគ្រួសារ ដោយគ្រា​ន់តែឱ្យពួក​គាត់សហការថែរក្សាអនាម័យក​ន្លែងលក់ដូរឱ្យបានល្អប៉ុណ្ណោះ។

ឯកឧត្តមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់អូរតា​វ៉ៅនេះ នឹងមានការអភិវឌ្ឍទៅមុខបន្ថែមទៀត ជារៀងរា​ល់ថ្ងៃ រហូតដល់មានកន្លែងលេងសប្បាយគួរឱ្យទាក់ទាញកាន់តែច្រើន បង្កើតទេស​ភាពសួន​ច្បារ ចម្រុះពណ៌កាន់តែច្រើន ក្នុងគោលបំណងឱ្យចូលលេងកម្សាន្ត ព្រោះជាកន្លែង​ដ៏មានសក្តានុពលខ្លាំងជាងគេបំផុតនៅក្នុងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1068 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
163522 នាក់
ខែនេះ :
509279 នាក់
3 ខែនេះ :
1100974 នាក់
សរុប :
17620908 នាក់