ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធជាផ្លូវការ មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ
Tue,18 January 2022 (Time 04:39 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 279នាក់)


ខេត្តកណ្ដាល៖មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ ត្រូវបានសម្ភោធជាផ្លូវការ កាលពី​ព្រឹកថ្ងៃ​ទី១៧ ខែមករា ឆ្នាំ២០២២ ក្រោ​មអធិបតីភាពឯកឧត្តមសាយ​សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល​។
លោកវជ្ជបណ្ឌិតឯ​កទេស ឈឿន ប៊ុណ្ណារិទ្ធិ នាយកប្រតិបត្តិ​មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុ​មុខ បាន​ឲ្យដឹងថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ​ មានទីរងតាមបណ្ដោយ ផ្លូវ១១៥ (២១B) ភូមិខ្ព​បវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។មន្ទីរសម្រាកព្យាបាល និង​សម្ភព ចតុមុខ បើកបម្រើ​សេវាកម្ម២៤ម៉ោង ដោយ​មានទទួល ពិនិត្យ និងព្យាបាលលើ ផ្នែកជំងឺទូទៅ ផ្នែក​រោគស្ត្រី និងសម្ភព ផ្នែកវះកាត់ទូទៅ និងឆ្អឹង ផ្នែកកុមារ និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងទទួ​លពិ​និត្យព្យាបាលសមាជិក បេឡាជាតិសន្តិសុខ សង្គម (ប.ស.ស) ដោយឥតគិតថ្លៃ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសំដែងនូវកា​រអបអរសាទ​រដល់មន្ទីរស​ម្រាប់ព្យាបា​ល និងសម្ភព ចតុមុខ ដែលបា​នសម្ពោធដាក់ឲ្យ​ដំណើរការនៅពេលនេះ ដែលនេះ​សបញ្ជាក់ឱ្យ​ឃើញពីសន្តិភាព ក្រោការ​ដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេ​សមានសុខ​សន្តិភាពពេញ​លេញ និងមា​នការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមទាំងវិស័យ​សុខាភិបា​លផងដែរ។

ឯកឧត្តម សង្ឃឹមថា មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ នេះ គឺជាកន្លែងមួយដែលជួ​យព្យាបាលជូ​នប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ក៏ដូច​ជាប្រជាពលរដ្ឋទូទៅប្រកបដោយគុណភាព ខ្ពស់ ដោយប្រ​កា​ន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈរប​ស់ក្រុមគ្រូពេទ្យ។ក្រៅពី​ការព្យាបាលប្រជាពលរដ្ឋ ឯកឧត្តម សង្ឃឹមថា​ទីនេះ​គឺជាទីកន្លែងមួយ​សម្រាប់ផ្ដល់​ឱកាសដល់និស្សិតពេទ្យដ​ទៃទៀត ក្នុងការ​សិក្សា ស្វែងរ​កនូវបទពិសោធន៍ ដោយប្រែក្លាយ​ទីនេះទេជា​កន្លែង​បណ្ដុះ​បណ្ដាលសម្រាប់​និស្សិត​ពេទ្យ​ក្មេង​ៗជំនាន់ក្រោយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12178 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
104546 នាក់
ខែនេះ :
520250 នាក់
3 ខែនេះ :
1128934 នាក់
សរុប :
17733698 នាក់