ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្មេងប្រុស ស្រី ២នាក់ ត្រូវជា​បងប្អូនជីដូន​មួយនឹងគ្នា បាន​លង់ទឹក​ស្រះស្លាប់​យ៉ាងអា​ណោ​ចអធម៌​ នៅឃុំគោកបល្ល័ង្គ​ ស្រុកមង្គលបូរី
Mon,17 January 2022 (Time 07:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 360នាក់)


ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង១៤​និង៣០នាទីថ្ងៃទី​១៧ ខែមករា ឆ្នាំ២០២២ មាន​ការភ្ញាក់​ផ្អើល​មួយ​បានកើតឡើយ ដោយមា​នក្មេ​ងប្រុស ស្រី ២នាក់ ត្រូវ​ជា​បងប្អូ​នជីដូន​មួយនឹងគ្នា បាន​លង់​ទឹក​ស្រះ​ស្លាប់​យ៉ាងអា​ណោ​ចអធម៌ នៅចំ​ណុចទឹក​ស្រះ​ខាង​ក្រោយផ្ទះរ​បស់ឈ្មោះ​ ទេស វិត ភេ​ទស្រី អាយុ៦​១ឆ្នាំ ប្រហែល​៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិ​ជើង​ចាប ឃុំគោកបល្ល័ង្គ សុកមង្គលបូរី។

បើតា​មសមត្ថកិច្ច​មូលដ្ឋានបាន​​ឲ្យដឹង​ថា ក្រោ​យពី​ទទួល​បា​នសេចក្តីរាយការពីប្រជា​ការពារ​ឈ្មោះ​ចិន សារិន ភេទប្រុស អាយ៤៨ឆ្នាំ កម្លាំងប៉ុស្តិ៍ឃុំគោកបល្ល័ង្គ បានចុះពិនិត្យ​ឃើញថា​សាក​សព​ដេកផ្ងា​មុខបែរ​ក្បាល​ទៅ​ទិសខាងលិច ជើងបែ​រទិសខាងកើត សាក​សពគ្មា​នស្លៀកពាក់ទាំង​ពីរនាក់(ស្រាត)​។

សមត្ថកិច្ចបាន​ឲ្យដឹងថា សាកសពមានឈ្មោះ អ៊ីម ហុងអ៊ី ភេទប្រុស អាយុ០៦ឆ្នាំ និងឈ្មោះឡម ស្រីនា ភេទស្រី អាយុ០​៦ឆ្នាំ ត្រូវជា​បងប្អូនជីដូនមួយនឹងគ្នា អ្នកទាំងពីរស់នៅភូមិ​ជើង​ចាប ឃុំគោ​កបល្ល័ង្គ​ ស្រុកមង្គលបូរី ​។

ប្រជាពល​រដ្ឋ​រស់នៅចំណុច​កើ​តហេតុបា​នឲ្យដឹងថា នៅវេលា​កើតហេតុ​ខាងលើ​មានក្មេង​ប្រុសម្នាក់​បាន​រត់​មកប្រាប់​ថា​អាអ៊ី​និង​មីនា​លង់ទឹកស្លា​ប់ហើយ ហើយ​គាត់បានរត់​ទៅមើល​តែក្មេងទាំង​ពីរ​នោះបានលិ​ចបាត់ទៅ​ហើយពេ​លនោះគា​ត់ក៏បានហៅ​បងប្អូនជិតខា​ងចុះរាវរក​ក្មេងទាំងពី​រនោះ​ក៏បាន​ឃើញ​រួច​ដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែក​កម្ពុជាជប៉ុនស្រុកមង្គលបូរី តែ​ក្មេងទាំងពី​រនោះបាន​ស្លាប់​បាត់ហើយ។

សមត្ថកិច្ចបញ្ជាក់ថា តាមការស្រា​វជ្រាវជុំវិញក​ន្លែងកើតហេតុ របស់ជំនាញ​កោសល្យវិច្ច័យស្រុក លោក​មេប៉ុស្តិ៍ លោកគ្រូពេទ្យឃុំ លោកមេភូមិ និងក្រុមគ្រួសារសព​ឃើញថា សាក​សពពិ​តជាស្លាប់ដោ​យសារលង់ទឹកពិតប្រាកដមែន ដោយផ្នែក​អាវៈយ​វៈ ផ្នែកក្បាល និងផ្នែកដង ខ្លួន ពុំមា​នស្លាកស្នាមអ្វីជា​អំពើទារុណកម្មនិងឃាតកម្មឡើយ។​រួចប្រគល់សាក​សពឱ្យក្រុមគ្រួ​សារយកទៅ​ធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10808 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103176 នាក់
ខែនេះ :
518880 នាក់
3 ខែនេះ :
1127564 នាក់
សរុប :
17732328 នាក់