ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិ​ធីបើក​ជាផ្លូវ​ការពិ​ព័រណ៍​អន្តរជាតិ នៃ​វេទិកា​ទេសចរ​ណ៍​អាស៊ា​ន​លើកទី៤០ ឆ្នាំ២០២២ ក្រោមអធិ​បតីភាពស​ម្ដេចតេជោ នាយក​រដ្ឋមន្ត្រីនៃកម្ពុជា
Wed,19 January 2022 (Time 11:45 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 268នាក់)


ខេត្តព្រះសីហនុ៖​នៅសណ្ឋា​គារ​សុខា ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៩​ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ជាអធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់ក្នុងពិ​ធីបើកពិព័រ​ណ៍អន្តរជា​តិ នៃវេទិកាទេសចរណ៍​អាស៊ានលើកទី៤០ ឆ្នាំ២០២២។

វេទិកាទេសចរណ៍អាស៊ាន​លើកទី៤០ ក៏មានការដាក់​លក់ទំនិញផ្សេង​ៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុង​នោះស្តង់អន្តរ​ជាតិមានចំនួន ៦១ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ និងស្តង់ក្នុង​ស្រុក​ចំនួន ១២៦ស្តង់ផងដែរ។ វេទិកាទេ​សចរណ៍អា​ស៊ានលើកទី៤០ គឺមានភ្ជាប់​ជាមួយព្រឹត្តិការ​ណ៍ជាច្រើនមានដូចជា៖កិច្ចប្រជុំថ្នាក់ស្ថាប័នជា​តិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋ​មន្ត្រីទេ​សចរណ៍អាស៊ាន និងកិ​ច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Excha​nge/ Travex) ខ្នាតតូច ល្មម។

វេទិកាទេសចរណ៍អា​ស៊ានលើកទី៤០ ដែលកម្ពុ​ជាធ្វើជា​ម្ចាស់ផ្ទះនេះ​ ត្រូវរៀបចំចាប់​ពីថ្ងៃទី១៦-២២ ខែមក​រា​ ឆ្នាំ​២០២២។វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាកា​របង្ហាញឱ្យឃើ​ញនូវកិច្ចខិត​ខំប្រឹងប្រែងរ​បស់កម្ពុជា ក៏ដូចជាប្រទេ​សសមាជិកអាស៊ានដទៃទៀត ក្នុងការ​ធ្វើឱ្យវិស័​យទេសចរណ៍​មានដង្ហើមឡើងវិញ ក្រោយរងកា​រវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រ​មាណ២ឆ្នាំ​កន្លងទៅនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11637 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
104005 នាក់
ខែនេះ :
519709 នាក់
3 ខែនេះ :
1128393 នាក់
សរុប :
17733157 នាក់