ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមឧកញ៉ា សៀ សុភ័ក្ត្រ អញ្ជើញជួបសំ​ណេះសំណាល និងនាំយក​អំណោ​យមនុស្សធ​ម៌​ចែក​ជូន​ប្រជាព​លរដ្ឋចំនួន១​០០គ្រួសារ​ ដែលមា​នជីវ​ភាព​ទីទ័លក្រ​ នៃគ្រួ​សារ​គ្រី​ស្ទប​រិ​ស័ទ ​នៅស្រុកព្រះ​នេត្រព្រះ
Thu,20 January 2022 (Time 01:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 278នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម​ សៀ សុភ័ក្ត្រ រដ្ឋលេខាធិ​ការក្រសួងធ​ម្មការនិង​សាសនា នាព្រឹកថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២២ បាន​ដឹកនាំក្រុមការងារ​អញ្ជើញជួប​សំណេះសំណាល ​និងនាំយក​អំ​ណោយ​មនុស្សធម៌​បានមកពីអង្គកា​រមួយ​សម្រាប់​មួយ​យកមកចែកជូន​ប្រជាពលរដ្ឋ​ចំនួន១០០​គ្រួសារដែល​មានជីវភាពទី​ទ័លក្រ នៃ​គ្រួសារគ្រីស្ទបរិស័ទ មកពីតាមបណ្ដាភូ​មិ ឃុំ នៅក្នុងស្រុ​កព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក ឃូ​ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានសម្តែងនូវអំ​ណរគុណយ៉ាង​ក្រៃលែងចំពោះ​ម្ចាស់អំ​ណោយ ដែលបានយ​កមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែល​កំពុងជួបនូវ​កា​រលំបាកផ្នែកជីវភាព ក្នុង​កាលៈទេសៈនៃជំ​ងឺរាតត្បាតកូវីដ១៩ រីឯការផ្តល់នូវអំ​ណោយនេះគឺជាសក្ខីភា​ពសបញ្ជាក់ឲ្យ ឃើញ​ពីទឹកចិត្តអាណិតស្រឡា​ញ់ខ្មែរជួយខ្មែរ ដែ​លជាប្រពៃណី​ដ៏ល្អផូរផង់។

ជាមួយគ្នានោះដែរឯកឧត្តម សៀ សុភ័ក្ត្រ បានមានប្រសាស​ន៍លើកឡើងថា អំណោ​យទាំងនេះ​គឺបានមកតា​មរយៈអង្គការមួយ​សម្រាប់មួយ ដែលតែង​តែជួយផ្តល់​នូវអំណោយ​ដល់បងប្អូនប្រ​ជាពលរដ្ឋងាយរ​ងគ្រោះចាស់ជរាគ្មានទីពឹង ជនក្រីក្រជាដើម ស្ទើរគ្រប់​ទីកន្លែង។ហើយ​ការផ្តល់នូវអំ​ណោ​យរយៈកា​លកន្លងមក គឺអង្គការនិ​ងក្រុម​បរិស័ទ​ចែកអំ​ណោយ​ដោយគ្មាន​ការរើសអើ​ងពូជ​សាស​ន៍ឬសាសនាអ្វី​ឡើ​យ។

ឯកឧត្តមបញ្ជាក់ថា ទោះបីជាអំណោយនេះតិចតួចក្តីក៏ប៉ុន្តែជាទឹក​ចិត្តអាណិតស្រឡាញ់ និ​ងជា​ការចូលរួមចំ​ណែកជាមួយរាជ​រដ្ឋាភិបាល ដើម្បីសម្រាលនូវទុក្ខលំ​បាករបស់បងប្អូន​បានមួ​យគ្រាផងដែរ។ចុងក្រោយឯកឧត្តមបាន ធ្វើការផ្ដាំផ្ញើដល់បងប្អូន ប្រជាពល​រដ្ឋទាំងអស់បន្ត​នៃការការពារចំ​ពោះមេរោគកូវីដ១៩ ព្រោះ​ថាមេរោគ ១៩មិ​នទាន់រ​លាយបាត់សូន្យនៅឡើយ​នោះទេ ដូច្នេះត្រូវ​អនុវត្តតា​មការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស​វិធានការរប​ស់ប្រ​មុខរាជ​រដ្ឋាភិបាលកម្ពុជា គឺ៣កុំ និង៣ការពា​រ ​ឲ្យបានខ្ជាប់ខ្ជួន។អំណោយដែល​បានយក​មកផ្តល់ជូ​ននាពេលនេះក្នុងម្នាក់ៗ ទទួលបាននូវ អង្ករ២៥គីឡូក្រាម ,មី១កេស ,ត្រីខ ១យួរ ,ស្ករស១គីឡូក្រាម និងអំ​បិលអនាម័យ ១គីឡូក្រាមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12706 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105074 នាក់
ខែនេះ :
520778 នាក់
3 ខែនេះ :
1129462 នាក់
សរុប :
17734226 នាក់