ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកស៊ឺ ហៀក ប្តេជ្ញាចិត្ត ក្រោយ​ពីជា​ប់ឈ្មោះ​បោះឆ្នោត ជាសង្កាត់​អាណត្តិទី៥ ថានិងខិតខំ បំរើ​ប្រជាជន​ដោយពុំខ្លាច នឿយ​ហត់​ទោះបីក្នុងកាលៈ​ទេសះណាក៏ដោយ
Thu,20 January 2022 (Time 03:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 259នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងសន្និបាតបូកសរុបលទ្ធផលកា​រងារ៥ឆ្នាំ អាណត្តិទី​៤និងលើក​ទិសដៅក​ម្មវិធីនយោ​បាយអភិវឌ្ឍន៍៥ឆ្នាំ អាណត្តិទី៥ ក្នុងសង្កាត់​កំពង់ស្វាយ ឆ្នាំ២០១៧-២០២២ និងទិ​សដៅ​បន្ត ឆ្នាំ២​​០២២-២០២៧ ​នាព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅក្នុងបរិវេណគណៈបក្សប្រជា​ជនកម្ពុជា សង្កាត់កំពង់ស្វាយ ស្ថិតក្នុងភូមិកំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ លោក ស៊ឺ ហៀក បាន​ប្តេជ្ញាចិត្តថា ក្រោ​យពីរូបលោក ជាប់ឈ្មោះបោះឆ្នោត​ជាចៅសង្កា​ត់អាណ​ត្តិទី៥ រួចមក​លោក និងខិតខំ បំរើប្រជាជនដោយពុំខ្លាចពីការ នឿយ​ហត់ទោះ​បីក្នុងកាលៈទេសៈ​ណាក៏ដោយ។

ក្នុងអាណត្តិទី៥នេះ សមាជិក សមាជិកា ជាច្រើនរយនាក់​បានសម្ដែង នូវការគាំទ្របោះ​ឆ្នោតយ៉ាង​ពេញទំហឹង ដល់លោក ស៊ឺ ហៀក ជាចៅសង្កាត់កំពង់ស្វាយ ចំណែកបេក្ខជន​ទាំងអស់ ទាំងថ្មី និងចា​ស់ គឺត្រូវបន្តនូវប្រពៃណី​ដឹកនាំ ដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា នឹងត្រូវខិតខំធ្វើកា​រងារបំរើ​ប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយ​ ភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជា​ជនមកគាំទ្រលើកា​រដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជាបន្ត ។

លោកស៊ឺ ហៀក បន្តទៀតថា ទោះបីក្នុងកាលៈទេសៈ​ណាក៏ដោយលោក​នៅតែឈរខាង​ប្រជា​ជនជានិច្ច និងរួមសុ​ខរួមទុក្ខជាមួយប្រ​ជាជននូវប្រពៃណីដឹកនាំ ដ៏ល្អផូរផង់របស់គណបក្សប្រជា​ជនកម្ពុជា នឹងត្រូវ​ខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាពរបស់ខ្លួន​បន្ថែមទៀ​ត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជាបន្ត ។

ក្នុង​នោះលោ​កបានថ្លែងអរគុណយ៉ាងស្មោះចំពោះសមា​ជិក សមាជិកានៃអង្គសន្និបាតទាំងមូល ដែលបា​នយកចិត្តទុ​កដាក់អស់ពីកម្លាំងកាយចិត្តរួមគ្នាបោះឆ្នោតជូន លោកធ្វើជា ចៅសង្កាត់​កំពង់ស្វា​យ​អាណត្តិទី៥នេះ។
ក្នុងនោះ​លោក អ៊ី ឡុង បានបញ្ជាក់ឲ្យដឹងថា ឆ្លងតាមរបាយការណ៍ទិសដៅភារកិច្ចបន្តនៅពេលនេះ រហូតដល់ការបោះឆ្នោតខាងមុខ និងឆ្លងតាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានរបស់គណបក្ស សង្កាត់កំពង់ស្វាយសំរាប់អាណត្តិទី៥​នេះ បានឆ្លុះបញ្ចាំងនូវមតិយោបល់នានារបស់សមាជិក សមាជិកា នៃអង្គសន្និបាត ដែល​បានធ្វើការវាយតម្លៃត្រឹមត្រូវនូវ​សមិទ្ធផលនានា ដែលសង្កាត់កំ​ពង់ស្វា​យបានកសាងស​ម្រេចបានរហូតម​កដល់ពេលនេះ​ព្រោះប្រជាជនជឿ​ជាក់លើគណ​បក្សប្រ​ជាជនកម្ពុជាដែលខិតខំបំរើប្រជាជនអស់ពីសមត្ថភាពកន្លងមក។

ក្នុងនោះ លោក អ៊ីឡុង បានជម្រុញលើកទឹកចិត្តដល់សមាជិក សមាជិកា នៃគណបក្សប្រជា​ជន​កម្ពុជា តាមមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងយ​កចិត្តទុកដាក់លើការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និង​ពង្រីក​បណ្តា​ញសមាជិកឲ្យបានច្រើនថែមទៀត។ហើយមន្ត្រីគណបក្សប្រជាជនកម្ពុជា គឺ​ត្រូវប​ង្ហាញនូវសមត្ថភាព ចំណេះ​ដឹង បទពិសោធន៍ ដើម្បីបំរើសេវាសាធារ​ណៈដល់ប្រជាពល​រដ្ឋឲ្យល្អ ហើយក្នុងនោះលោកក៏បានស្នើសុំ​ដល់ស​មាជិកសមាជិកាទាំងអស់ កុំជឿ​ការ​ញ៉ុះញ៉ុងរបស់​គណបក្សដ៏​ទៃ ក្រៅពីការដឹកនាំរប​ស់បក្សប្រជាជនកម្ពុជា ដូចសព្វថ្ងៃនេះ។

ទន្ទឹមនឹង​នេះដែរ លោក អ៊ី ឡុង បា​នអំពាវនាវដល់​មន្ត្រីគណបក្សប្រជាជនកម្ពុជាទាំ​ងអស់ ត្រូវយ​កចិត្តទុកដា​ក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ព្រោះ​ថាកូវីដមិនភ្លេចយើងទេ ត្រូវ​បន្តអនុវត្តន៍ ៣កុំ និង៣ការពារ និងត្រូវរៀន​រស់តាមគន្លងថ្មី ហើយជាពិសេសនោះ ត្រូវរួមគ្នាអ​នុវត្តន៍គោ​លនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរក្រោយ​ពីបញ្ចប់អង្គសន្និបាត សមាជិ​ក សមាជិកា គណបក្សសង្កាត់ទាំងអស់បាន​ទទួ​លសារ៉ុ​ងក្នុងម្នាក់ ១ ពីលោក អ៊ី ឡុង អនុប្រធាន​ក្រុម​ការងារថ្នាក់ក​ណ្តាលចុះជួយ​ក្រុង លោកព្រឹម សាលី អនុប្រធាន​ក្រុមការងារខេ​ត្តចុះជួយសង្កាត់កំព​ង់ស្វាយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8548 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100916 នាក់
ខែនេះ :
516620 នាក់
3 ខែនេះ :
1125304 នាក់
សរុប :
17730068 នាក់