ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទំនិញហួសកា​លបរិច្ឆេទ និងគ្មានច្បាប់​អនុញ្ញា​តចំនួន៣៣.២០គីឡូក្រាម ត្រូវបានមន្រ្តីជំនា​ញ ក.ប.ប​. ខេត្តត្បូងឃ្មុំ ដកហូតយកទៅកំទិចចោល
Tue,18 January 2022 (Time 03:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 286នាក់)


ខេត្តត្បូងឃ្មុំ៖ដោយយល់ឃើញថា​បច្ចុប្បន្នមាន​ភាពអាណាធិប​តេយ្យក្នុ​ងការ​ចរាចរណ៍​តាំងលក់​ផលិ​ត​ផល​គ្រឿងសំអា​ង ពិ​សេសឡេ​លាបមុខ លាបខ្លួនតែម្តង សុទ្ធ​សឹងតែនាំចូលពី​ប្រទេ​សជិតខា​ង​មក​គឺមិ​នមា​នប​ទដ្ឋា​នព័ត៌មា​ន និងមិនមាន​ការទទួលស្គាល់ពីមន្ត្រីជំ​នាញសុខាភិបាល​ចេះ​តែលួច​នាំចូល​តាមច្រករបៀង​ ដោ​យលួចលា​ក់ពីមន្ត្រីជំនាញនោះ កាលពីព្រឹកថ្ងៃទី១​៧ ខែមក​រា ឆ្នាំ២០២២ មន្ត្រី​សាខា ​ក.ប.ប. ខេត្តត្បូងឃ្មុំ ដឹក​នាំដោយ​លោក សាន វិជ្ជាសា រ៉ាវុធ ប្រធាន សាខាការពា​រអ្នក​ប្រើ​ប្រាស់​កិច្ចកា​រប្រកួ​តប្រជែ​ង និងបង្ក្រា​បកា​រក្លែងប​ន្លំ (ក.ប .ប) ខេត្តត្បូងឃ្មុំ ​ដែលទើប​តែផ្លាសប្តូពី​ខេត្ត​បន្ទាយមានជ័យមិ​នទាន់បា​ន​ប៉ុន្មានផ​ងលោ​កបានចុះ ស​ហកា​រ​ជាមួយមន្ត្រីមន្ទីរ​ពាណិ​ជ្ជកម្ម​ខេត្ត ចុះធ្វើកា​រត្រួត​ពិនិត្យ​ផលិត​ផល​ទំនិញ​នៅ​តា​មបណ្តាគេ​ហដ្ឋាន និង​ម៉ាត​លក់​ទំនិញ នៅក្នុង​ផ្សារ​ស្ទឹង ស្ថិតនៅក្នុង​ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើ​ម្បី​ការពារដល់អ្នកប្រើប្រាស់។

ក្នុងការចុះពិនិត្យនោះដែរ​ជាលទ្ធផលមន្ត្រីជំនាញ​ដកហូតបាននូវផលិត​ផលហួ​សកាលបរិច្ឆេទ និងមិន​អនុលោមច្បាប់ បានចំនួន ៣៣.២០គីឡូក្រាម ក្នុងនោះ​មាន កាហ្វេ មីចិន និងប្រភេ​ទឡេ​ដែល​គ្មានលិ​ខិតបញ្ជាក់ប្រវេទន៍ពី​ក្រសួងសុខាភិបាល។ក្នុង​សកម្ម​ភា​ពជាមួយគ្នានេះ​ដែរ មន្ត្រី​ជំនាញបាន​ធ្វើកា​រពន្យល់ណែ​នាំអាជីវករដែលជាម្ចាស់ម៉ាតលក់ទំនិញ និងលក់​គ្រឿងសំ​អាងឲ្យ​មា​នការ​យល់​ដឹងក្នុងការដា​ក់តាំង​លក់ទំទិញ និងលក់​បន្ត ត្រូវ​តែមានលិខិ​តអនុញ្ញាតិ​ពីស្ថាប័ន​ជំនាញពាក់ព័ន្ធ និ​ងមាន​បិទភ្ជាប់​បទដ្ឋានព័ត៌មាន​សម្រាប់អ្នកប្រើប្រាស់ ស្របតាម​ច្បាប់ស្តីពី​កិច្ចការ​ពារអ្នក​ប្រើប្រាស់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10075 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
102443 នាក់
ខែនេះ :
518147 នាក់
3 ខែនេះ :
1126831 នាក់
សរុប :
17731595 នាក់