ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកស្រី ហ៊ឹម​ ម៉ាលី ដឹក​នាំក្រុម​ការងារ ​ចុះជួប​សំណេះ​សំណាល និងចែក​អំ​ណោយ​ជួនដល់​ប្រជាព​លរដ្ឋ​ចំនួន២ភូមិក្នុងឃុំសង្កែ
Wed,19 January 2022 (Time 08:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 251នាក់)


ខេត្ដស្វាយរៀង៖នៅថ្ងៃទី​១៩ ខែមករា ឆ្នាំ២០​២២ លោកស្រី ហ៊ឹម ម៉ា​លី សមាជិកក្រុមការងា​រថ្នាក់​កណ្តាល​ចុះជួយ​ឃុំសង្កែ​ បានដឹកនាំក្រុមការងារចុះជួបសំ​ណេះសំណាល និងចែកអំ​ណោយ​ជួនប្រជាព​លរដ្ឋចំ​នួន២ភូមិ គឺភូមិត្រ​ពាំងរុន និងភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្ដស្វាយរៀង ដោយ​ពលរដ្ឋ​មកពី​ភូមិ​ត្រពាំងរុន​មានចំ​នួន​១១២គ្រួសារ និ​ងភូមិពោនចំនួន២១៣គ្រួសារ​។

ពិធីជួបសំណេះសំណា​លនេះដែរលោកស្រី ហ៊ឹម ម៉ាលី បានពាំ​នាំនូវការផ្ដាំផ្ញើនូវ​ការសាក​សួរ​សុខទុក្ខពី​សំណា​ក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមា​នសម្ដេចតេជោ ហ៊ុន សែ​ន ជា​ប្រ​ធាន​គណ​បក្ស​ សម្ដេច ហេង ​សំរិន ប្រធានកិត្តិយ​សគណបក្ស សម្ដេចក្រឡា​ហោមស ខេង សម្ដេចពិជ័​យទៀ បាញ់ និង​លោកជំទាវសង្គហ​បណ្ឌិត ម៉ែន សំអន ដែលជាអនុប្រធានគណបក្ស ប្រជាជនក​ម្ពុជា ដែ​លជានិច្ចកាលសម្ដេចតែងតែនឹករលឹកមកដល់ពុកម៉ែ ពូមីង បងប្អូនយើងជានិច្ច។

ក្នុងនោះ​ដែរ លោកស្រី ហ៊ឹម ម៉ាលី​ សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែ សូមជំរាបជូន ដល់បងប្អូនប្រ​ជា​ពលរដ្ឋទាំងអស់គ្នាថា ត្រូវជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែល​មាន​សម្តេចតេជោ ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រីដឹកនាំអស់រយៈ ពេល៤៣ឆ្នាំហើយ ក្រោមម្លប់​សន្តិភា​ព និងការរីកចំរើននៅគ្រប់វិស័យ។ទាំងនេះក៏​ដោយសារតែ​មានការដឹកនាំ​ដ៏ត្រឹមត្រូវរប​ស់គ​ណៈ​បក្សប្រ​ជាជនកម្ពុជា បានខិតខំកសា​ងប្រទេសពីបាតដៃ​ទទេរហូតប្រទេស​ជាតិបានរីកចំរើន​គ្រប់សព្វបែ​បទាំង​ដូចសព្វថ្ងៃនេះ។បងប្អូនលោក អ៊ុំ លោកពូ មីង យើងបានដឹងហើតថា គណ​បក្ស​ប្រ​ជាជនកម្ពុជា តែមួយគត់ ដែលរំដោះ​បងប្អូនប្រជា​ពលរដ្ឋយើង​ឲ្យរួចផុតពីរ​បបប្រល័យ​ពូជសាស​ន៍ប៉ុលពត នាំមកនូវសន្តិភាព សុ​ខដុមរម្យនា រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ខិតខំក​សាងប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់សព្វបែបយ៉ាងដល់បច្ចុប្បន្ននេះ។

លោកស្រី​បានបញ្ជាក់ថា មាន​តែថ្នាក់ដឹក​នាំគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែ​នៅ​ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ទីណា​ប្រជាពលរដ្ឋមានទុក្ខ ទីនោះមានមុ​ខថ្នាក់ដឹក​នាំគណ​បក្ស​ប្រជា​ជន ចុះជួយជានិ​ច្ច។ហើយចំណុច​ពិសេសទៀត​នោះ​គឺថ្នាក់​ដឹកនាំគណបក្សប្រ​ជាជន​កម្ពុជាមិ​នដែល​រត់​ចោលបងប្អូនប្រជាពលរដ្ឋដូចមេបក្សផ្សេងៗ​នោះទេ ពោលគឺនៅ​ជាប់ជាមួយ​បងប្អូន​ប្រជាព​លរដ្ឋគ្រប់កាល:ទេស:ទាំងអស់។ដូច្នេះសូមបងប្អូនប្រ​ជាពលរដ្ឋយើង​បន្តបោះឆ្នោ​តជូនគណប​ក្សប្រជាជនកម្ពុជា​យើងបន្តទៀត ដើម្បីបានដឹកនាំ​ប្រទេសជាតិ​ឲ្យមានការរីក​ចម្រើនកាន់​តែខ្លាំងក្លាថែ​មទៀត។
ក្នុងនោះអំណោយទទួល​បានក្នុងមួយគ្រួសារទទួលបានទឹកត្រី,ទឹកស៊ីអីវ,ទឹកសុទ្ធ,សារុង ,ក្រមា ,និងថវិ​កា​រមួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6280 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
98648 នាក់
ខែនេះ :
514352 នាក់
3 ខែនេះ :
1123036 នាក់
សរុប :
17727800 នាក់